យុវ​ជន ២​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣​និង​០០​នាទី​យប់ ថ្ងៃទី​២៥ ខែ​មករា យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងរាំង ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​បាន​ នៅ​ចំណុច​មុខ​សណ្ឋាគារ​ព្រី​ន​សេស ស្ថិត​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​លេខ​២២៨ ស្ថិត​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​។

យុវជន​ពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាង​លើ​នេះ ទី​១​ឈ្មោះ ខន ហ្គោវ៉ាន់ដា អាយុ​២៣​ឆ្នាំ និង​ទី​២​ឈ្មោះ ជាម ទិតធារិទ្ធ អាយុ​២២​ឆ្នាំ ទាំងពីរ​នាក់​មានមុខ​របរ​និង​ទីកន្លែង​រស់នៅ​មិន​ពិតប្រាកដ​។

​ប្រភព​ពត៌​មាន​ទាក់ទិន​នឹង​ករណី​ឆក់​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ​ជនជាតិ​បរទេស​១​ក្រុម មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​កង់​បី ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​ចោរ​ឈ្មោះ​ខន ហ្គោ​វ៉ាន់ដា និង​ជាម ទិ​ត​ធា​រិ​ទ្ធ បាន​នាំគ្នា​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ធ្វើដំណើរ​ស្រប​ទិស​គ្នា លុះ​ពេល​មកដល់​ទន្ទឹមគ្នា ស្រាប់តែ​ពួកគេ​ធ្វើ​សកម្មភាព​ឡូ​ក​ឆក់​ទូរស័ព្ទ ដៃ​អាយ​ហ្វូ​ន (Iphone) ពី​ជនជាតិ​បរទេស ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី មិនបាន​សម្រេច​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់​បាន។

បច្ចុប្បន្នចោរឆក់​ទាំងពីរ​នាក់​ខាង​លើ​នេះ ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ ចាប់​ឃុំខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

1640_photo-2

Related Articles

Back to top button
Close
Close