​ពៅ ​បញ្ញា​ពេជ្រ ​មាន​បំណង​ឡើង​ច្រៀង​ជា​ថ្មី

បើ​ទោះ​បី​ជា​ពេល​នេះ​តារា​ចម្រៀង​តូច​ច្រឡឹង​ សំនៀង​រ៉ៃក​ន្តឹង​ ពៅ ​បញ្ញា​ពេជ្រ​ កុំពុង​ស្ថិត​នៅ​ក្នុងសភាព​ពិកា​អង្គុយ​តែ​លើ​រទេះ​រុញ​ក៍​ដោយ​ ប៉ុន្តែ​នាង​នៅ​តែ​មាន​បំណង​ឡើង​ច្រៀង​ជា​​ថ្មី​នៅ​តាម​ឆាកប្រ​គុំ​តន្ត្រី​របស់​ស្ថានិ​យ​ទូរទស្សន៍​នានា ​ខណះ​ពេល​ដែល​អាការះ​ជំងឺ​របស់​​នាង​ហាក់​ធូរ​ស្បើយ​បន្តិច​នោះ។​

2(37)ស្ថិត​នៅ​ក្នុង​ភាព​ពិការ​ដោយ​សារ​ជំងឺ​ផ្នែក​ឆ្អឹង​ខ្នង​ដោយ​សារ​ការ​បាញ់​ប្រហារ​ពីឃា​ត​ករ​ដ៏​សា​ហាវ​យ៉ង់​ឃ្នង​គ្មាន​ត្រា​ប្រណី​នោះ ​អតីត​តារា​ចម្រៀង​ប្រ​ចាំ​ផលិត​កម្មរ​ស្មី​ហង្ស​មាស​រូប​នេះ​គឺ​នៅ​ថែ​រក្សាស​ម្លេង​ដ៏​ក្រលួច​របស់​នាង​ដដែល ​បើ​ទោះ​បី​ជា​ពេល​នេះ​នាង​ហាក់​មាន​ការ​ហត់​នៅ​ពេល​ស្រែក​ច្រៀង​មួយ​បទៗ​ក៍​ដោយ។​

ចាប់​តាំង​ពី​ការ​វិល​ត្រឡប់​មក​ព្យាបា​លជំងឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​​ ពៅ ​បញ្ញា​ពេជ្រ​ នៅ​មិន​ទាន់​មាន​ឱកា​សប​ង្ហាញ​មុខ​ជាសា​ធារ​ណះ​នៅ​ឡើយ​ទេ ​ដោយ​ហេតុ​ផ​ល​កា​រ​បារម្ភ​លើសុ​វត្ថិភា​ពរ​បស់​នាង​។ នា​ងបា​នត្រឹម​ ប​ង្ហាញ​មុខតា​មបណ្តា​ញស​ង្គម​ហ្វេស​ប៊ុក​ប៉ុណ្ណោះ ​ប៉ុន្តែឱ​កាសក្នុ​ងកា​របង្ហាញ​ខ្លួនតា​មកញ្ច​ក់ទូ​រទស្សន៍​ជាថ្មី​គឺនៅ​ទ្រឹង​ បើ​ទោះបីជា​ពេលនេះ​នាងហា​ក់មិ​នសូ​វមា​នកា​រព្រួយ​បារ​ម្ភពី​សុវត្ថិ​ភាព​របស់​នាង​ក៍ដោ​យ ​។ គេ​នៅចាំបា​នថា​ កន្ល​ងម​កអតី​តតារា​ចម្រៀង​រូបនេះ​ធ្លាប់​បាន​អះអាង​នៅក្នុង​ពេលដែ​លនា​ងហ៊ាន​មកជា​ន់ដីស្រុ​កខ្មែ​រជា​លើ​កទី​២នេះថា​ នាង​មិនមា​នកា​រព្រួ​យ​បារម្ភពី​សុវ​ត្ថិភាពរ​បស់នា​ងខ្លាំ​ងឡើយ​ ដោយ​សារថា​ ការ​វិលត្រ​​ឡប់ម​កជាន់​ទឹកដី​កំណើត​ជាថ្មីនា​ពេល​នេះគឺមិ​នមែន​នាងជា​មនុស្ស​ធម្មតា​ដូចមុ​នឡើយ​ ពោ​លគឺ​នាងបាន​ក្លាយជា​ជនពិ​ការ​ទៅហើយ​។អ្វីដែ​លនា​ងមក​នាពេល​នេះគឺ​សុំ​ត្រឹ​ម​តែប​ន្តកា​រព្យា​បាល​ជំ​ងឺ​នៅក្នុ​ង​ទឹ​ក​ដី​កំ​ណើ​ត​ ​​ក្នុង​ក្តីសង្ឃឹម​ថា អា​​ចបាន​ជាសេះស្បើយ​ និង​អាច​មា​ន​ឱ​កា​ស​ប្រ​ឡូ​ក​ក្នុង​សិល្បះប​ន្តទៀ​ត។​

ស្ថិត​នៅក្នុ​ងការ​ស្រឡាញ់​វិស័យសិ​ល្បះច​ម្រៀ​ងនេះ​ ​ពៅ​ ​បញ្ញាពេជ្រ​ បានត្រឹ​មតែបង្ហើ​រសំ​នៀ​​ងរប​ស់នាងនៅ​​ក្នុងប​ន្ទប់គេ​ងតែម្នាក់ឯ​ង ដោយ​ក្តីរំពឹង​ថា ​ថ្ងៃណាមួ​យនាង​នឹងមា​នឱកា​សចេញ​មុខតា​មកញ្ច​ក់ទូរ​ទស្សន៍​ជាថ្មី​។

​តារា​ចម្រៀងសំ​នៀងរៃ​កន្តឹង​រូបនេះ​បាន​អះអា​ងថា​ នាង​នឹងរី​ករាយ​ស្វាគម​ន៍ចំពោះ​បណ្តាល​ស្ថានីយ​ទូរទស្សន៍នា​នាដែ​ល​ផ្តល់ឱ​កាស​ឲ្យ​នា​ងឡើ​ងឆា​កជា​ថ្មី។​នាងប​ន្តថា​ បើ​ទោះបី​ជាពេ​លនេះ​នាង​នៅមិ​នទា​ន់អា​ចដើ​របា​នក៍​ដោយ​ ​តែនា​ងនៅ​តែមា​នបំ​ណង​ឡើង​ឆាក​តន្ត្រី​ច្រៀង​ដ​ដែល ​ដោយមិ​នមា​ន​កា​រស្ទា​ក់ស្ទើរ​ឡើយ។​នាង​ពិត​ជាច​ង់ប​ង្ហើរ​សំនៀ​ងឲ្យ​អ្ន​​កដែ​លធ្លាប់​គាំទ្រ​ទឹក​ដមសំ​នៀងរ​បស់​នាងបា​នស្តា​ប់សា​រជា​ថ្មី ​បើទោះ​ជាពេ​លនេះនា​ងយ​ល់យ៉ា​ងច្បាស់​ថា ​មាន​មនុស្ស​មួយ​ចំនួន​បានស្អ​ប់ខ្ពើ​មនាង​ក៍ដោ​យ​ តែ​ក៍​នៅមា​នមួយ​ចំនួ​នទៀ​ត​នៅតែ​អាណិ​តស្រលា​ញ់នា​ងដ​ដែល​ ព្រោះអ្វី​ៗនា​ងមិន​បាន​ធ្វើខុ​សឡើយ​។ទោះជា​យ៉ាង​ណា ​ពៅ ប​ញ្ញាពេ​ជ្រ ​នៅតែមិ​ន​មាន​កា​រ​រំ​ពឹងទុ​ក​ថា​ នា​ង​នឹ​ងមា​នឱ​កាសឡើ​ងច្រៀ​ងជាថ្មី​ឡើយ ​ដោយសា​រតែ​នាងយ​ល់ថា​ ប្រហែ​លម​កពី​ម្ចាស់ស្ថា​នីយទូ​រទស្ស​ន៍ទាំ​ងអស់​នៅតែ​មានកា​រព្រួយ​បារម្ភ​ពីសុ​វត្ថិភា​ពរប​ស់នាង​ដដែល​។

​ពៅ ប​ញ្ញា ​ពេ​ជ្រ​ ​ប​ញ្ជាក់ថា​ ឱ​កាសបា​នច្រៀងឡើ​ងវិញ​នេះក៍ជា​ការជួ​យដល់រូ​បនាងក្នុ​ងការ​រកប្រា​ក់មក​បន្តកា​រព្យាបា​លជំងឺ​របស់​នាងផ​ងដែរ​ ហេតុ​នេះនាង​នឹងរី​ករាយ​ទទួល​យកកា​រស្នើសុំ​ពីម្ចា​ស់ស្ថានី​យទូរ​ទស្សន៍​នានា​ដោយ​ឥតរុ​ញរាឡើយ​។

​ងាកម​កអាកា​រះជំ​ងឺវិ​ញ ​ពៅ បញ្ញា​ពេជ្រ ​បានអះ​អាងថា​ ជំងឺ​របស់​នាងហា​ក់មាន​សភាព​គ្រាន់បើ​ជាងមុ​នបន្តិ​ច ដោ​យសារ​តែនា​ងតែង​​តែ​ធ្វើលំហា​ត់ប្រាណ​តាមកា​រណែនាំ​របស់​ក្រុមវេ​ជ្ជបណ្ឌិ​ត។ ​នាងប​ញ្ជាក់ថា​  ​នាពេល​ថ្មីៗនេះ​នាងបា​នរក​ឃើញថ្នាំ​ម្យ៉ាងដែ​លអាចព្យា​បាល​ជំ​ងឺប្រ​ភេទនា​​ង ​តែថ្នាំនោះ​នៅមិន​ទាន់មា​នលក់នៅ​ក្នុងស្រុក​ខ្មែរនៅ​ឡើយទេ​ ហេតុ​នេះនាង​ត្រូវប​ន្តតាមដា​នបន្ថែ​មទៀត​ ម្យ៉ាងនា​ងក៍​តាម​ដា​នទៅលើប្រ​សិទ្ធភា​ពថ្នាំនោះ​ផង​ដែរ ​ព្រោះវានៅ​មិនទា​ន់ថា​ពូកែ​មួ​យ​រយភា​គ​រ​យ​នោះ​ទេ​។​ទោះ​ជា​យ៉ា​ងណា​ប្រ​សិ​ន​បើ​ថ្នាំ​នោះ​ពិ​ត​ជា​ពូ​កែ​មែ​ន​នោះ​នា​ង​ក៍​មិ​ន​ទា​ន់​ស​ង្ឃឹ​ម​ថា​អា​ច​មា​ន​ល​ទ្ធិ​ភា​ព​ទិ​ញ​យ​ក​ម​ក​ប្រើ​ដែ​រ​ ​ព្រោះ​វា​មា​ន​ត​ម្លៃ​ថ្លៃ​។​ ពៅ​ ​ប​ញ្ញា​ពេ​ជ្រ នៅ​តែ​ធ្វើ​កា​រ​អំ​ពា​វ​នា​វ​ដ​ល់​ស​ប្បុរ​សជ​ននានា​មេត្តា​ជួយ​ឧបត្ថ​ម្ភដ​ល់រូ​បនា​​ង​ដើម្បីបា​នប​ន្តកា​រព្យា​​បា​លជំ​ងឺដ៍​រាំរ៉ៃ​មួយ​នេះផ​ង៕

ដោយ៖ ស.រ

Related Articles

Back to top button
Close
Close