អាជីករ​លក់​មាស​នៅ​ផ្សារ​ថ្មី​ត្រូវ​ក្រុម​ចោរ​ប្រ​ដាប់​អាវុធ​ប្លន់​យក​ទ្រព្យ​សម្ប​ត្តិ​អស់​ជាង​ ១០​០០០​ដុល្លារ​

ភ្នំពេញ ៖ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី ២០​ខែ​មករា ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចំនួន ពីរ​នាក់​ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​មួយ​គ្រឿង បានធ្វើ​សកម្មភាព​ចូល​វាយ​ប្លន់ យក​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ម្នាក់ ​នៅ​ក្នុង​ផ្ទះ​លេខ​១៣ ផ្លូវ​លេខ ១៤២ សង្កាត់​ផ្សារ​ថ្មី ទី ១ ខណ្ឌ​ដូនពេញ។

ទាក់ទិន​នឹង​ករណី​ប្លន់​ប្រដាប់​អាវុធ​ខាង​លើនេះ​សាក្សី​ដែល​បាន​ឃើញ​ ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នោះ​គេ​សង្កេតឃើញ​ក្រុម​ចោរ​ ប្រដាប់​អាវុធ​ចំនួន​ពីរ​នាក់ ស្លៀក​ស៊ីវិល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស មក​ឈប់​នៅផ្ទះ​កើតហេតុ រហូត​ពេល​ដែល​ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​បើក​ទ្វារផ្ទះ​ក្នុង​បំណង​ ដាក់​តាំង​សម្ភារៈ លក់​ដូច​ធម្មតា នោះ​ស្រាប់តែ​ជន​ប្រដាប់​អាវុធ​ម្នាក់​កាន់​កាំភ្លើង​ខ្លី​ម៉ាក K 59 មួយ​ដើម​ចូល​ទៅ​វាយ​ក្បាល​ស្ត្រី​រងគ្រោះ បណ្ដាល​ឲ្យ​រង​របួស​ដួល​ទៅ​នឹង​ដី ក្រោម​មក​ក្រុម​ចោរ​ក៏បាន​ស្ទុះ​រត់​ទៅ​យក​ស្បោង ដាក់​ប្រាក់ និង​លុយ យក​រត់​ចេញទៅ​ក្រៅ​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​ទៅ​ ។

ស្ត្រី​រងគ្រោះ​ដែល​ក្រុម​ចោរ​វាយ​ឲ្យ​រង​របួស​ខាង​លើ​នេះ​មានឈ្មោះ ធា ទីក ភេទ​ស្រី អាយុ ៣៧ ឆ្នាំ បាន​ឲ្យ​ដឹង​ថា​ចោរប្លន់​យក​ប្រាក់​របស់​គាត់​អស់​ជាង ១០០០០​ដុល្លារ និង​ចិញ្ចៀន​ពេជ្រ ៨ វង់ និង​បន្តោង​ខ្សែក ២​វង់ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ជនរងគ្រោះ​ដើម្បី​កំណត់​ មុខសញ្ញា​តាម​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕ ​

ដោយ៖ ហេង នាង

1587_DSC05518

Related Articles

Back to top button
Close
Close