សម្ថ​កិច្ច​ឃា​ត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​ប​ទ​ឆ​បោកម៉ូ​តូ

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៩ ថ្ងៃទី១៨ ខែមក​រា ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ ទឹកល្អក់ទី៣ ឃាត់ខ្លួន បន្ទាប់ពីជន សង្ស័យ​ខាងលើបាន ឆបោកម៉ូតូជនរងគ្រោះកាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៣ នៅចំណុចកន្លែងទទួលបញ្ចាំលេខ១ ផ្លូវ​លេខ​២៤៧​សង្កាត់​​ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ សែម ស៊ីណាត ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មាន​លេខ ផ្លូវជាតិលេខ៦អា  ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ ។ ចំណែក ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះភឿន ភារៈ ភេទប្រុស អាយុ​២៤ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅភូមិជន្លេន ឃុំឫស្សីជ្រោយ ស្រុក មុខកំពូល ខេត្ដកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូង​ចាត់ការបន្ដ ៕

ដោយ៖ ហេង នាង​

Hong-01787

Related Articles

Back to top button
Close
Close