កាច់សោរកម៉ូតូមិនបានសំរេចត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែមករា ជនសង្ស័យពីរនាក់ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេបានធ្វើសកម្មភាពកាច់ករម៉ូតូសេ១២៥ នៅមុខផ្ទះលេខ ២០៩ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ទី១ឈ្មោះ តាន់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ទី២ឈ្មោះ វិន យ៉ាំប៉ាវ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ដើរសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ បានដើរតាមផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ចំណុចផ្ទះជាងផ្សារដែកមួយកន្លែង ស្ថិតនៅចំណុចកើតហេតុ ជនសង្ស័យឈ្មោះ តាន់ បានឃើញម្ចាស់ផ្ទះដេក ដោយទុកម៉ូតូចោលមុខផ្ទះ ពេលឃើញឱកាសល្អ បានធ្វើសកម្មភាពកាច់ករម៉ូតូ សេ១២៥ ស៊េរី២០១០ ជិតបានសំរេច ក៏ត្រូវម្ចាស់ផ្ទះឃើញស្រែកឆោឡោ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមជាមួយអ្នកដំណើរជាផ្សេងទៀត នាំគ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗនៅនឹងកន្លែងកើតហេតុ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ស្ទឹងមានជ័យ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេទាំងពីរនាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ យោងទៅតាមពាក្យបណ្តឹងពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ៕
ដោយ៖ ហេង នាង