រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប្រមានសារព័ត៌មានមិន​ឲ្យផ្សព្វផ្សាយរូបភាព​ហិង្សាកាចសាហាវ

កាលពី​ថ្ងៃទី២១​ កុម្ភៈ​​ ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​​​ ​បាន​ចេញ​លិខិត​ហាម​ឃាត់​ឲ្យ​​បញ្ឈប់​ការផ្សាយ​រូបភាព​ដែល​បង្ហាញ​នូវ​អំពើហិង្សា​កាច​សាហាវ​ រូបភាព​គ្រោះថ្នាក់​ចរាច​រ​ដែល​គួរអោយ​រន្ធត់​ និង​រូបភាព​ឧក្រិដ្ឋ​នៃ​អំពើហិង្សា​លើ​ស្ត្រី​ដោយ​មិន​បាន​បិតបាំង​នូវ​អត្តសញ្ញាណ​មុខ​មាត់​ជនរង​គ្រោះ។​

ការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​ដោយ​សារ​ មាន​សារព័ត៌មាន​មួយ​ចំ​នួន​​មិនបាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ឲ្យ​បាន​ខ្ពស់​លើ​ការ​ផ្សព្វផ្សាយ​នៅលើ​ទំព័រសារព័ត៌មាន​រប​ស់​ខ្លួន​នូវ​រូបភាព​គ្រោះថ្នាក់​ចរាចរ​នានា​ដែល​មើលទៅ​គួរអោយ​រន្ធត់ ភ័យខ្លាច និង​រូបភាព​ខ្លះទៀត​បង្ហាញ​នូវ​ភាព​ឧក្រិដ្ឋ​នៃ​អំពើហិង្សា​លើ​ស្ត្រី​ និង​កុមារ។

ដោយ​​​ការផ្សព្វផ្សាយ​នោះអាច​​នាំអោយ​ប្រាសចាក​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់​ស្ដី​របប​សារ​ព័ត៌​មាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិសេរីភាព​រស់នៅ​ និង​ជីវភាព​ឯកជន​របស់​បុគ្គល​ទៀតផង៕

Related Articles

Back to top button
Close
Close