លី អ៊ីវ៉ាធីណា គ្រោងចេញទៅសម្តែងនៅកាណាដា
តារាចម្រៀងកាត់ចិន នាង លីអ៊ីវ៉ាធីណា បានជន្នះចិត្តរបស់ខ្លួនដែលបានធីបចោលរាល់ការស្នើសុំចេញសម្តែងនៅឯក្រៅប្រទេស ដោយនាងត្រៀមនឹងវេចបង្វិចឡើងយន្តហោះដើម្បីបង្ហួតសម្រស់ជាលើកដំបូងនៅក្នុងប្រទេសកាណាដា និងដើម្បីបើកទំព័រដើមឆ្នាំថ្មីក្នុងអាជីពសិល្បះចម្រៀងរបស់នាង។
កន្លងមកតារាចម្រៀងរូបនេះតែងតែបដិសេធចោលទាំងស្រុងរាល់ការស្នើសុំណាមួយដើម្បីចេញទៅសម្តែងនៅឯក្រៅប្រទេស បន្ទាប់ពីនាងហាក់រៀងចាលពេលចេញទៅសម្តែងនៅក្នុងប្រទេសអូស្ត្រាលីដែលនាងយល់ថានាងមិនសូវជាទម្លាប់នៅក្នុងការរស់នៅឯបរទេសនោះ។
កត្កានេះបានធ្វើឲ្យតារាចម្រៀងខ្មែរកាត់ចិនរូបនេះមិនសូវជានឹកនាក្នុងការសម្តែងនៅឯក្រៅស្រុកឡើយ បើទោះបីជាតារាសម្តែងជាច្រើនតែងតែប្រាថ្នាបានចេញទៅសម្តែងនៅឯបរទេសដើម្បីងាយស្រួលក្នុងការប្រមូលប្រាក់ទាំងដុំនោះ។ការសម្រេចចិត្តមិនព្រមចេញសម្តែងនៅឯក្រៅប្រទេសនេះមិនមកពីកត្តានាងទាំងស្រុកនោះឡើយ ពោលសូម្បីតែក្រុមគ្រួសាររបស់នាងក៍បានប្រឆាំងទាស់មិនឲ្យនាងចាកចេញដែរ។
លី អ៊ីវ៉ាធីណា បានអះអាងថា កន្លងមកនាងពិតជាបានបដិសេធរាល់ការស្នើសុំចេញទៅសម្តែងនៅឯក្រៅប្រទេសប្រាកដមែន ដោយហេតុថា នាងដូចជាមិនសាំក្នុងការរស់នៅឯបរទេសនោះ។នាងបន្តថា ក្រោយពេលដែលនាងបានវិលត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញនោះគឺមានគេទាក់ទងឲ្យចេញសម្តែងនៅក្រៅប្រទេសជាច្រើនទៀត តែនាងមិនបានទទួលយកការស្នើសុំនេះឡើយ ដោយសារតែនាងមានមូលហេតុដូចខាងលើ។ នាងនិយាយថា អំឡុងពេលដែលនាងសម្តែងនៅក្នុងប្រទេសអូស្ត្រាលីនោះគឺនាងបុណ្យឲ្យតែដល់ថ្ងៃបានមកផ្ទះវិញទេ ហើយពេលខ្លះនាងទូរស័ព្ទនិយាយជាមួយម្តាយទាំងយប់ក៍មាន ហេតុនេះក្រោយពីវិលមកពីការសម្តែងវិញនោះម្តាយរបស់នាងបានសម្រេចចិត្តមិនឲ្យនាងចេញសម្តែងនៅឯក្រៅប្រទេសបន្តទៀតឡើយ។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា ទើបតែពេលនេះនាងបានជម្នះចិត្តខ្លួនឯងក្នុងការទទួលយកការចេញសម្តែងនៅឯក្រៅប្រទេសឡើងវិញ បន្ទាប់ពីនាងយល់ថា ខ្លួនកាន់តែមានគំនិតចាស់ទុំជាងមុន ហើយចង់ពង្រឹងអាជីពសិល្បះរបស់ខ្លួនឲ្យកាន់តែផុសផុលបន្ថែមទៀតផងដែរ។ការចាកចេញទៅសម្តែងនៅក្នុងប្រទេសកាណាដាជាលើកដំបូងរបស់នាងគឺគ្រោងនឹងធ្វើឡើងនៅក្នុងចុងខែកុម្ភះខាងមុននេះ ដែលមានរយះពេល២ខែជាមួយតារាប្រុស្រី២នាក់ផ្សេងទៀត។
លី អ៊ីវ៉ាធីណា បានបញ្ជាក់ថា បើទោះបីជាការសម្តែងនេះមានរយះពេលត្រឹមតែ២ខែ ប៉ុន្តែប្រសិនបើមានការស្នើសុំពីបងប្អូនខ្មែរដែលរស់នៅទីនោះឲ្យបន្តការសម្តែងបន្តទៀតនោះគឺនាងមិនជំទាស់ឡើយ។
មុនពេលដែលនាងត្រៀមខ្លួនចេញទៅសម្តែងនៅក្នុងទឹកដីដ៍ទាន់សម័យមួយនេះ លី អ៊ីវ៉ាធីណា បានអះអាងថា នាងបាននឹងកុំពុងតែសម្រុកថតបទចម្រៀងថ្មីៗបន្ថែមទៀត ដើម្បីកុំឲ្យបាត់ឈ្មោះយូរពេកក្នុងអំឡុងពេលដែលនាងកំពុងតែមានវត្តមាននៅឯក្រៅប្រទេសនោះ។នាងនិយាយថា ផលិតកម្មថោនបានត្រៀមរួចរាល់ហើយ ក្នុងការចេញប៉ុលថ្មីសម្រាប់រូបនាងវាយលុកនៅក្នុងទីផ្សារ ខណះពេលដែលបទចម្រៀងរបស់នាងដែលទើបតែចេញថ្មីមានចំណងជើងថា សង្សារខ្ញុំមួយ កំពុងតែមានការគាំទ្រពីប្រិយមិត្តអ្នកស្តាប់នោះ។
ពាក់ព័ន្ធនឹងជីវិតស្នេហាវិញបើទោះបីជាគេដឹងថា នាងមានម្ចាស់ចិត្តរួចទៅហើយក្តី ប៉ុន្តែតារាចម្រៀងកាត់ចិនរូបនេះនៅតែមិនទាន់អះអាងពីគម្រោងនឹងទទួលយកផ្កាស្លានៅពេលណាឡើយ ដោយនាងចេះតែអូសបន្លាយពេលវេលាកាន់តែយូរ ដោយសំអាងថា នាងចង់ប្រឡូកអាជីពសិល្បះនេះឲ្យបានក្រាស់ក្រែលជាងនេះបន្ថែមទៀត។ នាងនិយាយថា រឿងរៀបការនាងនៅមិនទាន់គិតនៅឡើយទេ គឺត្រូវរង់ចាំ ៣ទៅ ៤ឆ្នាំទៀត ដោយសារតែនាងនៅស្រាឡាញ់សិល្បះ ហើយចង់ប្រឡូកក្នុងវិថីនេះឲ្យបានយូរបន្តិច។ទោះជាយ៉ាងតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះនៅតែមានការជឿជាក់ទៅលើគូស្នេហ៍ថា នៅតែរង់ចាំនាង ព្រោះនាង និងគូស្នេហ៍មានការយល់ចិត្តគ្នាអំពីរឿងនេះ។
ទោះជាយ៉ាងគេនឹងរង់ចាំមើលថា តារាចម្រៀងរូបនេះអាចឈានដល់ការក្រាបសំពះផ្ទឹមការជាមួយគូស្នេហ៍របស់នាងបានដោយជោគជ័យឬយ៉ាងណា ខណះពេលដែលនាងចេះតែអូសពេលវេលាកាន់តែយូរបែបនេះ ដែលវាអាចនាំឲ្យមានការជូរផ្អូមនោះ៕
ដោយ៖ ស.រ