ជន​សង្ស័យ​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ឃាត់​ខណៈ​កំពុង​ធ្វើ​សក​ម្ម​ភាព​លួច​កាច់​ក​ ម៉ូតូ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៥:១០​នាទី ថ្ងៃទី​១៣ ខែមករា ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក សហការ​ជាមួយនិង​ប៉ូ​លិ​ល​មូលដ្ឋាន​ប៉ុស្តិ៍​ទឹកល្អក់​ទី ២ ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​បាន​ភ្លាមៗ​តែម្តង ក្នុងខណៈដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ នៅ​ចំណុច ក្រុមហ៊ុន R G B ( ក្រុមហ៊ុន​ថត​បង្ហាញ​ម៉ូត ) ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​១៥០ ក្រុមទី​៦ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ សុខ សុភ័ក្ត្រ ហៅ ម៉ៅ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ ជនរងគ្រោះ​ឈ្មោះ អេង សាយ បាន​ជិះ​ម៉ូតូ ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​2004 ពាក់​ស្លាក​លេខ​ភ្នំពេញ 1E-2758 មក​ចត​ទុក​នៅ​​ក្នុង​បរិវេន​ក្រុមហ៊ុន R G B ​ដោយ​ពុំបាន​ដក​កូនសោរ​ចេញ​ លុះ​​ចេញ​មកវិញ​ស្រាប់តែ​បាត់ ម៉ូតូ ​​ជនរងគ្រោះក៏​​ស្ទុះ​ចេញ​មើល​ក្រៅរបង​មើល បានឃើញ​ជនសង្ស័យ​​ កំពុង​អូស​ម៉ូតូ​ចេញ​បាន​ប្រហែល​ជាង ១០​ម៉ែត្រ ​ជនរងគ្រោះ​​​ស្រែក​ចោរៗ ​​​ជនសង្ស័យ បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​ព្យាយាម​រត់គេចខ្លួន ភ្លាមនោះ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន បាន​​ដេញតាម​ជនសង្ស័យ​ទាន់​នៅ​ចំណុច​ផ្លូវ​លេខ​១៣២​ហ្សេ​ត សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ក៏​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​។ ​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ ប្រព្រឹត្ត​បទល្មើស​នេះ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​

ដោយ៖ ហេង នាង​

1531_m3

Related Articles

Back to top button
Close
Close