ខឹង​ថា​ចោរ​លួច​មាន់​​កាប់​​ ​៣​ពូ​ថៅ​រង​របួស​ធ្ងន់​

ភ្នំ​ពេញ​៖ កាលពីវេលាម៉ោងប្រមាណ៥ និង៣៥នាទីល្ងាចថ្ងៃទី១៣ ខែមករា ​មាន​ហេតុការណ៍​មួយ​បាន​កើត​ឡើង​ដោយសារ​តែ​ជម្លោះ​ពាក្យ​សំដី និងខឹងថាឱ្យជាចោរលួចមាន់ បានធ្វើឱ្យជន បង្កមិន​យក​ពូថៅកាប់ទៅលើភាគីម្ខាង ទៀត បណ្ដាលឱ្យរងរបួសធ្ងន់​ត្រូវ បាន​ក្រុម​គ្រួសារ​និងសាច់ញាតិជួយដឹកបញ្ជូន មកកាន់មន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។

ហេតុការណ៍កាប់ប្រហារនឹងពូថៅ បណ្ដាល ឱ្យបុរសម្នាក់រងរបួសធ្ងន់ ស្ទើរស្លាប់នោះ បានកើតឡើងស្ថិតនៅក្នុងភូមិជ្រោយអម្ពិល សង្កាត់ ក្បាល​កោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​​​ជន​រ​ងគ្រោះដែល រងរបួសធ្ងន់​ ឈ្មោះហៀង វីរៈ អាយុ៣២ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ រីឯ​ជន​បង្ក​ប្រហែល  ជាអ្នករស់នៅក្នុងភូមិ មិនទាន់ត្រូវបាន សមត្ថកិច្ចប្រាប់អត្ដសញ្ញាណនៅឡើយ ប៉ុន្ដែ បានរត់គេចខ្លួនបាត់។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិជនរងគ្រោះបានឱ្យដឹង ថា មូលហេតុដែលនាំឱ្យមានការកាប់ប្រហារ គ្នាខាងលើនេះ បានកើតឡើង ដោយ សារ​តែ ជនបង្ក នៅពេលដែលដើរជួបជាមួយជនរង គ្រោះ ស្រាប់តែជនរងគ្រោះនិយាយទៅកាន់ ថា យ៉ាងម៉េចចង់មកលួចមាន់អញទៀតឬ ពេល​​នោះ​ជន​បង្ក​ក៏ត្រឡប់ ទៅផ្ទះវិញ យកពូថៅមកកាន់ជនរងគ្រោះ ដែលមិនដឹងខ្លួន ចំនួន៣កន្លែង ចំក្បាលនិង ចំដងខ្លួន បណ្ដាល​ឱ្យ​រង​របួសធ្ងន់៕

Hong-0141

Related Articles

Back to top button
Close
Close