ចិន​រង​នូវ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ជាងគេ​ក្នុង​បី​ទសវត្សរ៍​មក​នេះ

រដូវ​រងារ​ដ៏​ត្រជាក់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​រយៈពេល​បី​ទសវត្សរ៍​នេះ​​កំពុង​ប៉ះ ពាល់​​ដល់​ប្រជាជន​ចិន​រាប់​សែន​នាក់។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ចិន​ Xinhua ​បាន​ឲ្យ​ដឹង​ថា​ មាន​ប្រជាជន​ចិន​យ៉ាង​តិច​ណាស់​ ២​សែន​ ៥​ម៉ឺន​នាក់​កំពុង​តែ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ជំនួយ​សង្គ្រោះ​បន្ទាន់។​

នៅ ​ខេត្ត​ភាគ​ខាង​ត្បួង​មួយ​ចំនួន​ ដែល​កម្រ​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នោះ​ ជម្រក​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ជន​ដែល​គ្មាន​ផ្ទះ​សម្បែង​ និង​ជន​ចាស់​ជរា៕ (Radio Australia)

Related Articles

Back to top button
Close
Close