រថ​​យន្ដ​​ស្ទូច​​បុក​​ រថ​​យន្ដ​​បា​​ឡែន​​ខ្ទេច​​មុខ​​

ភ្នំពេញ ​ ៖​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៣ រថយន្ដ​​១​គ្រឿងត្រូវ​រថយន្ដ​ស្ទូច​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​បុក​កៀរ​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​និង​របើក​កាង​ខាង​ឆ្វេង​​​ នៅ​ផ្លូវ​លេខ​ ១៩៨៦​កែង​និង​ផ្លូវ​លេខ​៥៩៨​ ស្ថិត​នៅ​ ក្នុងភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ ។​

រថយន្ដ ​រង​គ្រោះ​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2P-1861​ បើកបរ​ដោយ​និស្សិត​ម្នាក់​មិន​ ស្គាល់​អត្ដសញ្ញាណ​ គ្រាន់តែ​ដឹង​ថា​ រៀន​នៅ​សាលា​សាកលវិទ្យាល័យ​អា​យូ​ ។​ ចំណែក​ រថយន្ដ​បង្កហេតុ​ជា​ប្រភេទ​រថយន្ដ​ស្ទូច​ របស់​ក្រុមហ៊ុន​ជីប​ម៉ុង​ម៉ាក​ហ៊ី​ណូ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 3A-0490​ បើកបរ​ ដោយ​យុវជន​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​មិន​ស្គាល់​អត្ដសញ្ញាណ​ ។​

​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​រថយន្ដ​បា​ឡែ​ន​បាន​បើក​ដោយ​ និស្សិត​ស្រី​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ រៀន​ នៅ​សាកលវិទ្យាល័យ​អា​យូ​ បើកបរ​តាម​ បណ្ដោយ​ផ្លូវ​លេខ​១៩៨៦​ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​ ។​ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ កើតហេតុ​ក៏​ស្រាប់តែ​រថយន្ដ​ស្ទូច​របស់​ ក្រុមហ៊ុន​ជីប​ម៉ុង​បាន​បើក​ពីក្រោយ​ស្រប​ គ្នា​ក្នុង​ល្បឿន​លឿន​រួច​បុក​កៀរ​បណ្ដាល​ឱ្យ​របើក​កាង​រថយន្ដ​មុខ​ផ្នែក​ ខាងឆ្វេង​ហើយ​ កៀប​ជាប់​គ្នា​ខូច​រថយន្ដ​បា​ឡែ​ន​យ៉ាងដំណំ​។​

​ក្រោយ​ បង្កហេតុ​រថយន្ដ​ស្ទូច​របស់​ ក្រុម​ហ​ហ៊ុន​ជីប​ម៉ុង​បាន​ចុះ​ពីលើ​រថយន្ដ​ មក​ស្ដីបន្ទោស​ឱ្យ​អ្នកបើកបរ​រថយន្ដ​ បា​ឡែ​ន​ទៀត​ផង​ ។​ បន្ទាប់​មក​គេ​បាន​ ឃើញ​នគរបាល​ចរាចរ​ខណ្ឌ​សែន​សុខ​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​វាស់វែង​រួច​ ទុក​ពេល​ឱ្យ​អ្នកបើកបរ​ទាំង​២​នាក់​និយាយ​ ដោះស្រាយ​គ្នា​ ប្រសិនបើ​ដោះស្រាយ​ មិន​ចេញ​នឹង​យក​រថយន្ដ​ទាំង​២​គ្រឿង​ទៅ​ រក្សា​ទុក​ដើម្បី​ដោះស្រាយ​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​សែន​សុខ​វិញ​៕

img_0844

img_0839

Related Articles

Back to top button
Close
Close