បុរស​ជន​ជាតិ​ស៊ុយ​អ៊ែត​ម្នា​ក់​ដេក​ស្លា​ប់​នៅ​ក្នុង​សណ្ឋា​គារ​ជារិ​ទ្ធីហេ​​ង​២​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែមករា​ បុរសជា​ជនជាតិ​ស៊ុយ​អ៊ែត​​ម្នាក់ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជា​រិទ្ធី​ហេង២ ដែលមាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦​អារ ផ្ទះ​លេខ ១០៧ អាគារ​២២៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែ​លាប ខណ្ឌ​ឬ​ស្សី​កែវ​។​

​បុរស​ដែល​បាន​ដេក​ស្លាប់​ក្នុង​ស​ណ្ឋ​គារ​ខាង​លើ​នេះ ជា​ជនជាតិ​ស៊ុយ អ៊ែត ឈ្មោះ TORNBLOM LARSJORA អាយុ​៦៥​ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​ជា​រិទ្ធី​ហេង២ អស់​រយៈពេល​ប្រហែលជា​១​ខែ។

បើ​​តាម​សំដី​នារី​ដែល​បាន​រស់នៅ​ជាមួយ​បុរស​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​គេង​ជាមួយ​បុរស​ជនជាតិ​ស៊ុយ អ៊ែត​ដូច​សព្វដង ប៉ុន្តែ​ខណៈ​ពេល​ដែល​រូប​នាង​ចូល​បន្ទប់ទឹក លុះ​ពេល​ចេញ​មកវិញ ស្រាប់តែ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​តែ​ម្តង​។

បច្ចុប្បន្ន​សព​រប​ស់​ជ​ន​រងគ្រោះ កំពុង​ត្រូវ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ត្រួតពិនិត្យ ៕ ​

ដោយ៖ ហេង នាង​

1481_photo-4

1481_photo-5

1481_photo-1

Related Articles

Back to top button
Close
Close