ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​​រំលោភ​​​និស្សិត​​​ពេទ្យ​​​នៅ​​ឥណ្ឌា​​​ឡើង​​​សវនាកា​

នៅ​ថ្ងៃ​​​ចន្ទ​ទី ៧​មករា​នេះ​ តុលាការ​​ឥណ្ឌា​​បើក​សវនាកា កាត់​ទោស​​​​ជន​​​ជាប់​ចោទ ៥​រូប​ ដែល​ជាប់​បទ​ចោទ​ប្រកាន់​ថា​​ កាល​ពី​​ខែ​ធ្នូ​កន្លង​មក ​បាន​រំលោភ​ធ្វើ​បាប​​​​​និស្សិត​ពេទ្យ​​​ស្រី​យ៉ាង​ព្រៃ​ផ្សៃ​​ ធ្វើ​អោយ​​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ បន្ទាប់​ពី​បាន​ដឹក​ទៅ​ព្យាបាល​នៅ​សិង្ហ​បុរី។​ ​​​ ឧក្រិដ្ឋ​កម្ម​ចាប់​​រំលោភ​​នេះ​ បាន​បង្ក​អោយ​មាន​កំហឹង​​ពុះ​ពោរ​ ទូទាំង​ប្រទេស​។​ ប្រជាជន​ឥណ្ឌា​នាំ​គ្នា​ធ្វើ​បាតុកម្ម ទាម ទារ​អោយ​​មាន​ការ​ធានា​សុវត្ថិ​ភាព​ខ្ពស់​ ដល់​ស្ត្រីឥណ្ឌា និង​​អោយ​​បញ្ឈប់​រាល់​ការ​​អត់​ឧន​​ទោស​​ដល់​ឧក្រិដ្ឋ​ជន​ដែល​រំលោភ​ផ្លូវ​ ភេទ។ ជន​​​ជាប់​ចោទ ៥​រូប ដែល​ចូល​ក្នុង​តុលាការ ថ្ងៃ​នេះ អាច​​ឈាន​ដល់​​​​ ការ​ទទួល​​ទោស​ប្រហារ​ជីវិត​​។​ រី​ឯ​ជន​ជាប់​ចោទ​ទី៦ ​ដែល​មាន​អាយុ ​១៧ ​ឆ្នាំ​នឹង​ត្រូវ​កាត់​​ទោស​ដាច់​ ដោយ​ឡែក ដោយ​ សារ​​តែ​គេ​ ជា​អនិតិជន។​

នេះ​ជា​​សវនាការ​​​ដ៏​បន្ទាន់​មួយ ដើម្បី​​កាត់​ក្តី​ជន​ជាប់​ចោទ​​​ទាំង​៦​រូប​ ដែល​​​គេ​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស់​​ នៅ​ក្នុង​ប្រទេស​​ ​ក្នុង​រយៈ​ពេល​​ច្រើន​ថ្ងៃ​កន្លង​មក​នេះ។

សវនាការ​នេះ​ ប្រហែល​ជា​​អាច​នឹង​ប្រព្រិត្ត​ទៅ​​ ជារៀង​រាល់​ថ្ងៃ ហើយ​​​នឹង​​សំរេចបាន​នូវ​ការ​​ដាក់​ទោស​ជន​ជាប់​ចោទ​ នៅ​សប្តាហ៍​ក្រោយៗ​  រឺ​នៅ​ក្នុង​ខែ​ក្រោយៗ​​នេះ​។ នេះ​ជា​រយៈ​ពេល ពិសេស​​​មួយ​រហ័ស​​បំផុត​ សំរាប់​ប្រទេស​ឥណ្ឌា។​

ទន្ទឹម​នឹង​នេះ​ដែរ ​នៅ​ក្រោម​សម្ពាធ​នេះ តែ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៏​ផង ប៉ូលិស​បាន​ចាត់​ការ​ចាប់​បាន ឧក្រិដ្ឋ​ជន​រំលោភ​​ជន​រង​គ្រោះ​​​​ទាំង​អស់។ នៅ​ថ្ងៃ​ចន្ទ​នេះ​ សវនាការ​ធ្វើ​ការ​ពិនិត្យ​មើល​​ឯកសារ​ ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេត​ ​មាន​ជិត​ ១០០០​ ទំព័រ បរិយាយ​អំពី​​ហេតុការណ៍​ដ៏​គួរ​អោយ​​​​​រន្ធត់​​ ហើយ​​​​ឯកសារ​នេះ​ក៏​មាន​​​កត់​ត្រា​ផង​ដែរ​ នូវ​​​​ចំលើយ​សាក្សី​ ​របស់​និស្សិត​​ដែល​ត្រូវ​គេ​ចាប់​រំលោភ មាន​អាយុ​ ២៣​ឆ្នាំ​ នៅ​ពេល​ដែល​នាង​កំពុង​ស្ថិត​នៅ​លើ​គ្រែមរណៈ​​នៅ​ឡើយ។

ប៉ូលិស​​​​​​ប្រាប់​មក​ថា មាន​​នូវ​ភស្តុតាង​​ដែល​មិន​អាច​បដិសេធ​បាន​ ដើម្បី​ចោទ​ទៅ​លើ​ ជន​ជាប់​ចោទ​ទាំង​​​អស់​ ក្នុង​នោះ​ក៏​មាន​​ស្នាម​ឈាម​របស់​​នារី​រង​គ្រោះ​ ប្រលាក់​ជាប់​នៅ​លើ​សំលៀក​បំពាក់​របស់​ជន​ជាប់​ចោទ​ដែរ។​ ​

ដើម្បី​ទទួល​បាន​នូវ​ការ​​​សំរាល​​ទោស​របស់​ខ្លួន បុរស​ពីរ​នាក់​នឹង​សុំ​​ អោយ​គេ​ចាត់​ទុក​ខ្លួន ដូច​​ជា​សាក្សី នៃ​បទ​ឧក្រិដ្ឋ។​ ប៉ុន្តែ​​​បណ្តឹង​សុំ​នេះ​ប្រហែល​​ជា​ពិបាក​នឹង​​មាន​សំណាង​ ទទួល​​បាន​នូវ​ការ​យល់​​ព្រម​​ណាស់​ ​មូលហេតុ​​​​ដំបូង​ គឺ​មក​ពី​​ចំលើយ​សាក្សី​របស់​ពួក​គេ​ គ្មាន​លក្ខណៈ​​អ្វី​សំខាន់​​​ក្នុង​រឿង​ក្តី​នេះ​ ប៉ុន្តែ​អ្វី​ដែល​​សំខាន់​ ​គឺ​ថា​ការ​អត់​ឧន​ទោស​ដល់​ពួក​គេ នឹង​អាច​ធ្វើ​អោយ​​កើត​មាន​​បាតុកម្ម​​បះបោរ​​តាម​ផ្លូវ ​សារ​​ជាថ្មី​ឡើង​វិញ​​ ​នៅ​ពេល​ដែល​​ស្ថានភាព​បច្ចុប្បន្ន​ មាន​​លក្ខណៈ​​​​​តឹងតែងរួច​ទៅ​ហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close