ព័ត៌មានជាភាសាខ្មែរ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ
Cambodia News រាជធានីភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។…
Read More » -
កម្ពុជានឹងមានសួនឌីជីថលលើកដំបូងលើផ្ទៃដីប្រមាណ ១០០ហិកតា
Cambodia News ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថលលើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថា “ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជា ជាបណ្តើរៗ…
Read More » -
សិស្ស និងមន្ត្រីរាជការ ប្រមាណ ៣៥០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការបណ្តុះបណ្តាលឱ្យបានច្រើនបន្ថែមទៀត
Cambodia News ភ្នំពេញ៖ សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង៣,៥០០នាក់ កំពុងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
Read More » -
សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា
សារព័ត៌មាន Cambodia News កណ្តាល៖ សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សាដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនសប្បុរសធម៌Zhongdaoប៉េកាំង និងមជ្ឈមណ្ឌលបោះពុម្ពផ្សាយនិងចែកចាយអន្តរជាតិចិន បានរួមគ្នារៀបចំកម្មវិធីចែកសម្ភារសិក្សាអេឡិកត្រូនិកជូនដល់សិស្សមត្តេយ្យសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។…
Read More » -
លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក
Cambodia News សៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នៅខេត្តសៀមរាប លោក ប៊ូ ច័ន្ទភិរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា កិច្ចប្រជុំដ៏មានសារសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងជាប្រធាននេះ នឹងជួយសម្រួលដល់បណ្តាប្រទេសទាំងអស់ជាសមាជិកក្នុងអាស៊ានធានាបាននូវការគ្រប់គ្រងមួយ ក៏ដូចជាធានាបាននូវទីផ្សារមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។ លោក ប៊ូ ច័ន្ទភិរូ បានលើកទ្បើងថា បើយើងនិយាយពីធានារ៉ាប់រងវាគឺជាឧបករណ៍មួយដ៏មានសារសំខាន់ណាស់ក្នុងការធានានូវភាពធន់នឹងវិបត្តិផ្សេងៗ ករណីដូចជាកន្លងមកយើងជួបប្រទះវិបត្តិកូវីតផង…
Read More » -
កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ដើម្បីផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍចុងក្រោយនៃវិស័យធានារ៉ាប់រងក្នុងតំបន់
Cambodia News សៀមរាប៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC)
Read More » -
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានលើកកម្ពស់ការធានាសន្តិសុខព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា
Cambodia News គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ…
Read More » -
៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន
Cambodia News រយ:ពេល ៣ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូនដោយមានវត្តមានអ្នកស្រុកបុណ្យភូមិចូលរួមលេងកម្សាន្តរហូតដល់ទៅជាង១មុីននាក់។ បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង…
Read More » -
សេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា
Cambodia News ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមានអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ក.អ.ក មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មានត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ។ ជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង…
Read More » -
ពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រកម្ពុជា-ចិនបើកឱ្យសាធារណជនចូលទស្សនាដោយសេរី
Cambodia News ភ្នំពេញ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា
Read More »