ព័ត៌មានជាភាសាខ្មែរ
-
ចម្ការស្តរប៊ើរី នៅរមណីយដ្ឋានបូកគោរបស់ជនជាតិកូរ៉េ កំពុងទទួលបានផ្លែផ្កា និងទាក់ទាញអ្នកទេសចរ
Cambodia News/ កំពត ៖ គិតរហូតមកដល់ពេលនេះចម្ការស្តរប៊ើរី របស់ជនជាតិកូរ៉េកំពុងទទួលបានផ្លែផ្កា ពិសេសអាចបេះលក់ទៅកាន់ទីផ្សារ និងលក់ឱ្យភ្ញៀវទេសចរទៅកម្សាន្ត នៅលើភ្នំបូកគោទៀតផង។ ស្តរប៊ើរី ជាដំណាំនៅបរទេស ដែលកាលពីមុនមក គេគិតថាមិនអាចដាំដុះបាននោះទេ តែពេលនេះត្រូវបានជនជាតិកូរ៉េសាកល្បងដាំលើឧទ្យានជាតិបូកគោ ក្នុងទឹកដីខេត្តកំពត ដែលជាទឹកដីអាកាសធាតុត្រជាក់បានហុចជាផ្លែផ្កាគ្រាន់ជាទីគាប់បំណង។ ស្តរប៊ើរី បានចេញផ្លែ ហើយគេបានបេះលក់ទៅកាន់ទីផ្សារ ក៏ដូចជាភ្ញៀវទេសចរផងដែរ។…
Read More » -
ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្សចំណាយអស់ ៨០០លានដុល្លារហើយ
Cambodia News/ កំពតៈ អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ចំណាយអស់៨០០លានដុល្លារអាមេរិកហើយ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបម្រើឲ្យវិស័យទេសចរណ៍នៅតំបន់នេះ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រុងទ្រាយធំពីសក្តានុពល នៃការអភិវឌ្ឍក្រុងបូកគោ នៅថ្ងៃទី ២៩ខែឧសភា…
Read More » -
ផ្កាបំពង់ក្រឡោម ជាផលិតផលទេសចរណ៍ធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍លើឧទ្យានជាតិព្រះមុនីវង្សបូកគោ
Cambodia News/ កំពត ៖ នៅលើកំពូលភ្នំនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ មានរុក្ខជាតិមួយប្រភេទ ដែលមានរូបរាងចម្លែកគួរឱ្យចាប់អារម្មណ៍ នោះគឺ ផ្កាបំពង់ក្រឡោម ដែលបច្ចុប្បន្នផ្កានេះ បានក្លាយជាផលិតផលទេសចរណ៍ធម្មជាតិលើឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនា។ ភ្នំបូកគោ គឺជាឧទ្យានជាតិលើលម្ហអាកាស មានរយៈកម្ពស់ ១០៧៥ ម៉ែត្រ ស្ថិតក្នុងខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា។…
Read More » -
វេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា”
Cambodia News/ ភ្នំពេញ៖ នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ…
Read More » -
ការថែទាំផ្លូវនៅតាមជនបទ គឺត្រូវការថវិកា៦០-៩០លានដុល្លារ
Cambodia News/ ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ៖ ការថែទាំផ្លូវនៅតាមជនបទ គឺត្រូវការថវិកា៦០-៩០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបការសឹករិករឹល និងរងការខូចខាតឱ្យមានបានល្អឡើងវិញ។ ថ្លែងក្នុងវេទិការពិភាក្សាលើប្រធានបទ អ្វីទៅការអភិវឌ្ឍន៍ជនបទនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់ADBបានឱ្យដឹងថា…
Read More » -
នៅឆ្នាំ២០៣០ ក្រសួងគ្រោងធ្វើការស្ថាបនាផ្លូវតាមភូមិឪ្យបាន ៧៥% នៃភូមិសរុបចំនួន១៤៥៧៧
Cambodia News/ ភ្នំពេញ ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទថ្លែងថា នៅឆ្នាំ២០៣០ ក្រសួងគ្រោងធ្វើការស្ថាបនាផ្លូវនៅតាមភូមិឪ្យបាន ៧៥% នៃភូមិសរុបចំនួន ១៤៥៧៧ នៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា បច្ចុប្បន្នយើងមានផ្លូវកៅស៊ូ ឬផ្លូវបេតុងប្រហែល ១៧% និងមានប្រវែងសរុបប្រមាណ ១មុឺនគីឡូម៉ែត្រ ហើយទៅថ្ងៃអានាអត…
Read More » -
ក្រសួងអភិវឌ្ឍន៍ជនបទមានគោលដៅសំខាន់ៗចំនួន៣ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាស្ថាប័នមួយត្រូវបានបង្កើតឡើង ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្ម និងការងារចំបងៗសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរបស់ប្រជាពលរដ្ឋនៅជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពោលធ្វើយ៉ាងណាកាត់បន្ថយគម្លាតសង្គម គម្លាតរវាងអ្នកទីក្រុង និងជនបទ។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ឪ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ…
Read More » -
សម្ដេចតេជោ បញ្ជាឲ្យសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញបទបញ្ជាឲ្យសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។ តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា…
Read More » -
សម្តេចធិបតី ៖ ត្រូវតែការពារសន្តិភាពឱ្យបាន ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ និងបញ្ជៀសសង្គ្រាម
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជាម្ដងទៀត រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខានតែបាន និងចូលរួមបញ្ជៀសសង្គ្រាមកុំឱ្យកើតមានផងដែរ ព្រោះប្រសិនបើកើតមានសង្គ្រាមហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ។ ការអំពាវនាវសាជាថ្មីនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតិអញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២០ ខែឧសភា…
Read More » -
គណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសារព័ត៌មានវៀតណាមធំចំនួនបីក្នុងទីក្រុងហាណូយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ រយៈពេលពីរថ្ងៃនៅក្នុងដំណើរទស្សនកិច្ចនាទីក្រុងហាណូយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយ លោក ពុយ គា ជាប្រធាន
Read More »