ព័ត៌មានជាភាសាខ្មែរ
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ
Cambodia News ភ្នំពេញ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។
Read More » -
ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង សេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ
Cambodia News/ ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ។
Read More » -
ឯកឧត្តម ប៉ែន បូណា៖ មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន
Cambodia News/ ភ្នំពេញ ៖ ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។
Read More » -
ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រ នឹងផុសទ្បើងនៅលើកំពូលភ្នំបូកគោ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅលើកំពូលភ្នំបូកគោខេត្តកំពតដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញបាន និងកំពុងមមាញ៉ឹកសាងសង់ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
Read More » -
អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រលើកំពូលភ្នំបូកគោ
Cambodia News/ ភ្នំពេញ ៖ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បានមូលមតិផ្តួចផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ ចំពោះអ្នកផ្តួចផ្តើមគំនិតក្នុងពិធីមហាផ្កាប្រាក់សាមគ្គីរួមមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកនិងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា ចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេស របស់មហាយក្សចិន
Cambodia News/ ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សមួយទៀតហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។
Read More » -
កសិដ្ឋានបន្លែធម្មជាតិបូកគោ មានបន្លែជាង៣០មុខប្រមូលផលបាន១,៥តោនក្នុង១ថ្ងៃ
Cambodia News/ កំពត៖ នៅឆ្នាំ២០១៧ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានសម្រេចបោះទុនជាច្រើនលានដុល្លារវិនិយោគលើវិស័យកសិកម្មទំនើបនៅលើភ្នំបូគោ ដើម្បីបង្កើតកសិដ្ឋានបន្លែសុវត្ថិភាពដ៏ធំមួយ មិនប្រើប្រាស់ថ្នាំពុលកសិកម្មគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ជូនសណ្ឋាគារទាំង៥របស់ក្រុមហ៊ុនសុខាអូតែល និងផ្គត់ផ្គង់ជូនអតិថិជនដែលត្រូវការបរិភោគបន្លែសុវត្ថិភាព។ ក្រុមហ៊ុនបានកសាង Greenhouse លើផ្ទៃដីជាច្រើនហិកតា ដែលធំជាងគេនៅកម្ពុជា និងនាំចេញទៅកាន់ទីផ្សារបានជាង១០តោនក្នុងមួយសប្តាហ៍ ហើយការដាំដុះបន្លែនេះគឺគោរពទាំងស្រុងនូវស្តង់ដារនៃការអនុវត្តកសិកម្មល្អ(Good Agricultural Practice-GAP) និងបានចុះបញ្ជីពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំ២០១៩។…
Read More » -
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា
Cambodia News/ ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង ព្រឹកថ្ងៃទី០៥ទី ខែមិថុនា ឆ្នាំ២០២៤។
Read More » -
ចម្ការស្តរប៊ើរី នៅរមណីយដ្ឋានបូកគោរបស់ជនជាតិកូរ៉េ កំពុងទទួលបានផ្លែផ្កា និងទាក់ទាញអ្នកទេសចរ
Cambodia News/ កំពត ៖ គិតរហូតមកដល់ពេលនេះចម្ការស្តរប៊ើរី របស់ជនជាតិកូរ៉េកំពុងទទួលបានផ្លែផ្កា ពិសេសអាចបេះលក់ទៅកាន់ទីផ្សារ និងលក់ឱ្យភ្ញៀវទេសចរទៅកម្សាន្ត នៅលើភ្នំបូកគោទៀតផង។ ស្តរប៊ើរី ជាដំណាំនៅបរទេស ដែលកាលពីមុនមក គេគិតថាមិនអាចដាំដុះបាននោះទេ តែពេលនេះត្រូវបានជនជាតិកូរ៉េសាកល្បងដាំលើឧទ្យានជាតិបូកគោ ក្នុងទឹកដីខេត្តកំពត ដែលជាទឹកដីអាកាសធាតុត្រជាក់បានហុចជាផ្លែផ្កាគ្រាន់ជាទីគាប់បំណង។ ស្តរប៊ើរី បានចេញផ្លែ ហើយគេបានបេះលក់ទៅកាន់ទីផ្សារ ក៏ដូចជាភ្ញៀវទេសចរផងដែរ។…
Read More » -
ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្សចំណាយអស់ ៨០០លានដុល្លារហើយ
Cambodia News/ កំពតៈ អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ចំណាយអស់៨០០លានដុល្លារអាមេរិកហើយ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបម្រើឲ្យវិស័យទេសចរណ៍នៅតំបន់នេះ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រុងទ្រាយធំពីសក្តានុពល នៃការអភិវឌ្ឍក្រុងបូកគោ នៅថ្ងៃទី ២៩ខែឧសភា…
Read More »