ព័ត៌មានជាភាសាខ្មែរ
-
សម្តេចធិបតី ៖ ត្រូវតែការពារសន្តិភាពឱ្យបាន ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ និងបញ្ជៀសសង្គ្រាម
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជាម្ដងទៀត រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខានតែបាន និងចូលរួមបញ្ជៀសសង្គ្រាមកុំឱ្យកើតមានផងដែរ ព្រោះប្រសិនបើកើតមានសង្គ្រាមហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ។ ការអំពាវនាវសាជាថ្មីនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតិអញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២០ ខែឧសភា…
Read More » -
គណៈប្រតិភូ ក្លិបអ្នកកាសែតកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសារព័ត៌មានវៀតណាមធំចំនួនបីក្នុងទីក្រុងហាណូយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ រយៈពេលពីរថ្ងៃនៅក្នុងដំណើរទស្សនកិច្ចនាទីក្រុងហាណូយ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយ លោក ពុយ គា ជាប្រធាន
Read More » -
ក្លិបអ្នកកាសែតកម្ពុជាផ្តើមទស្សនកិច្ចទីក្រុងហាណូយ ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយនៅថ្ងៃច័ន្ទនេះ ជាទស្សនកិច្ចចំពេលវេលាដែលអ្នកសារព័ត៌មានកំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។ ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association – VJA) ដែលជាសមាគមតែមួយគត់នៅប្រទេសវៀតណាម ហើយជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជា (Club…
Read More » -
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង រយៈពេល៥ថ្ងៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥-១៩ឧសភា តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។ យោងតាមសេចក្ដីប្រកាស…
Read More » -
ជនអនាមិកបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពសម្តេចតេជោ ហ៊ុន សែន បង្កើតគណនីក្លែងក្លាយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សូមប្រុងប្រយ័ត្ន មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។ តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ…
Read More » -
ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
Read More » -
សម្តេចធិបតី ៖សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម គឺជាកត្តាធំបំផុត ដែលកម្ពុជាត្រូវតែមាន
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម…
Read More » -
ក្រសួងអប់រំ ឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងអប់រំ យុវជន និងកីឡាបានស្នើគ្រឹះស្ថានសិក្សាទាំងអស់ អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតា។ យោងតាមលិខិតរបស់ ក្រសួងអប់រំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ…
Read More » -
ក្រសួងអប់រំ ៖ គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនបង្រៀនគួរធ្វើជាវិញ្ញាសាប្រឡងឡើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ បន្ទាប់ពីទទួលព័ត៌មាន បានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សាសាធារណៈ…
Read More » -
ក្រសួងព័ត៌មាន បានរៀបចំធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួង
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ បានរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន…
Read More »