ព័ត៌មានជាភាសាខ្មែរ
-
កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”
Cambodia News/ កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មានជាលើកទី២ នៅថ្ងៃទី១០ ខែសីហានេះ
Cambodia News/ ភ្នំពេញ ៖ ដោយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ អង្គការ និងក្រុមហ៊ុនឯកជន ដែលទទួលបន្ទុកកិច្ចការព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីអ្នកទទួលបន្ទុកព័ត៌មានជាលើកទី២ នៅថ្ងៃទី១០ ខែសីហានេះ។
Read More » -
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong
Cambodia News/ ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong…
Read More » -
សម្តេចតេជោ ហ៊ុន សែន មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ
Cambodia News/ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិនអាចអត់ឱនឱ្យបាននោះឡើយ ចំពោះជនមូលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុកត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់។IMG_4696
Read More » -
គំនិតធ្វើអភិបាលកិច្ច លោក Xi Jinping បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិនមានភាពស្រស់ស្អាត
Cambodia News/ ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេតសម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី ធ្វើពាណិជ្ជកម្ម បំពេញទស្សនកិច្ច ជួបជុំញាតិមិត្តជាដើម។…
Read More » -
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការធ្វើតេស្ដរហ័សរកសារធាតុញៀន បានអនុវត្តលើមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាង៩ម៉ឺននាក់, រកឃើញ៩៧នាក់វិជ្ជមាន
Cambodia News/ ភ្នំពេញ ៖ ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំង៩៧នាក់ដែលវិជ្ជមានសារធាតុញៀន ក្នុងចំណោមអ្នកធ្វើតេស្ដសរុប៩៩,៣០០នាក់នោះ បានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន៨៩នាក់, ៧នាក់កំពុងបន្ដនីតិវិធី និងម្នាក់ទៀតកំពុងបន្ដតាមដាន។ នាយឧត្តមសេនីយ៍…
Read More » -
ការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលប្រកបដោយបច្ចេកវិទ្យាជិតនឹងចាប់ផ្តើម
Cambodia News/ ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបន្ថែមភាពទាក់ទាញសម្រាប់ការផ្សាយបន្តផ្ទាល់ ជាមួយនឹងកម្លាំងកែច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ យោងតាមកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្ររវាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកអន្តរជាតិ (OBS) និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៣ ភាគីទាំងពីរបានបង្កើតយន្តការកិច្ចសហប្រតិបត្តិការរយៈពេលវែងសម្រាប់ការផ្សាព្វផ្សាយការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤និងការប្រកួតកីឡាអូឡាំនាពេលអនាគត ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើទិដ្ឋភាពដូចជាការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួត កម្មវិធីបច្ចេកវិទ្យា…
Read More » -
មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ជូនដល់បង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កេីនការប្រុងប្រយ័ត្ន ខ្ពស់
Cambodia News/ ខេត្តពោធិ៍សាត់ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ នៅថៃ្ងទី២០ -២២ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឱ្យ សីតុណ្ហភាពពី ២៥ °c – ៣០ °c ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី…
Read More » -
សន្និសីទកាសែតនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
សន្និសីទកាសែតនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ថ្ងៃទី១៩ខែកក្កដាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទកាសែតដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែងនិងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន។«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ៣ វិស័យរួមមាន៖ ទី១ គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣ គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។«សេចក្តីសម្រេចចិត្ត»បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕
Read More » -
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សេចក្តីសម្រេចនូវវិធានការកំណែទម្រង់សំខាន់ៗជាង៣០០
Cambodia News/ ព្រឹកថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»(ខាងក្រោយនេះហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)។ «សេចក្តីសម្រេចចិត្ត»ចែកជា១៥ជំពូកនិង៦០មាត្រា ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់លើគ្រប់វិស័យនិងគ្រប់ផ្នែកតាមរយៈកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច។ «សេចក្តីសម្រេចចិត្ត»បានលើកឡើងវិធានការកំណែទម្រង់សំខាន់ៗជាង៣០០ សុទ្ធតែពាក់ព័ន្ធនឹងខ្លឹមសារនៃប្រព័ន្ធ យន្តការនិងរបប។ក្នុងនោះ រួមមានការធ្វើឱ្យមានសុក្រឹតភាពនិងលើកកម្ពស់ប្រសិទ្ធភាពនៃចំពោះវិធានការកំណែទម្រង់នាពេលកន្លងទៅនេះ និងមានមួយចំនួនគឺវិធានការកំណែទម្រង់ដែលលើកឡើងថ្មីដោយអនុលោមតាមតម្រូវការនៃការអនុវត្តនិងការស្វែងរកក្នុងការសាកល្បង៕
Read More »