ព័ត៌មានជាភាសាខ្មែរ
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អាជ្ញាធររាជធានី-ខេត្ត ត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦…
Read More » -
ព្រឹកនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
Read More » -
អាជ្ញាធរ នឹងបញ្ចៀសចរាចរ ក្នុងថ្ងៃមីទ្ទិញ អបអរខួបទី៧៣ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា
Cambodia News/ ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលធ្វេីឡេីងនៅថ្ងៃទី២៨ មិថុនា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Read More » -
ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
Cambodia News/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់លើ ព្រះរាជាណាចក្រកម្ពុជាឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖
Read More » -
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ
Cambodia News ភ្នំពេញ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។
Read More » -
ក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង សេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ
Cambodia News/ ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដាក់ឲ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ។
Read More » -
ឯកឧត្តម ប៉ែន បូណា៖ មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន
Cambodia News/ ភ្នំពេញ ៖ ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។
Read More » -
ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ម៉ែត្រ នឹងផុសទ្បើងនៅលើកំពូលភ្នំបូកគោ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅលើកំពូលភ្នំបូកគោខេត្តកំពតដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញបាន និងកំពុងមមាញ៉ឹកសាងសង់ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
Read More » -
អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រលើកំពូលភ្នំបូកគោ
Cambodia News/ ភ្នំពេញ ៖ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា បានមូលមតិផ្តួចផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ ចំពោះអ្នកផ្តួចផ្តើមគំនិតក្នុងពិធីមហាផ្កាប្រាក់សាមគ្គីរួមមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកនិងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា ចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេស របស់មហាយក្សចិន
Cambodia News/ ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សមួយទៀតហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។
Read More »