ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងធម្មការបញ្ជាក់ថា មិនមានការបិទការដង្ហែទីងមោង ក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ
Cambodia News/ ភ្នំពេញ ៖ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថាមិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាស បច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។…
Read More » -
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនតាក់ស៊ីអគ្គិសនី វៀតណាម បើករកស៉ីនៅកម្ពុជានោះទេ
Cambodia News/ ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធអំពីព័ត៌មានប្រឌិត លើបញ្ហារថយន្តអគ្គិសនី។
Read More » -
ព្រឹកនេះ សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ
Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ កក្កដា ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ…
Read More » -
យុទ្ធនាការមូលនិធិគន្ធបុប្ផាកម្ពុជា “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ បានបិទបញ្ចប់ ទទួលបានថវិកាចំនួន ៣,៣លានដុល្លារ
Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន
Read More » -
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអភិរក្ស និងកែច្នៃសហគមន៍នេសាទ ដើម្បីបន្ថែមប្រភពចំណូលប្រជានេសាទ
Cambodia News/ ខេត្តកំពង់ចាម៖ ក្នុងពិធី ” ទិវាមច្ឆជាតិ ១កក្កដា ២០២៤ ” នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ…
Read More » -
ព្រឹកនេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
Cambodia News/ កណ្តាល ៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្ដិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅសាលាខេត្តកណ្តាល។ ក្នុងឱកាសនោះ ឧត្តមអភិសន្តិបណ្ឌិត ស សុខា…
Read More » -
ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
Cambodia News/ ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នឹងមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖
Read More » -
វិដេអូ៖ របៀបចុះឈ្មោះ និងដំណើរកម្មវិធី CoolApp
វិដេអូ៖ របៀបចុះឈ្មោះ និងដំណើរកម្មវិធី CoolApp
Read More » -
អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស
Cambodia News/ ភ្នំពេញ៖ អតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្សពីរនាក់ ជាគូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។…
Read More » -
សម្តេចតេជោ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp ដើម្បីទឹកចិត្តស្នាដៃកូនខ្មែរ
Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ ប្រកាសតាមរយៈ បណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចដោយ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ…
Read More »