ព័ត៌មានជាភាសាខ្មែរ
-
សន្និសីទកាសែតនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
សន្និសីទកាសែតនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ថ្ងៃទី១៩ខែកក្កដាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទកាសែតដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែងនិងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន។«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់លើ៣ វិស័យរួមមាន៖ ទី១ គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣ គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។«សេចក្តីសម្រេចចិត្ត»បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕
Read More » -
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សេចក្តីសម្រេចនូវវិធានការកំណែទម្រង់សំខាន់ៗជាង៣០០
Cambodia News/ ព្រឹកថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ កិច្ចប្រជុំពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»(ខាងក្រោយនេះហៅកាត់ថា «សេចក្តីសម្រេចចិត្ត»)។ «សេចក្តីសម្រេចចិត្ត»ចែកជា១៥ជំពូកនិង៦០មាត្រា ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់លើគ្រប់វិស័យនិងគ្រប់ផ្នែកតាមរយៈកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច។ «សេចក្តីសម្រេចចិត្ត»បានលើកឡើងវិធានការកំណែទម្រង់សំខាន់ៗជាង៣០០ សុទ្ធតែពាក់ព័ន្ធនឹងខ្លឹមសារនៃប្រព័ន្ធ យន្តការនិងរបប។ក្នុងនោះ រួមមានការធ្វើឱ្យមានសុក្រឹតភាពនិងលើកកម្ពស់ប្រសិទ្ធភាពនៃចំពោះវិធានការកំណែទម្រង់នាពេលកន្លងទៅនេះ និងមានមួយចំនួនគឺវិធានការកំណែទម្រង់ដែលលើកឡើងថ្មីដោយអនុលោមតាមតម្រូវការនៃការអនុវត្តនិងការស្វែងរកក្នុងការសាកល្បង៕
Read More » -
មកដល់ពេលនេះ ឧទ្ធម្ភាគចក្រដែលបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ
Cambodia News/ ខេត្តពោធិ៍សាត់ ៖ បើតាមរបាយការណ៍របស់ផេក facebook ពោធិ៍សាត់ខេត្តខ្ញុំ បានឲ្យដឹងថា រយៈពេល៣យប់ ៣ថ្ងៃ ដែលឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារបានខំប្រឹងរុករក ឧទ្ធម្ភាគចក្រដែលបានធ្លាក់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ តែនៅពុំទាន់បានជួបប្រទះនៅឡើយទេ។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តម និងក្រុមការងារមានសុខភាពល្អ…
Read More » -
រាជរដ្ឋាភិបាលចេញអនុក្រឹត្យ កំណត់យកថ្ងៃទី១៩ ខែមីនា «ទិវាជាតិសង្គមកិច្ច»
Cambodia News / ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសង្គមកិច្ច ដោយកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕
Read More » -
ករណីបាត់ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡើយ
Cambodia News/ ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា គិតត្រឹមម៉ោង១៦រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡើយទេ ។ ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ…
Read More » -
ក្រសួងធម្មការបញ្ជាក់ថា មិនមានការបិទការដង្ហែទីងមោង ក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ
Cambodia News/ ភ្នំពេញ ៖ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ថាមិនមានការបិទការដង្ហែទីងមោងសម្រាប់រៃអង្គាសបច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមានសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនបានចុះផ្សាយថា ការដង្ហែទីងមោងសម្រាប់រៃអង្គាស បច្ច័យនៅក្នុងរដូវកាលបុណ្យចូលព្រះវស្សាត្រូវបានហាមឃាត់មិនឱ្យធ្វើទៀតឡើយ។ ក្រុមការងារអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមបដិសេធព័ត៌មាននេះ និងសូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា គ្មានការហាមប្រាមការដង្ហែទីងមោង ដែលជាប្រពៃណីរបស់ប្រជាជនឬពុទ្ធសាសនិក កម្ពុជាដូចការចុះផ្សាយនោះទេ។…
Read More » -
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនតាក់ស៊ីអគ្គិសនី វៀតណាម បើករកស៉ីនៅកម្ពុជានោះទេ
Cambodia News/ ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធអំពីព័ត៌មានប្រឌិត លើបញ្ហារថយន្តអគ្គិសនី។
Read More » -
ព្រឹកនេះ សម្តេចធិបតីហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ
Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២ កក្កដា ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជួបជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ…
Read More » -
យុទ្ធនាការមូលនិធិគន្ធបុប្ផាកម្ពុជា “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ បានបិទបញ្ចប់ ទទួលបានថវិកាចំនួន ៣,៣លានដុល្លារ
Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន
Read More » -
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអភិរក្ស និងកែច្នៃសហគមន៍នេសាទ ដើម្បីបន្ថែមប្រភពចំណូលប្រជានេសាទ
Cambodia News/ ខេត្តកំពង់ចាម៖ ក្នុងពិធី ” ទិវាមច្ឆជាតិ ១កក្កដា ២០២៤ ” នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ…
Read More »