ព័ត៌មានជាភាសាខ្មែរ
-
អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
Cambodia News ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ថ្លែងក្នុងពិធីពិបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន…
Read More » -
មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ
Cambodia News ព្រះសីហនុ៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ បានបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ ។ វគ្គបំពាក់បំប៉ននេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឆាយ…
Read More » -
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារពួកគាត់ឱ្យរួចផុតនូវបញ្ហាប្រឈមផ្លូវច្បាប់
Cambodia News បាត់ដំបង៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឱ្យពួកគេអាចចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។ តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា…
Read More » -
ការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យា
Cambodia News ដូចការគ្រោងទុកសន្និសីទអន្តរជាតិស្តីពី «ការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យាលើបញ្ញាសិប្បនិម្មិត (AI)» នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិនក្នុងសប្តាហ៍នេះហើយ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក លាង ដឺលុច នាយកប្រតិបត្តិ និងលោក សៅ ភិរុណសមាជិកគណៈកម្មាធិការនាយក ក.អ.ក ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់មួយនេះដែលរៀបចំឡើងដោយក្រុមហ៊ុនហួវេ (Huawei) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ «Huawei Connect 2025: All Intelligence» ជាប្រធានបទ ដែលនឹងលើកយកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលរបស់អ្នកជំនាញដែលនឹងផ្តោតទៅលើការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត (Artificial Intelligence), យុទ្ធសាស្ត្របច្ចេកវិទ្យា និងអេកូស៊ីស្ទឹម។ អ្នកចូលរួមទាំងអស់ប្រមាណ២ម៉ឺននាក់មកពីជុំវិញពិភពលោក ក្នុងនោះប្រតិភូទៅពីប្រទេសកម្ពុជាមានជិត១០០នាក់នឹងមានឱកាសបានជួបជាមួយអ្នកជំនាញ…
Read More » -
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍
Cambodia News បាត់ដំបង៖ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។
Read More » -
កម្ពុជា-ចិនរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
Cambodia News នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីបាឋកថាឈ្វេងយល់ពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល»
Read More » -
លោកបណ្ឌិត ជា មុនីឫទ្ធិ៖ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល ជាឆ្អឹងខ្នងរបស់សង្គមស៊ីវិល
Cambodia News (ម៉ុងហ្គោលីខាងក្នុង) វេទិកាលើកទី២ស្តីពីរួមគ្នាបង្កើនសាមគ្គីភាពរបស់សង្គមស៊ីវិលក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលបានរៀបចំឡើងដោយបណ្តាញសង្គមស៊ីវិលរបស់ប្រទេសចិនសម្រាប់សហប្រតិបត្តិការអន្តរជាតិ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុង ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ប្រទេសចិន។ ថ្លែងទៅកាន់អង្គពិធីនៅក្នុងវេទិកាពិភាក្សាពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយមានសង្គមស៊ីវិលពី២៦ប្រទេសចូលរួម នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ…
Read More » -
និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ដៃគូជាមួយវិទ្យាស្ថានលំដាប់អន្តរជាតិ CII ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា
Cambodia News ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Chartered Insurance Institute(CII) ដើម្បីជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ ពិធីចុះហត្ថេលខា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកស្រី Holly…
Read More » -
លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ជាប្រាជ្ញាចិនបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និង កិច្ចសហប្រតិបត្តិការពហុភាគីនិយម ក្រោមម្លប់សន្តិភាព
Cambodia News «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ជាប្រាជ្ញាចិនដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោក Xi Jinping ប្រធានរដ្ឋចិន
Read More » -
វេទិកាសារព័ត៌មាន «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ»
Cambodia News នាព្រឹកថ្ងៃនេះ វេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ» ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំទ្បុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។
Read More »