ព័តមានអន្តរជាតិ
-
ម៉ាឡេស៊ី សម្រេចហាមមិនឲ្យអ្នកធ្វើដំណើរប្រើប្រាស់ខ្សែក្រវាត់កណ្តាល
សារព័ត៌មាន Cambodia News/ សុខភាព (០៣ មករា ២០១៨) ៖ ជាទូទៅពេលធ្វើដំណើរ អ្នកតែងតែពាក់ខ្សែក្រវាត់ចំហៀងខ្លួន និងសម្រាប់អ្នកអង្គុយនៅខាងក្រោយត្រង់កៅអីកណ្តាល ក៏ពាក់ខ្សែវាត់ការពារនៅត្រង់ចំណុចពោះ ដែលខ្សែ ក្រវាត់នេះគេច្រើនហៅថា ខ្សែក្រវាត់កណ្តាល ដើម្បីការពារសុវត្ថិភាពអ្នកនៅពេល ដែលរថយន្តមានបញ្ហាប៉ះទង្គិច ឬមានបញ្ហាគ្រោះថា្នក់ចរាចរណ៍ផ្សេងៗដោយយថាហេតុ។
Read More » -
អាមេរិកគំរាមបញ្ឈប់ការផ្តល់ជំនួយ ទៅប៉ាឡេស្ទីនលើជួរភ្នំក្រុងយេរូសាឡឹម
សារព័ត៌មាន Cambodia News/ អាមេរិក (០៣ មករា ២០១៨) ៖ លោកប្រធានាធិបតី Trump បាននិយាយថាសហរដ្ឋអាមេរិកអាចបញ្ឈប់ការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន ដែលមិនមានឆន្ទៈក្នុងការនិយាយពីសន្តិភាពយូរអង្វែង។ នៅលើបណ្តាញ Twitter លោក Trump បាននិយាយថាសហរដ្ឋអាមេរិចទទួលបាន “ការអរគុណ ឬការគោរពនោះទេ” នៅក្នុងការត្រឡប់មកវិញសម្រាប់ជំនួយរបស់ខ្លួន។
Read More » -
មនុស្ស ៩នាក់ស្លាប់ក្នុងអំពើកុបកម្មនៅពន្ធនាគារមួយកន្លែងនៅប្រេស៊ីល
សារព័ត៌មាន Cambodia News/ ប្រេស៊ីល (០៣ មករា ២០១៨) ៖ មន្ត្រីប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានកាលពីម្សិលមិញថា អ្នកទោសមួយចំនួនបានវាយប្រហារគ្នានៅពន្ធនាគារមួយកន្លែងនៅរដ្ឋហ្គៀស (Goias) នៅប្រទេសប្រេស៊ីលដោយបានសម្លាប់មនុស្សចំនួន៩នាក់ ហើយចំនួន១៤នាក់ទៀតរងរបួស ។ មន្ត្រីពន្ធនាគារបាននិយាយថា អំពើហិង្សានេះទំនងជាបានកើតឡើងនៅពេលអ្នកទោសមួយចំនួននៅក្នុងមន្ទីរពន្ធានាគារមួយបានឈ្លានពានទៅលើអ្នកទោសចំនួន៣នាក់ដែលជាសមាជិករបស់ក្រុមអ្នកទោសផ្សេងទៀតដែលមានជម្លោះជាមួយគ្នា។
Read More » -
បំផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាប៊ុលផ្តាច់ជីវិតមនុស្ស៤០នាក់ និង៣០នាក់របួស
សារព័ត៌មាន Cambodia News/ កាប៊ុល (២៩ ធ្នូ ២០១៧) ៖ ក្រុមភេរវករល្បីលេខ១ លើលោកគឺ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅភាគខាងលិចរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឲ្យមនុស្សសរុប៤០នាក់ស្លាប់ និងជាង៣០នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
Read More » -
បាតុករជាពលរដ្ឋប៉ាឡេស្ទីនច្រើននាក់រងរបួស បន្ទាប់ពីប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល
សារព័ត៌មាន Cambodia News/ ប៉ាឡេស្ទីន (១២ ធ្នូ ២០១៧) ៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា កាលពីថ្ងៃចន្ទក្រុមបាតុករដែលជាពលរដ្ឋប៉ាឡេស្ទីនមួយចំនួនត្រូវបានរងរបួសនៅពេលដែលពួកគេបានបន្តប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេង (West Bank) និងតំបន់ហ្គាហ្សា (Gaza) បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៦ ខែធ្នូ។
Read More » -
ប្រទេសវៀតណាមបោះបង់គម្រោងបង្កើតរោងចក្រអគ្គិសនីបរមាណូដើម្បីសុវត្ថិភាព
សារព័ត៌មាន Cambodia News/ វៀតណាម (០៥ ធ្នូ ២០១៧) ៖ រោងចក្រថាមពលបរមាណូគឺជាក្តី ស្រមៃរបស់ប្រទេសជាច្រើនចង់បាន ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងវិស័យ ឧស្សាហកម្ម អាជីវកម្ម និងការប្រើប្រាស់ របស់ពលរដ្ឋមានតម្លៃថោក ។ ប៉ុន្តែរោង ចក្របរមាណូ នឹងបង្កផលអាក្រក់ ប្រសិនបើប្រឈមនឹងគ្រោះថ្នាក់ណាមួយនោះ…
Read More » -
មនុស្ស១៩នាក់ស្លាប់ និងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថាន
សារព័ត៌មាន Cambodia News/ អាហ្វហ្គានីស្ថាន (០៥ ធ្នូ ២០១៧) ៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានជិះម៉ូតូបើកការវាយប្រហារនៅខាងក្រៅពហុកីឡដ្ឋានបាល់ទាត់មួយនៅក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតរងរបួស។
Read More » -
បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារមួយនៅនីហ្សេរីយ៉ាសម្លាប់មនុស្ស៥០នាក់
សារព័ត៌មាន Cambodia News/ នីហ្សេរីយ៉ា (២២ វិច្ឆិកា ២០១៧) ៖ អ្នកនាំពាក្យប៉ូលិសរដ្ឋ Adamawa បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស៥០នាក់បានស្លាប់ ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ អ្នកនាំពាក្យរូបនោះបញ្ជាក់ថា «ពួកយើងទទួលដំណឹងថា
Read More » -
បំផ្ទុះគ្រាប់បែកនៅកន្លែងប្រមូលផ្ដុំនយោបាយនៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស៩នាក់
សារព័ត៌មាន Cambodia News/ អាហ្វហ្គានីស្ថាន (១៧ វិច្ឆិកា ២០១៧) ៖ មនុស្សយ៉ាងតិច៩នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅកន្លែងប្រមូលផ្ដុំនយោបាយមួយនៅទីក្រុងកាប៊ូលប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មន្ត្រីនាំពាក្យប៉ូលិសនៅទីក្រុងកាប៊ូលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះគឺមានមន្ត្រីប៉ូលិសចំនួន៧នាក់និងជនស៊ីវិលចំនួន២នាក់ ខណៈមន្ត្រីប៉ូលិសចំនួន៧នាក់ និងជនស៊ីវិលចំនួន៣នាក់ទៀតបានរងរបួសដោយការវាយប្រហារនេះ។
Read More » -
រថយន្តជាង៣០គ្រឿងបុកបន្តគ្នានៅភាគខាងកើតប្រទេសចិនស្លាប់១៨នាក់
សារព័ត៌មាន Cambodia News/ ចិន (១៦ វិច្ឆិកា ២០១៧) ៖ មនុស្សយ៉ាងតិច១៨នាក់បានស្លាប់បាត់បង់ជិវិត និង២១នាក់ទៀតបានរងរបួសនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើយឡើងដោយសារយានយន្តជាង៣០គ្រឿងបានបុកតគ្នា ព្រោះតែ ចុះអ័ព្ទនៅលើផ្លូវអ៊ិចប្រេស វេយ៍ (expressway) មួយខ្សែស្ថិតក្នុងខេត្តអានហួយ (Anhui) ភាគខាងកើតប្រទេសចិនកាលពីម្សិលមិញ។
Read More »