ព័តមាន​អន្តរជាតិ

  • សាកស​ព​ចំនួន ៣៩ត្រូវបានរកឃើញនៅ​ក្នុ​ងកុ​ង​តឺណឺនៅ​អង់​គ្លេស​

    សារព័ត៌មាន​ Cambodia News/ អង់គ្លេស (២៤ តុលា ២០១៩) ៖ ប៉ូលីសអង់គ្លេសបានធ្វើ​កា​រស៊ើ​បអង្កេត ក្រោយពេលសាកសព​ចំ​នួន ៣៩ត្រូវបានគេរក​ឃើ​ញនៅក្នុ​ងឡា​នកុ​ងតឺ​ណឺមួយ​គ្រឿង​នៅតំបន់ Essex កាលពីព្រឹក​ថ្ងៃ​ពុធ​ ហើយ​អ្ន​កបើ​ករថយន្តកុងតឺណឺនោះត្រូវបានចា​ប់​ខ្លួន​សង្ស័​យពីប​ទឃា​តកម្ម។ ជនសង្ស័យអាយុ ២៥ឆ្នាំ មកពីអៀរឡ​ង់​ខាង​ជើង។

    Read More »
  • ​អ្នក​ម្នាង សៃ​នី​ណាត វង្ស​វិ​ជ្ជ​រ៉ា​ផេ​ក​ឌី ត្រូវ​បាន​ព្រះមហាក្សត្រ​ថៃ​ដកហូត​តំណែង

    សារព័ត៌មាន​ Cambodia News/ ថៃ (២២ តុលា ២០១៩) ​ព្រះមហាក្សត្រ​ថៃព្រះបាទ Maha Vajiralongkorn បាន​ដកហូត​តំណែង អ្នក​ម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) និងតួនាទី ទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន…

    Read More »
  • មនុស្ស​៤​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​នៅ​​ហ្វីលីពីន​

    សារព័ត៌មាន​ Cambodia News/ ហ្វីលីពីន (១៨ តុលា ២០១៩) ៖ ការរញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​តំបន់ Mindanao កាលពី​យប់​ថ្ងៃ​ពុធ​ កុមារ​ចំនួន​៣​នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស​៤​នាក់​ដែល​បាន​ស្លាប់​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។​ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា មនុស្ស​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​ប៉ុន្តែ​បាន​និយាយថា ចំនួន​អ្នកស្លាប់​មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​កើនឡើង​នោះទេ ​ខណៈ​មិនមាន​របាយការណ៍​អំពី​ការស្លាប់​និង​របួស​នៅក្នុង​ទីក្រុង​ធំៗ​របស់​កោះ Mindanao ឡើយ​។​

    Read More »
  • ជប៉ុ​ន​ផ្តើ​ម​ធ្វើ​ការ​​ស្វែង​​រក​ទ្រ​​ង់​ទ្រា​​យធំ​ ក្រោយ​ព្យុះ​ទី​ហ្វុង​ផ្តាច់​ជីវិត​មនុស្ស​​ជិ​ត​ ៥០​នាក់​

    សារព័ត៌មាន​ Cambodia News/ ជប៉ុន (១៧ តុលា ២០១៩) ៖ ប្រទេសជប៉ុនចាប់ផ្តើមធ្វើការសង្រ្គោះ និង​ស្វែងរក​ទ្រង់ទ្រា​យធំ ក្រោយពេលព្យុះទីហ្វុ​ង​ Hagibis បានបោកបក់លើប្រទេ​ស​នេះ ​បណ្តាលឲ្យមានគ្រោះទឹកជំ​ន​ន់ និងការរអិលបា​ក់​ដី និងបានបំផ្លាញអគា​រ​ជាច្រើ​នខ្នង និង​មនុស្សយ៉ាងតិច ៤៩នាក់បា​ន​ស្លាប់ និងជាង ២០០នាក់រងរបួស​ ខណៈមនុស្សយ៉ាង​តិ​ច…

    Read More »
  • ​មនុស្ស​បាត់បង់​ជីវិត​ឡើង​ដល់ ៣៥​នាក់ ខណៈ​ព្យុះ​ទី​ហ្វុ​ង Hagibis ​វាយប្រហារប្រទេស​ជប៉ុន

    សារព័ត៌មាន​ Cambodia News/ ជប៉ុន (១៤ តុលា ២០១៩) ៖ ក្រុម​មន្ត្រី​ និង​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា​ ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​ពេញ​មួយ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទៅដល់​មនុស្ស​ដែល​ជា​ប់​ដោយ​បំណាក់​ដី ​និង​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​បណ្ដាល​មកពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​ ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់ ​៣៥​នាក់​។

    Read More »
  • រថយន្តក្រុង​រអិល​ធ្លាក់​ពីលើ​ភ្នំ​នៅ​នេ​ប៉ាល់ ស្លាប់​១១​នាក់ និង​រងរបួស​ជាង១០០នាក់​

    សារព័ត៌មាន​ Cambodia News/ នេ​ប៉ាល់ ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា រថយន្តក្រុង​ដឹក​លើស​ទម្ងន់​មួយគ្រឿង​បាន​រអិល​ធ្លាក់​ពីលើ​ភ្នំ​មួយ​នៅ​កណ្តាល​ប្រទេស​នេ​ប៉ាល់​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១ នាក់ និង​រងរបួស១០៨នាក់។​ ​រថយន្ដក្រុង​នេះ​កំពុង​ដឹក​អ្នកដំណើរ​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​ហិណ្ឌូ Dashain ពី​ស្រុក Sindhupalchowk ទៅកាន់​ទីក្រុង Kathmandu។​ ប៉ុន្តែ​រថយន្ដ​ដែលមាន​ហ្វូងមនុស្ស​ច្រើន​មួយគ្រឿង​នេះ​បាន​រអិល និង​ធ្លា​ក់ជាង ៥០ ម៉ែត្រ​ប៉ុណ្ណោះ​នៅត្រង់ចំណុច​ផ្លូវ​កោង។​

    Read More »
  • មនុស្ស​ ៧៧​នាក់ដែល​​រំលោភ​លើ​ច្បាប់​ហាម​ពាក់​ម៉ាស់​មុខក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចាប់​ខ្លួន​​

    សារព័ត៌មាន​ Cambodia News/ ហុង​កុង (៩ តុលា ២០១៩) ៖ នគរបាល​ហុងកុង​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ ៧៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បំពាន​លើ​ច្បាប់​ ប្រឆាំង​ការ​ពាក់​ម៉ាស់​មុខ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ចុង​សប្ដាហ៍​។​  ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ចេញ​ក្រោម​អំណាច​គ្រាអាសន្ន​ ដែល​ត្រូវ​បាន​អំពាវនាវ​ដោយ​មេដឹកនាំ​ហុងកុងលោកស្រី Carrie Lam ក្នុង​គោលបំណង​ដើម្បី​បង្ក្រាប​ការ​តវ៉ា​តាម​ដង​ផ្លូវ ​ដែល​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​នៅ​ក្នុង​ទីក្រុង​នេះ​។​

    Read More »
  • ប្រមុខហុងកុងព្រមានថា យោធាចិនអាចឈានជើងចូលប្រសិនបើស្ថានភាពនៅតែអាក្រក់

    សារព័ត៌មាន​ Cambodia News/ ហុងកុង (៨ តុលា ២០១៩) ៖ ប្រមុខដឹកនាំហុងកុងលោកស្រី Carrie Lam បានព្រមាននៅថ្ងៃអង្គារនេះថា យោធាចិនអាចឈានចូល ប្រសិនបើការតវ៉ាដែលកំពុងបន្តនៅក្នុងទីក្រុងនៅតែស្ថិតក្នុងស្ថានភាពអាក្រក់ ដោយលោកស្រីបន្ថែមថា ការតវ៉ារយៈពេល៤ខែដែលមកនេះ កាន់តែមានការកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី។

    Read More »
  • ច្បាប់​ថ្មី​​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយរបស់​សិង្ហ​បុរី​​ចូល​ជាធរ​មា​ន

    សារព័ត៌មាន​ Cambodia News / សិង្ហ​បុរី (៣ តុលា ២០១៩) ៖ ច្បាប់​ថ្មី​របស់​ប្រទេស​សិង្ហ​បុរី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង “​ព័ត៌មាន​ក្លែងក្លាយ​” បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ពុធ​ បើទោះបីជា​មានការ​រិះគន់​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ និង​សកម្មជន​ដែល​បានចាត់ទុក​ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​ថា​ជាការ​ប៉ុនប៉ង​ដ៏​ឃោរឃៅ​ដើម្បី​រារាំង​ការប្រឆាំង​ក៏ដោយ​។​

    Read More »
  • អង្គភាព​កងទ័ព​សំខាន់​២ត្រូវ​បាន​គ្រប់គ្រង​ដោយ​​ស្តេច​ថៃ​

    សារព័ត៌មាន​ Cambodia News/ ថៃ (២ តុលា ២០១៩) ៖ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​​អង្គារ​ថ្ងៃទី​១ ខែតុលា បាន​ឲ្យ​ដឹង​ថា ស្តេច​ថៃ​មហា វេច​រ៉ា​ឡុងកន បាន​បញ្ជា​អោយ​ផ្ទេរ​អង្គភាព​ចំនួន​២​មក​នៅ​ក្រោម​បញ្ជា​ផ្ទាល់​នៃ​ព្រះបរមរាជវាំង​ ដែល​នេះ​ជា​ចំណាត់ការ​ចុងក្រោយ​​ធ្វើឡើង​ដោយ​ព្រះមហាក្សត្រ​​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន​។​

    Read More »
Back to top button
Close
Close