ព័តមានអន្តរជាតិ
-
ពីថ្ងៃនេះដល់ថ្ងៃ៨ កក្កដា នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននៅទូទាំងប្រទេស
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២ កក្កដា ២០១៩) ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជាបានកំពុងនិង ទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ធ្វើឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន នៅទូទាំងប្រទេស ក្នុងនោះក៏នឹងមានខ្យល់ខ្លាំង លើផ្ទៃសមុទ្រ និងបង្កឲ្យមានរលកជាខ្លាំង ។
Read More » -
ក្រុមបាតុករអាវខ្មៅ ឈានដល់ដំណាក់កាលទាមទារឱ្យមេដឹកនាំហុងកុងចុះចេញពីតំណែង
សារព័ត៌មាន Cambodia News/ ហុងកុង (១៧ មិថុនា ២០១៩) ៖ ក្រុមបាតុករអាវខ្មៅរាប់ម៉ឺននាក់បានដង្ហែក្បួនតាមដងផ្លូវនៅកណ្តាលក្រុងហុងកុង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញដើម្បីទាមទារឱ្យមេដឹកនាំនៃតំបន់រដ្ឋបាលពិសេសនេះចុះចេញពីតំណែង បន្ទាប់ពីសេចក្តីព្រាងច្បាប់ «បត្យាប័ន» ត្រូវបានព្យួរ។ នេះបើតាមសារព័ត៌មាន Channel News Asia។
Read More » -
ចិនចាត់ទុកថា បាតុកម្មនៅហុងកុងគ្មានច្បាប់ទម្លាប់ក្រោយមនុស្ស៧២នាក់រងរបួស
សារព័ត៌មាន Cambodia News/ ហុងកុង (១៤ មិថុនា ២០១៩) ៖ សារព័ត៌មានរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បាតុកម្មនៅក្នុងទីក្រុងហុងកុងតវ៉ាប្រឆាំង នឹងច្បាប់ធ្វើបត្យាប័នថ្មីតាមគ្រោងទុកជាមួយចិនដីគោក កំពុងតែជាន់ឈ្លីកេរ្តិ៍ទីក្រុងមួយនេះ ហើយទង្វើគ្មានច្បាប់ទម្លាប់ទាំងនេះ កំពុងតែធ្វើឲ្យអន្តរាយដល់ការគ្រប់គ្រងច្បាប់។
Read More » -
អ្នកទោស៤២នាក់ស្លាប់នៅពន្ធនាគារ៤កន្លែងផ្សេងគ្នាក្នុងប្រទេសប្រេស៊ីល
សារព័ត៌មាន Cambodia News / ប្រេស៊ីល (២៨ ឧសភា ២០១៩) ៖ អាជ្ញាធរប្រេស៊ីលនិយាយថា អ្នកទោស៤២នាក់បានស្លាប់នៅក្នុងពន្ធនាគារជាច្រើនកន្លែងដាច់ ដោយឡែកពីគ្នា នៅឯភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
Read More » -
ករណីវាយប្រហារដោយកាំបិតនៅជប៉ុន ២នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស
សារព័ត៌មាន Cambodia News/ តូក្យូ (២៨ ឧសភា ២០១៩) ៖ យ៉ាងហោចណាស់មនុស្ស១៦នាក់រួមទាំងកុមារផងដែរ ត្រូវបានរងការវាយប្រហារដោយកាំបិតនៅជិតនៅឧទ្យាន Kawasaki នៅភាគខាងត្បូងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមប្រភពពី BBC នៅព្រឹកនេះ។
Read More » -
ទូរទស្សន៍រដ្ឋចិនឈប់ចាក់បញ្ចាំងភាពយន្តអាម៉េរិកបន្ទាប់ពីមានជម្លោះពាណិជ្ជកម្ម
សារព័ត៌មាន Cambodia News/ ចិន (២១ ឧសភា ២០១៩) ៖ មានសេចក្តីរាយការណ៍មកថា ស្ថានីយទូរទស្សន៍រដ្ឋចិនដ៏ធំមួយបានដកភាពយន្តហូលីវូតអាម៉េរិកនិងខ្សែភាពយន្តចិនដែលឈុតឆាកខ្លះថតនៅអាម៉េរិកចេញពីតារាងចាក់បញ្ចាំងរបស់ខ្លួន និងជំនួសមកវិញនូវខ្សែភាពយន្តសង្គ្រាមបុរាណរបស់ចិនដែលបង្ហាញទាហានចិនវាយកម្ចាត់អាម៉េរិក។
Read More » -
លោក ប្រាយុទ្ធ ជិតក្លាយជានាយករដ្ឋមន្ត្រីសាជាថ្មី
សារព័ត៌មាន Cambodia News/ ថៃ (៩ ឧសភា ២០១៩) ៖ ទីភ្នាក់ងារបោះឆ្នោតថៃកាលពីថ្ងៃពុធទី ៨ ឧសភា បានចេញផ្សាយលទ្ធផល ដែលធ្វើឱ្យក្រុមគណបក្សចម្រុះដឹកនាំដោយគណបក្សភឿថៃមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា ដោយជួយផ្តល់ឱកាសដល់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នូវការត្រឡប់ទៅរកតំណែងនាយករដ្ឋមន្ត្រីសាជាថ្មី។
Read More » -
យន្តហោះរុស្ស៊ីផ្ទុះឆេះពេលចុះក្នុងគ្រាអាសន្នបណ្តាលឲ្យមនុស្សយ៉ាងតិច៤០នាក់ស្លាប់
សារព័ត៌មាន Cambodia News/ មូស្គូ (៦ ឧសភា ២០១៩) ៖ មនុស្សយ៉ាងតិច៤០នាក់បានស្លាប់នៅពេលយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Aeroflotមួយបានផ្ទុះឆេះក្នុងពេលចុះចតគ្រាអាសន្ននៅអាកាសយានដ្ឋានSheremetyevoក្នុងទីក្រុងមូស្គូ។ យន្តហោះSukhoi SSJ100របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិAeroflot បានដឹកអ្នកដំណើរ៧៣នាក់និងនាវិក៥នាក់នៅពេលវាចុះចតជាមួយនឹងអណ្តាតភ្លើងនិងផ្សែងខ្មៅ។
Read More » -
ស្តេចថៃ តែងតាំងដៃគូស្នេហ៍ទីបួនជាម្ចាស់ក្សត្រិយ៍
សារព័ត៌មាន Cambodia News/ ថៃ (០២ ឧសភា ២០១៩) ៖ ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន ដែលនឹងធ្វើពិធីគ្រងរាជសម្បត្តិរបស់ព្រះអង្គនៅថ្ងៃសៅរ៍ខាងមុខ បានតែងតាំងដៃគូស្នេហ៍របស់ទ្រង់ជាម្ចាស់ក្សត្រិយ៍របស់ប្រទេស។
Read More » -
បន្ទាប់បំផ្ទុះគ្រាប់បែកស្លាប់ជាង២០០នាក់ ស្រីលង្កាបិទFacebook និងWhatsapដើម្បីរារាំងព័ត៌មានក្លែងក្លាយ
សារព័ត៌មាន Cambodia News/ ស្រីលង្កា (២២ មេសា ២០១៩) ៖ កាលពីថ្ងៃអាទិត្យទី២១ ខែមេសា បន្ទាប់ពីការបំផ្ទុះគ្រាប់បែកភេរវកម្មជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សជាង២០០នាក់រដ្ឋាភិបាលស្រីលង្កាបានរារាំងពលរដ្ឋរបស់ខ្លួនមិនឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្មវិធីផ្ញើសារ។ បន្ទាប់ពីបម្រាមនេះ បណ្តាញទំនាក់ទំនងសង្គម Facebook,WhatsApp, Instagram, YouTube, Viber, Snapchat និង…
Read More »