ព័តមានអន្តរជាតិ
-
លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ពេលជួបជាមួយតំណាងនៃបុគ្គលិកការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍របស់បេសកកម្មហោះហើរនៃយានអវកាសChangE-៦
សារព័ត៌មាន Cambodia News/ ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅវិមានសភាប្រជាជនចិន លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ខណៈពេលជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍របស់បេសកកម្មហោះហើរនៃយានអវកាសChangE-៦នៃ វិស្វកម្មស្ទង់រុករកភពព្រះចន្ទ ។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ បានបង្កប់នូវតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់អវកាសយានិកប៉ុន្មានជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយម្ចាស់ការក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងទីបង្អែករបស់ប្រជាជនចិន ។…
Read More » -
លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ក្នុងឱកាសខួប៧០ឆ្នាំនៃការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិ Xinjiang
Cambodia News/ ក្នុងឱកាសខួប៧០ឆ្នាំ នៃការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ថា ការបើកថ្នាក់ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គឺជាការសម្រេចចិត្តដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ ថ្នាក់ Xinjiang បានវិវឌ្ឍទៅមុខស្របទៅតាមការអភិវឌ្ឍបុព្វហេតុរបស់បក្សនិងរដ្ឋជានិច្ច…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការអបអរសាទរនិងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ”
សារព័ត៌មាន Cambodia News/ ក្នុងឱកាសពេលទិវាប្រមូលផលរបស់កសិករចិនលើកទី ៧ ជិតឈានចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីសម្តែងការអបអរសាទរនិងការសួរសុខទុក្ខដ៏ស្មោះចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាសទិវាប្រមូលផលរបស់កសិករ ។ លោក Xi…
Read More » -
តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត
សារព័ត៌មាន Cambodia News/ ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ឆ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕
Read More » -
សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក
សារព័ត៌មាន Cambodia News/ កាលពីថ្ងៃទី២០ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនឈ្មោះ “សំបុត្រផ្ញើតាមពពក៖រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យនៅក្រុងម៉ិកស៊ិកប្រទេសម៉ិកស៊ិកនិងក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីដោយឡែកពីគ្នា ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា អក្សរខុសៗគ្នាបានបញ្ជូនមនោសញ្ចេតនាតែមួយ ដែលតំណាងឱ្យការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃមនោសញ្ចេតនានិងវប្បធម៌រវាងប្រទេសនានាលើពិភពលោក និងបង្ហាញនូវបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាជននៃប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ…
Read More » -
តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត
Cambodia News/ ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕
Read More » -
បទវិភាគ៖សេចក្តីព្រាងច្បាប់ដែលមានតម្លៃសរុប១.៦ប៊ីលានដុល្លារអាមេរិក
Cambodia News/ ពេលថ្មីៗនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយស្តីពីការទម្លាក់ថវិកាចំនួន៣២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលមានចំនួនទឹកប្រាក់សរុប១.៦ប៊ីលានដុល្លារអាមេរិកនៅអំឡុងឆ្នាំសារពើពន្ធ២០២៣ដល់ឆ្នាំ២០២៧ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងអ្វីដែលហៅថា”ឥទ្ធិពលអាក្រក់របស់ប្រទេសចិន”។ វិធានការថ្មីបំផុតនេះដែលចំណាយលុយដើម្បីញាក់ខ្សែមតិសាធារណៈនិងលាបពណ៌លើប្រទេសចិនបានបញ្ជាក់ថា ភាគីអាមេរិកទើបជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយ៉ាងពិតប្រាកង ដែលបានបង្កជាផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិនិងមជ្ឈដ្ឋានមតិសាធារណៈអន្តរជាតិ។ ទោះបីជាសេចក្តីព្រាងច្បាប់នេះមិនបានបញ្ជាក់ប្រាប់ដោយផ្ទាល់ថា បានគាំទ្រប្រព័ន្ធផ្សព្វផ្សាយណាមួយខ្លះឬទឹកប្រាក់ចំនួន១.៦ប៊ីលានដុល្លារអាមេរិកចំណាយយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែក្នុងសេចក្តីព្រាងច្បាប់នេះបានបញ្ចេញឈ្មោះ២ដែលធ្លាប់ស្គាល់ គឺមជ្ឈមណ្ឌលទំនាក់ទំនងសកល(ហៅកាត់ថាGEC)និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ ក្រឡេកមកមើលGECជាមុនសិន។ស្ថាប័ននេះគឺស្ថិតក្រោមឱវាទក្រសួងការបរទេសអាមេរិកហើយត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្របសម្រួលរបស់អាមេរិកសម្រាប់បំផុសសង្គ្រាមយល់ដឹងចំពោះប្រទេសមួយចំនួនដូចជាចិននិងរុស្ស៊ីជាដើម។ រីឯទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិគឺជាស្ថាប័នសំខាន់បំផុតរបស់អាមេរិកសម្រាប់“ការជ្រៀតជ្រែកខាងប្រជាធិបតេយ្យ”ចំពោះបរទេស។ ឥស្សរជនកវិភាគបានយល់ឃើញថា ប្រសិនបើសេចក្តីពង្រាងច្បាប់ដែលបានទម្លាក់ថវិកាចំនួន១.៦ប៊ីលានដុល្លារអាមេរិកនេះត្រូវបានចុះហត្ថលេខា ហើយក្លាយទៅជាច្បាប់នៅទីបញ្ចប់ នោះទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះអាចនឹងហូរចូលទៅកាន់អង្គភាពទាំងពីរនេះ។ រីឯគេនឹងចំណាយយ៉ាងម៉េច …
Read More » -
សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន
Cambodia News/ ថ្ងៃទី១៩ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត។ សកម្មភាពលើកនេះបានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោកShen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពស្តីពី“សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង១៦០០ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេសចំនួនជាង៦០បានផ្ញើមកតាមរយៈពពក។…
Read More » -
ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត
Cambodia News/ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishanនៅទីក្រុងNanpingខេត្តFujian លោកXi Jinpingប្រធានរដ្ឋចិនបានឈប់នៅពីមុខរូបថតនេះហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផលប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ។ ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ”…
Read More » -
បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន
Cambodia News/ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះជាពិព័រណ៍អន្តរជាតិដែលចាត់ទុកការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ពីប្រទេសចិននិងស្វែងរកឱកាស ។តំណាងនៃសហគ្រាសអន្តរជាតិបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយមនៃពិព័រណ៍លើកនេះ ។ ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំនៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន…
Read More »