ព័តមាន​អន្តរជាតិ

  • Photo of លោក Xi Jinping ផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារ បន្តវេននិងប្រើប្រាស់ សម្បត្តិបេតិកភណ្ឌ វប្បធម៌និងធម្មជាតិ ក្នុងយុគសម័យថ្មី

    លោក Xi Jinping ផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារ បន្តវេននិងប្រើប្រាស់ សម្បត្តិបេតិកភណ្ឌ វប្បធម៌និងធម្មជាតិ ក្នុងយុគសម័យថ្មី

    Cambodia News/ លោកXi Jinpingផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិដោយសង្កត់ធ្ងន់ថា ត្រូវតែការពារឱ្យបានល្អនូវសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន ធ្វើឱ្យបេតិកភណ្ឌវប្បធម៌និងធម្មជាតិមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី។ នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមបង្ហាញពីរបៀបរៀបរយនៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់BadainJaran” “និងជម្រកបក្សីបម្លាស់ទីលំនៅ(ដំណាក់កាលទី២)”ត្រូវបានដាក់បញ្ចូលទៅក្នុង«បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមានអត្ថន័យដ៏វិជ្ជមានសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិនដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ លោកXi…

    Read More »
  • Photo of ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

    ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

    Cambodia News/ ក្រសួងការពារជាតិចិនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនកាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាននៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លារបស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹងកងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិនយ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ការធ្វើសមាហរណកម្មប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្ត្រជាតិ…

    Read More »
  • Photo of អ្នកផ្តល់បទសម្ភាសន៍ជាមួយ CGTN ចំនួន៨១,៦៩ភាគរយសម្តែងការព្រួយបារម្ភចំពោះជប៉ុន និងអាមេរិកបង្កើនការឃុបឃិតផ្នែកយោធា

    អ្នកផ្តល់បទសម្ភាសន៍ជាមួយ CGTN ចំនួន៨១,៦៩ភាគរយសម្តែងការព្រួយបារម្ភចំពោះជប៉ុន និងអាមេរិកបង្កើនការឃុបឃិតផ្នែកយោធា

    Cambodia News/ ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា

    Read More »
  • Photo of ប្រព័ន្ធសារព័ត៌មាន+ទេសចរណ៍ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ

    ប្រព័ន្ធសារព័ត៌មាន+ទេសចរណ៍ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ

    Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិកា ដែលបានឈានដល់គំនិតឯកភាពរួមស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យការផ្សាយព័ត៌មានវប្បធម៌និងទេសចរណ៍ ការផ្សព្វផ្សាយម៉ាកផលិតផលទេសចរណ៍ និងរៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មានជាដើម ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Urosevic…

    Read More »
  • Photo of អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញនឹងធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ

    អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញនឹងធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ

    Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការរួមគ្នាជំរុញការផ្លាស់ប្តូរ សហការគ្នារៀបចំការប្រកួត និងជំរុញដល់ការអភិវឌ្ឍកីឡាបាល់ទាត់យុវជននិងក្មេងជំទង់ជាដើម ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យកីឡា ជាទ្រព្យសម្បតិ្តដ៏មានតម្លៃនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេស្ប៉ាញ ពិតមែនតែប្រទេសយើងទាំងពីរមានវប្បធម៌មិនដូចគ្នាក៏ដោយ ក៏ប៉ុន្តែទឹកចិត្តដែលស្រឡាញ់កីឡាបាល់ទាត់គឺដូចគ្នា…

    Read More »
  • Photo of កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”

    កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”

    Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អេស្ប៉ាញ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីនិងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល…

    Read More »
  • Photo of លោក Han Zheng ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

    លោក Han Zheng ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

    Cambodia News/ នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក…

    Read More »
  • Photo of ភាគីចិនគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

    ភាគីចិនគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

    Cambodia News/ នៅថ្ងៃទី២៦ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំលើកទី២នៃសន្និបាតពិនិត្យពិភាក្សា«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១១ថា ការពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងលុបបំបាត់ហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងការគាំពារ«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួនតូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់”ស្តង់ដារពីរ”និងធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយតម្កល់ពីលើប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើមនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាពក្នុងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។…

    Read More »
  • Photo of លោក Ding Xuexiang ធ្វើដំណើរទៅកាន់ប្រទេសររុស្ស៊ី ​ចូលកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី

    លោក Ding Xuexiang ធ្វើដំណើរទៅកាន់ប្រទេសររុស្ស៊ី ​ចូលកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី

    Cambodia News/ ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។ លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។…

    Read More »
  • Photo of រឿងរ៉ាវរបស់លោកXi Jinpingជាមួយអូឡាំពិក

    រឿងរ៉ាវរបស់លោកXi Jinpingជាមួយអូឡាំពិក

    Cambodia News/ “ការប្រកួតអូឡាំពិកផ្ទុកនូវការស្វែងរករបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។“ជានិច្ចាកាល លោកXi Jinpingតែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ចាប់ពីកាន់តួនាទីជាប្រធានអនុកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកយុវជនក្រុងNanjingឆ្នាំ២០១៤ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវសំណើរនិងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២និងប៉ារ៉ាឡាំពិករដូវរងា លោកXi Jinpingនិងការប្រកួតអូឡាំពិកបានបង្កើតចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ។ នៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសខិតជិតមកដល់ យើងមកទទួលបទពិសោធន៍ពីការប្តេជ្ញាចិត្តរបស់លោកXi Jinpingដែលដឹកនាំប្រទេសចិនក្នុងការគាំទ្រនិងជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុអូឡាំពិកតាមរយៈរឿងរ៉ាវមួយ។…

    Read More »
Back to top button
Close
Close