ព័តមានអន្តរជាតិ
-
កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី
Cambodia News/ ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចជំនួបលើកទី១៦នៃថ្នាក់ដឹកនាំប្រទេស BRICSនៅថ្ងៃទី ១៨ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់ផ្សាយកម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន «កាសែតរុស្ស៊ី»ដែលជាកាសែតរបស់រដ្ឋាភិបាលរុស្ស៊ី ស្ថានីយទូរទស្សន៍ BigAsia របស់រុស្ស៊ី ស្ថានីយទូរទស្សន៍ BRICSរបស់រុស្ស៊ី ជាដើមបានចាប់ដំណើរការនៅក្រុងមូស្គូ ។…
Read More » -
រឿងដែលខ្វល់ខ្វាយនៅក្នុងដានជើងរបស់លោក Xi Jinping ៖ ឧស្សាហកម្មដែលមានលក្ខណៈពិសេសធ្វើឱ្យជនបទមានជីវភាពធូរធារ
សារព័ត៌មាន Cambodia News/ រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាពពាណិជ្ជកម្មនៃគ្រឿងសមុទ្រក្រៀមនិងផលិតផលនេសាទ…
Read More » -
វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ “សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”
សារព័ត៌មាន Cambodia News/ ក្នុងឱកាសដែលកិច្ចប្រជុំកំពូលប្រទេស BRICS ឆ្នាំ២០២៤ ជិតនឹងបើកធ្វើ វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ “សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”
Read More » -
Fujian“ ត្រូវបានគេចាត់ទុកថា ជាខេត្តមានភាពបៃតងបំផុតនៅទូទាំងប្រទេសចិន
សារព័ត៌មាន Cambodia News/ ប្រទេសចិន៖ ខេត្តFujianផ្ទៃដីគោកគឺ១២.៤ម៉ឺនគីឡូម៉ែត្រការ៉េផ្ទៃដីទឹកសមុទ្រគឺ១៣.៦ម៉ឺនគីឡូម៉ែត្រការ៉េនៅចុងឆ្នាំ២០២៣
Read More » -
ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ
សារព័ត៌មាន Cambodia News/ នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។ លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនិងនិន្នាការវិវឌ្ឍនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង…
Read More » -
បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់
Cambodia News/ “ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។…
Read More » -
បទវិភាគ៖កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់
សារព័ត៌មាន Cambodia News/ នៅថ្ងៃទី១៤ខែតុលា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ ក្រុមនាវាផ្ទុកយន្តហោះចម្បាំងLiaoning បានចូលរួមក្នុងសមយុទ្ធលើកនេះនៅភាគខាងកើតកោះតៃវ៉ាន់។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការស្វែងរកឯករាជ្យភាពនិងការបង្កហេតុរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវនិងចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិនិងគាំពារការបង្របបង្រួមជាតិ។ ក្នុងនាមជា”សកម្មជនចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងជា”អ្នកបំផ្លាញសន្តិភាព” បុគ្គលLai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ខែតុលាដោយបានធ្វើឱ្យ”ទ្រឹស្តីរដ្ឋពីរថ្មី”កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នាកាន់តែខ្លាំង…
Read More » -
សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី
សារព័ត៌មាន Cambodia News/ នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។…
Read More » -
និន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិនមិនអាចរារាំងបានជាដាច់ខាត
សារព័ត៌មាន Cambodia News/ «តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិដែលបានទទួលស្គាល់ជាទូទៅនូវគោលការណ៍ចិនតែមួយ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់ហាក់ដូចជាបញ្ចេញឫកក្រអឺតក្រទមខ្លាំងដោយចង់សាកល្បងនឹងឆន្ទៈបង្រួបបង្រួមជាតិដ៏មោះមុតរបស់រដ្ឋាភិបាលនិងប្រជាជនចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ អ្វីដែលជាសំអាងរបស់ពួកអបគមន៍ដែលស្រមៃចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបម្រើផលប្រយោជន៍នយោបាយនិងផលប្រយោជន៍បុគ្គលនោះគឺការគប់គិតជាមួយបរទេស ។ បច្ចុប្បន្ន ក្រុមជនផ្តាច់ខ្លួនដែលដឹកនាំដោយបុគ្គល Lai Ching-te មានសកម្មភាពកាន់តែគឃ្លើនដោយបានលើកឡើងនូវទស្សនៈអវិជ្ជា…
Read More » -
ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមយុទ្ធឈ្មោះ”ដាវរួម–2024B”គឺជាកាយវិការសច្ចភាពដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ
សារព័ត៌មាន Cambodia News/ ថ្ងៃទី ១៤ ខែតុលា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ប្រការនេះជាការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ទៅលើបុគ្គលឈ្មោះ វីលៀម ឡៃ…
Read More »