ព័តមានអន្តរជាតិ
-
រឿងរ៉ាវរបស់លោក Xi Jinping ជាមួយនឹងមិត្តភក្តិអាហ្វ្រិក
Cambodia News/ ចិន ៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងតំណាងសមាជិកនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកចំនួនជាង ៥០ ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក
Read More » -
ហេតុអ្វីបានជានិយាយថា កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានរួមចំណែកដ៏ធំសម្រាប់ការកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក ?
Cambodia News/ ចិន ៖ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ដែលមានជនក្រីក្រច្រើនបំផុតលើពិភពលោក ពោលគឺទ្វីបអាហ្វ្រិកមានចំនួនប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចច្រើនបំផុតលើពិភពលោក ។ អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកត្រូវបានគេចាត់ទុកថាជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។ ជាពិសេស ក្នុងអំឡុងពេលជាង ២០ ឆ្នាំកន្លងទៅនេះ ផ្អែកលើវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០០ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអាហ្វ្រិកទទួលបានលទ្ធផលជាផ្លែផ្កាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃភាគីទាំងពីរ ។…
Read More » -
បទវិភាគ៖តើអាមេរិកនិងសហភាពអឺរ៉ុបមានបំណងទុច្ចរិតអ្វីខ្លះដែលគាំទ្រទង្វើរំលោភសិទ្ធិនិងបង្កហេតុរបស់ហ្វីលីពីន?
Cambodia News/ ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារនាវាឆ្មាំសមុទ្រចិនដែលបានចាត់ប្រតិបត្តិការដ៏គ្រោះថ្នាក់ចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ មុននេះ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ដោយមួលបង្កាច់នាវាឆ្មាំសមុទ្រចិនថាបាន”បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ។ ប៉ុន្តែ ការឃោសនាបំប៉ោងនិងការសម្ដែងខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ។ ក្នុងរយៈពេលត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ ប្រទេសហ្វីលីពីនបានធ្វើប្រតិបត្តិការបំពានចូលដ៏គ្រោះថ្នាក់បំផុតចំនួនបួនដងនិងប្រតិបត្តិការដឹកជញ្ជូននិងបោះទម្លាក់តាមផ្លូវអាកាសនៅដែនសមុទ្ធនៃថ្មប៉ប្រះទឹកRen’aiនិងថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន។ ក្នុងនោះ ប្រតិបត្តិការថ្មីបំផុតបានកើតឡើងនៅថ្ងៃទី៣១ខែសីហា។ តាមរយៈវីដេអូផ្សាយផ្ទាល់ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់លាស់ថា៖នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ដែលបានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹកXianbinរបស់ប្រទេសចិន បានលើកយុថ្កា និងបើកបំបុកដោយចេតនាប្រកបដោយគ្រោះថ្នាក់ជាមួយនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីភាព បណ្តាលឱ្យមានការប៉ះទង្គិចគ្នា។ចំណាត់ការនៅនឹងកន្លែងរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញ…
Read More » -
បទវិភាគ ៖ ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន
Cambodia News/ ចិន ៖ នៅខែសីហា ដីស្រែតាមជម្រាលភ្នំ Longji នៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិនមានទេសភាពពណ៌បៃតងស្រស់ស្អាត និងមានអ្នកទេសចរយ៉ាងច្រើនសន្ធឹក ។ តំបន់រមណីយដ្ឋាននេះដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផង បានក្លាយជាតំបន់មានប្រជាប្រិយភាពដែលបានទាក់ទាញអ្នកទេសចរតំបន់នានានៅទូទាំងពិភពលោកទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំងពិភពលោក” ពីអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតផង ។ បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរបានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់…
Read More » -
សកម្មភាពប្រព័ន្ធសារព័ត៌មាន”ដៃគូអាហ្វ្រិក” បើកធ្វើនៅទីក្រុងប៉េកាំង
Cambodia News/ នៅថ្ងៃទី ៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន”ដៃគូអាហ្វ្រិក”បានបើកធ្វើនៅ ទីក្រុងប៉េកាំង ។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិកនិងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា…
Read More » -
លោក Xi Jinping ឆ្លើយតបសំបុត្ររបស់បញ្ញវន្តអាហ្វ្រិក
Cambodia News ថ្ងៃទី ២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្ររបស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញាចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស“សកលខាងត្បូង”។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើឡើងដោយជោគជ័យ…
Read More » -
បទវិភាគ៖ “ភាពបៃតង”នៃថាមពលចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោក
Cambodia News/ ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿងបានបើកវិលត្រឡប់មកវិញពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មីចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិនបានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិននាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។ នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា…
Read More » -
ប្រទេសចិនចេញផ្សាយរបាយការណ៍ស្តីពីការ “ពិនិត្យសុខភាព” ចំពោះផ្កាថ្មប៉ប្រះទឹកXianbin របស់ចិន ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប៉ប្រះទឹក Xianbin មានសភាពការណ៍ល្អជាទូទៅ
Cambodia News/ ថ្ងៃទី ៣០ ខែសីហា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹកXianbin» ។ របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកXianbinនិងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។ ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំនិងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិនបានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤គឺ ក្រុមផ្កាថ្ម សត្វរស់លើផ្កាថ្ម បរិស្ថានថ្មប៉ប្រះទឹក…
Read More » -
យុត្តិធម៌ឈ្នះជានិច្ច ! សន្តិភាពឈ្នះជានិច្ច! ប្រជាជនឈ្នះជានិច្ច ! ហេតុអ្វីលោក Xi Jinping អញ្ជើញដាក់កម្រងផ្កានៅទីនេះ
Cambodia news ថ្ងៃទី៣ ខែកញ្ញា ជាទិវារំលឹកជ័យជម្នះនៃសង្គ្រាមប្រយុទ្ធប្រឆាំងហ្វាស៊ីសពិភពលោកនិងទិវារំលឹកជ័យជម្នះនៃសង្គ្រាមប្រយុទ្ធប្រឆាំងការឈ្លានពានជប៉ុនរបស់ប្រជាជនចិន។ សង្គ្រាមលោកលើកទីពីរដែលផ្ទុះឡើងដោយយោធានិយមជប៉ុននិងហ្វាស៊ីសអាល្លឺម៉ងជាទំព័រដ៏ខ្មៅងងឹតបំផុតនិងសោកនាដកម្មបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបាននាំមកគ្រោះមហន្តរាយដ៏កំណាចមិនធ្លាប់មានចំពោះបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិទាំងមូល។ កាលពីរដូវស្លឹកឈើជ្រុះនៃឆ្នាំ ១៩៣១ ពួកយោធានិយមជប៉ុនបានបំផ្ទុះសង្គ្រាមឈ្លានពានដ៏សាហាវចំពោះប្រទេសចិនដែលទៅដល់កន្លែងនីមួយៗដុតភ្លើង ចាប់រំលោភ ឆក់ប្លន់ ធ្វើការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្នុងរយ:ពេល ១៤ ឆ្នាំបានបណ្តាលឱ្យប្រជាជនចិនចំនួនជាង ៣៥ សែននាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត។ ចំពោះប្រជាជនចិន បន្ទាប់ពីបន្តទ្រាំប្រយុទ្ធស៊ូស្លាប់អស់រយ:ពេល…
Read More » -
លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា យុវជននៅអាហ្រ្វិកដែលផ្តល់បទសម្ភាសន៍ បានសម្តែងការកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក
Cambodia News/ កាលពីពេលថ្មីៗនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ដើម្បីធ្វើការស្ទង់មតិចំពោះប្រជាជនអាហ្វ្រិកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយទំនាក់ទំនងអន្តរជាតិយុគសម័យថ្មី ដែលបានរកឃើញថា អ្នកផ្តល់បទសម្ភាន៍នៅអាហ្វ្រិកដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំបានទទួលស្គាល់យ៉ាងពេញលេញចំពោះគំនិតនិងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន ហើយបានសម្តែងការកោតសសើរខ្ពស់និងមានសុទ្ធិដិនិយមចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងទ្វីបអាហ្រ្វិកក្នុងគ្រប់វិស័យនៅយុគសម័យថ្មី ។ តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញថា…
Read More »