ព័តមានអន្តរជាតិ
-
រញ្ជួយដីកម្រិត៧.៧ រិចទ័រវាយប្រហារភាគខាងត្បូងប្រទេសឈីលី
សារព័ត៌មាន Cambodia News/ ឈីលី (២៦ ធ្នូ ២០១៦) ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយមានកំរិត ៧.៧ រិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ Puert Quellon នៃ ភាគខាងត្បូងប្រទេសឈីលីកាលពីម្សិលមិញដោយបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់រត់ចេញពីតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រ ប៉ុន្តែគ្មានមនុស្សរងគ្រោះ ឬការខូចខាតខ្លាំងនៅតំបន់ទេសចរណ៍សម្រាប់ស្ទូចត្រីកម្សាន្តនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC…
Read More » -
ឯកបអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងអង់ការ៉ាត្រូវបានប៉ូលិសតួកគីម្នាក់បាញ់សម្លាប់
សារព័ត៌មាន Cambodia News/ តួកគី (២០ ធ្នូ ២០១៦) ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីត្រូវបាញ់សម្លាប់កាលពីថ្ងៃទី១៩ ធ្នូ នៅទីក្រុងអង់ការ៉ា ដោយប៉ូលិសតួកគីម្នាក់ ដែលអះអាងថា ជាការសងសឹកចំពោះសោកនាដកម្មនៅទីក្រុងអាឡែប ស៊ីរី ដែលកំពុងធ្លាក់ក្នុងកណ្តាប់ដៃរបបស៊ីរីទាំងស្រុងក្រោមការជួយទ្រទ្រង់របស់ក្រុងមូស្គូ ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ លោកអានដ្រេកា ឡូវ…
Read More » -
រញ្ជួយដីនៅឥណ្ឌូណេស៊ី អ្នកស្លាប់ឡើងដល់ជាង 100នាក់
សារព័ត៌មាន Cambodia News/ ឥណ្ឌូណេស៊ី (០៩ ធ្នូ ២០១៦) ៖ ការរុករកនៅបន្ដនាថ្ងៃទី៨ ធ្នូ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ក្រោយការរញ្ជួយដីខ្លាំងមួយកាលពីថ្ងៃទី៧ ធ្នូ បណ្ដាលឱ្យមនុស្សស្លាប់ឡើងដល់ជាង១០០នាក់ ហើយមនុស្សជាង៧០០នាក់ទៀតរងរបួស ។ ការរញ្ជួយដីកម្លាំង៦,៥រីស្ទ័រ ធ្វើឱ្យញ័ររង្គើក្នុងខេត្ដអាសេ ស្ថិតនៅចុងខាងជើងនៃកោះស៊ូម៉ាត្រា…
Read More » -
ធ្លាក់យន្តហោះប៉ាគីស្ថានមនុស្ស៤៨នាក់ស្លាប់ទាំងអស់
សារព័ត៌មាន Cambodia News/ ប៉ាគីស្ថាន (០៨ ធ្នូ ២០១៦) ៖ ក្រុមអាជ្ញាធរប៉ាគីស្ថានបាននិយាយថា យន្តហោះប៉ាគីស្ថានមួយគ្រឿងដែលដឹកមនុស្ស៤៨នាក់ បានធ្លាក់នៅតំបន់ភ្នំមួយនៅភាគខាងជើង នៃប្រទេសប៉ាគីស្ថាន ហើយបានផ្ទុះជាអណ្តាតភ្លើង ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ កាលពីថ្ងៃពុធ ។ ក្រុមអ្នកសង្គ្រោះ បានទាញសាកសពដែលឆេះខ្លោចចេញពីបំណែកបាក់បែកនៃយន្តហោះនេះពីកន្លែងធ្លាក់នេះ នៅស្រុកAbbottabad ក្នុងខេត្តPakhtunkhwa…
Read More » -
មនុស្ស ១៨នាក់ស្លាប់ក្នុងការរញ្ជួយដីភាគខាងជើងប្រទេសឥណ្ឌូនេស៊ី
សារព័ត៌មាន Cambodia News/ ឥណ្ឌូនេស៊ី (០៧ ធ្នូ ២០១៦) ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា អគាររាប់សិបបានបាក់រលំ និងមនុស្សយ៉ាងហោច ១៨បានស្លាប់ និងមួយចំនួនទៀតរងរបួសនៅព្រឹកថ្ងៃពុធនេះ ក្បែរខេត្តអាឆេលើកោះស៊ូម៉ាត្រាភាគខាងជើងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៤រ៉ិកទ័រវាយប្រហារប្រទេសនេះទាំងព្រឹកព្រលឹម។
Read More » -
ទឹកជំនន់នៅថៃបង្កការជន់លិចរាលដាលដល់ខេត្ត ១២
សារព័ត៌មាន Cambodia News/ ថៃ (០៦ ធ្នូ ២០១៦) ៖ ក្រុមគ្រួសារដ៏ច្រើននិងសកម្មភាពពាណិជ្ជកម្មនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ បានទទួលរងគ្រោះខ្លាំងដោយទឹកជំនន់ ខណៈដែលសេវកម្មរថភ្លើង ដែលទៅកាន់តំបន់នោះ ត្រូវបានផ្អាក បន្ទាប់ពីផ្លូវដែកជាច្រើនខ្សែត្រូវបានខូចខាតដោយទឹកជំនន់។ យ៉ាងតិចណាស់មាន១២ខេត្តនៅតំបន់ភាគខាងត្បូថៃនេះបានទទួលរងគ្រោះដោយទឹកជំនន់ដែលបានចាប់ផ្តើមជន់លិចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
Read More » -
ទាហានតួកគី៣នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី
សារព័ត៌មាន Cambodia News/ តួកគី (២៥ វិច្ឆិកា ២០១៦) ៖ មានការវាយប្រហារតាមអាកាសនៅភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបណ្តាលឲ្យទាហានតួកគីចំនួន៣នាក់បានស្លាប់បាត់បងជីវិត ខណៈដែល១០នាក់ទៀតបានរងរបួសគ្រាដែលយោធាតួកគីជឿថា ការវាយប្រហារនេះគឺជាការប្រព្រឹត្តដោយកងកម្លាំងរដ្ឋាភិបាលនៃប្រទេសស៊ីរី។
Read More » -
អ្នកស្លាប់ក្នុងករណីរលំប៉មនៅស្ថានីយអគ្គិសនីនៅខេត្តជាំងស៊ីកើនដល់ ៦៧នាក់
សារព័ត៌មាន Cambodia News/ ប៉េកាំង (២៥ វិច្ឆិកា ២០១៦) ៖ ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គិសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិនបានកើនឡើងដល់៦៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយកាលពីល្ងាចម្សិលមិញ។
Read More » -
បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅក្រុងបាកដាដស្លាប់ ៥៦នាក់ របួស៤៥នាក់
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (២៥ វិច្ឆិកា ២០១៦) ៖ មនុស្សយ៉ាងតិច៥៦នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែល៤៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត១គ្រឿងនៅស្ថានីយប្រេងមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់កាលពីយប់មិញ។ នេះបានបំផ្លិចបំផ្លាញស្ថានីយប្រេងមួយកន្លែងនៅភាគខាងត្បូងនៃទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់មនុស្សយ៉ាងតិច៥៦នាក់ក្នុងនោះមានពលរដ្ឋអ៊ីរ៉ង់ចំនួន២០នាក់ដែរក្នុងការវាយប្រហារមួយដែលអះអាងដោយក្រុមរដ្ឋអ៊ីស្លាម។
Read More » -
ប៉ូលីសថៃអះអាងថា ជនជាតិថៃមានទំនាក់ទំនងជាមួយក្រុមIS
សារព័ត៌មាន Cambodia News/ ថៃ (២៣ វិច្ឆិកា ២០១៦) ៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតលើរបាយការណ៍មួយពីប៉ូលីសអូស្ត្រាលីអំពីជនជាតិថៃមួយចំនួនដែលតាមសេចក្តីរាយកាណ៍ថាមានទំនាក់ទំនងជាមួយក្រុមសកម្មជនរដ្ឋអ៊ីស្លាម(ក្រុមIS)។ ប៉ូលីសថៃបានអះអាងជាលើកទីមួយថា ជនជាតិថៃមួយចំនួនដែលភាគច្រើននៅតំបន់ភាគខាងត្បូង មានទំនាក់ទំនងជាមួយក្រុមISនិងផ្តល់ការគាំទ្រដល់ក្រុមនេះ ។
Read More »