ព័តមានអន្តរជាតិ
-
គ្រោះរញ្ជួយដីនៅចិនសម្លាប់មនុស្សកើនដល់១៣នាក់ និងរបួស១៧៥នាក់
សារព័ត៌មាន Cambodia News/ ប៉េកាំង (០៩ សីហា ២០១៧) ៖ យោងតាមទីភ្នាក់ព័ត៌មានចិនស៊ីនហួរបានចេញផ្សាយមុននេះបន្តិចថា ចំនួនមនុស្សស្លាប់បានកើនឡើង១៣នាក់ហើយ ខណៈអ្នករងរបួសក៏បានឡើងដល់១៧៥នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ វាយប្រហារតំបន់មួយក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។
Read More » -
ស្ទើរមិនគួរឲ្យជឿនៅកូរ៉េខាងជើងអាចមើលរឿងអាសអាភាស (១៨+) បាន
សារព័ត៌មាន Cambodia News/ កូរ៉េខាងជើង (០៤ សីហា ២០១៧) ៖ មិនខុសពីបណ្ដាប្រទេសភាគច្រើនក្នុងពិភពលោកនេះទេ ក្រុមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងក្រោមការដឹកនាំរបស់ Kim Jong-un ក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីលេង Facebook អានព័ត៌មាន ក៏ដូចជាមើលវីដេអូ Online ក្នុងនោះក៏រួមបញ្ចូលទាំងវីដេអូអាសអាភាសផងដែរ នេះបើតាមរបាយការណ៍ថ្មីពីអាមេរិក។
Read More » -
អាមេរិកនឹងដាក់បំរាមធ្វើដំណើរទៅកូរ៉េខាងជើងចូលជាធរមាននៅថ្ងៃទី១ខែកញ្ញា
សារព័ត៌មាន Cambodia News/ អាមេរិក (០៣ សីហា ២០១៧) ៖ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា បំរាមធ្វើដំណើរសម្រាប់អ្នកកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិកទៅកាន់ប្រទេសកូរ៉េខាងជើងនឹងចូលជាធរមាននៅថ្ងៃទី១ខែកញ្ញាហើយពលរដ្ឋអាមេរិកនៅក្នុងប្រទេសនេះគួរតែចាកចេញមុនកាលបរិច្ឆេទនោះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈមួយថា អ្នកសារព័ត៌មាននិងបុគ្គលិកមនុស្សធម៌អាចដាក់ពាក្យសុំលើកលែងចំពោះបំរាមនេះ។
Read More » -
ជនរងគ្រោះដោយទឹកជំនន់នៅភូមាកំពុងប្រឈមខ្វះខាតស្បៀងអាហារ និងជំងឺ
សារព័ត៌មាន Cambodia News/ ភូមា (០២ សីហា ២០១៧) ៖ មនុស្សប្រហែល៥ពាន់នាក់នៅក្នុងក្រុងមួយនៃតំបន់ Magway នៃប្រទេសមីយ៉ាន់ម៉ាវដែលត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នជាច្រើនប្រឈមនឹងការខ្វះខាតស្បៀងអាហារ រួមទាំងជំងឺកំពុងតែគំរាមកំហែងទៅដល់ជីវិត ខណៈដែលជម្រកស្នាក់នៅបណ្ដោះអាសន្នភាគច្រើនដែលត្រូវបានបង្កើតឡើងនោះ មិនសូវមានភាពរឹងមាំទេដើម្បីទប់ទល់នឹងការធ្លាក់ភ្លៀងខ្លាំង។
Read More » -
កូរ៉េខាងត្បូងនៅតែជំរុញឲ្យកូរ៉េខាងជើងរៀបចំធ្វើកិច្ចចរចាផ្នែកយោធា
សារព័ត៌មាន Cambodia News/ សេអ៊ូល (០២ សីហា ២០១៧) ៖ អ្នកនាំពាក្យឲ្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានជំរុញជាថ្មីដល់រដ្ឋាភិបាលកូរ៉េខាងជើងឲ្យឆ្លើយតបទៅនឹងសំណើរៀបចំធ្វើកិច្ចចរចារបស់កូរ៉េខាងត្បូងដើម្បីដោះស្រាយទាំងភាពតានតឹងផ្នែកយោធា និងបញ្ហាមនុស្សធម៌។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើរៀបចំធ្វើកិច្ចចរចាផ្នែកយោធានៅក្នុងប្រទេសកូរ៉េខាងជើងនៅថ្ងៃទី២១ ខែកក្កដាកន្លង
Read More » -
អាមេរិកនឹងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតដាក់ពង្រាយនៅកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/ សេអ៊ូល (០២ សីហា ២០១៧) ៖ កងកម្លាំងទ័ពអាកាសអាមេរិកគ្រោងនឹងបញ្ជូបយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាសប្រមាណ២០០នាក់បន្ថែមទៀតដើម្បីដាក់ពង្រាយរយៈពេល០៤ខែនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ។ ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើង ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ICBM…
Read More » -
កូរ៉េខាងជើងអះអាងថា មីស៊ីលសាកល្បងអាចបាញ់រំលងទ្វីបដល់អាមេរិក
សារព័ត៌មាន Cambodia news/ កូរ៉េខាងជើង (០១ សីហា ២០១៧) ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៨ កក្កដា បានបាញ់សាកមីស៊ីលបាលីស្ទិករំលងទ្វីប ICBM ថ្មីមួយទៀត ដោយមីស៊ីលនេះអាចបាញ់ដល់សហរដ្ឋអាមេរិកដែលធ្វើការថ្កោលទោសយ៉ាងខ្លាំង ។ ក្រុងព្យុងយ៉ាងអះអាងនាថ្ងៃទី២៩ កក្កដា ថា បានបាញ់សាកល្បងប្រកបដោយជោគជ័យមីស៊ីលបាលីស្ទិករំលងទ្វីបដោយចាត់ទុកថានេះជាការព្រមានយ៉ាងមហោឡារិកមួយចំពោះសហរដ្ឋអាេមរិក ។
Read More » -
ផ្ទុះការតវ៉ាបន្ទាប់ពីប្រធានាធិបតី ត្រាំ ហាម “ភេទទីបី” បម្រើការក្នុងជួរកងទ័ព
សារព័ត៌មាន Cambodia News/ អាមេរិក (២៧ កក្កដា ២០១៧ ) ៖ បន្ទាប់ពីប្រធានាធិបតី ដូណា ត្រាំ ប្រកាសបម្រាមមិនឲ្យមនុស្សភេទទីបី បម្រើការក្នុងកងកម្លាំងប្រដាប់អាវុធ ក្រុមបាតុករខឹងសម្បារជាច្រើននាក់បានដើរតាមដងផ្លូវនៃទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធ ទី២៧ កក្កដា។ ក្រុមអ្នកតាវ៉ា…
Read More » -
ធ្លាក់ឧទ្ធម្ភាគចក្រជិតភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ីស្លាប់មនុស្ស៨នាក់
សារព័ត៌មាន Cambodia News/ ឥណ្ឌូនេស៊ី (០៣ កក្កដា ២០១៧) ៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះមួយគ្រឿងបានធ្លាក់ខណៈពេលដែលកំពុងធ្វើដំណើរទៅជួយជម្លៀសប្រជាជននៅជិតភ្នំភ្លើងមួយលើកោះដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីដោយបានសម្លាប់មនុស្សទាំង៨នាក់នៅក្នុងឧទ្ធម្ភាគចក្រនេះ។ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានធ្លាក់ក្នុងរយៈពេលប្រហែលបីនាទីមុនពេលទៅដល់តំបន់ទេសចរណ៍ដ៏ល្បីល្បាញ
Read More » -
អាមេរិកបញ្ជូននាវាពិឃាតបំពាក់ដោយមីស៊ីលទៅសមុទ្រចិនខាងត្បូង
សារព័ត៌មាន Cambodia News/ អាមេរិក (៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរយការណ៍នៅព្រឹកថ្ងៃទី០៣នេះថា នាវាពិឃាតអាមេរិកមួយគ្រឿងបានធ្វើដំណើរទៅកាន់តំបន់ក្បែរកោះជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយបង្ហាញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ គ្រាដែលទីក្រុងប៉េកាំងចាត់ទុកថាជាទង្វើបង្ករឿង។ មន្ត្រីក្រសួងការពារជាតិអាមេរិកមួយរូបបានឱ្យដឹងថា
Read More »