ព័តមានអន្តរជាតិ
-
ការស្ទង់មតិនៃCGTN ៖ទំនើបកម្មតាមបែបផែនចិន ជាកម្លាំងចលករជាមូលដ្ឋានដែលភូមិភាគស្វយ័ត Xizang អាចសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ
Cambodia Newd ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើតភូមិភាគស្វយ័ត Xizang បណ្តា CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានស្ទង់មតិចំពោះអ្នកប្រើអ៊ីធឺណិតចំនួន ៦៧៤៧ រូបដែលមកពី ៣៨ ប្រទេសនៅទូទាំងពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍បានកោតសរសើរខ្ពស់ចំពោះវឌ្ឍនភាពគ្រប់ជ្រុងជ្រោយនិងសមិទ្ធិផលជាប្រវត្តិសាស្ត្រលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ភូមិភាគស្វយ័ត Xizang និងកោតសរសើរចំពោះការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដែលសម្រេចបានតាមរយៈការកែទម្រង់ប្រជាធិបតេយ្យនៅភូមិភាគស្វយ័ត Xizang ព្រមទាំងសម្គាល់ឃើញជាទូទៅថា ទំនើបកម្មតាមបែបផែនចិនជាកម្លាំងចលករជាមូលដ្ឋានដែលភូមិភាគស្វយ័ត…
Read More » -
បទវិភាគ៖ការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតជំរុញវិស័យអប់រំ
Cambodia News “ឈានចូលយុគសម័យវៃឆ្លាត ការធ្វើឌីជីថលូបនីយកម្មខាងវិស័យអប់រំមិនមែនជាបញ្ហាបច្ចេកវិទ្យាធម្មតាទេ
Read More » -
សំណួររបស់លោកXi Jinpingអំពីជីវភាពរស់នៅរបស់ប្រជាជន៖ផ្លូវទៅកាន់ស្រុកMedogបើកឱ្យចរាចរណ៍ឬនៅ?
Cambodia News បច្ចុប្បន្ន ផ្លូវទៅកាន់ស្រុកMedogបើកឱ្យចរាចរណ៍ឬនៅ? ខែមីនា ឆ្នាំ២០១៣ ពេលអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូXizangនៃកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ លោកបានសួរលោកស្រីBaimaQuzhenតំណាងមកពីស្រុកMotuo។ ដោយរំលឹកពីគ្រាដ៏កក់ក្តៅនេះនៅមហាសន្និបាតទាំងសភា២ លោកស្រីBaimaQuzhenបាននិយាយថា “សំណួរនេះបានចាក់ដល់បេះដូងខ្ញុំតែម្ដង”។ ស្រុកMedogដែលមានទីតាំងនៅជ្រុងភាគអាគ្នេយ៍នៃខ្ពង់រាបQinghai-Xizangធ្លាប់ជាស្រុកតែមួយគត់នៅក្នុងប្រទេសចិនដែលគ្មានផ្លូវធ្វើដំណើរ។ជាច្រើនជំនាន់មកហើយ ប្រជាជននៅស្រុកMedogចង់បានផ្លូវ ហើយតើផ្លូវទៅកាន់ស្រុកMedogធ្វើរួចរាល់ឬនៅបានក្លាយជាកង្វល់យ៉ាងជ្រាលជ្រៅសម្រាប់លោកXi Jinping។ គ្រោះធម្មជាតិគឺជារឿងធម្មតានៅស្រុកMedog ហើយការសាងសង់ផ្លូវគឺពោរពេញដោយការលំបាក។សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសាងសង់ ផ្លូវទៅកាន់ស្រុកMedogបានបើកដំណើរការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣។ស្រុកMedogដែលជាតំបន់ដាច់ស្រយាលខ្ពង់រាបបានបើកឱ្យធ្វើចរាចរណ៍នៅទីបំផុត។…
Read More » -
ភាពយន្តរឿង«ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួចពិពណ៌នាអំពីអវកាសនិងផលិតជាទម្រង់8Kនឹងចាក់បញ្ចាំងនៅថ្ងៃទី៥ខែកញ្ញាខាងមុខ
Cambodia News ភាពយន្តរឿង«ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច(Shen Zhou 13)» ដែលជាភាពយនដំបូង របស់ចិនដែលពិពណ៌នាអំពីតអវកាសនិងផលិតជាទម្រង់8Kបានប្រកាសអំពីកាលបរិច្ឆេទនៃការចាក់បញ្ចាំងនៅថ្ងៃទី៥ខែកញ្ញានៅទូទាំងប្រទេសចិន។នេះគឺជារឿងភាពយន្តទី១ដែលដាក់សញ្ញាLogoប៉ុស្តិ៍ភាពយន្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMGនិងចាក់បញ្ជាំងក្នុងរោងកុនទូទាំងប្រទេសចិន។ រូបភាពសំខាន់នៃរឿងភាពយន្តនេះថតដោយអវកាសយានិកលោកZhai Zhigang លោកស្រីWang YapingនិងលោកYe Guangfuក្នុងនាមជាអ្នកថតរូបក្នុងស្ថានីអវកាសចិននិងដឹកនាំរឿងដោយលោកZhu Yiranដែលជាអ្នកដឹកនាំរឿងនៃមជ្ឈមណ្ឌលភាពយន្តភាពយន្តទូរទស្សន៍និងភាពយន្តឯកសារនៃ CMG។ ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវដែលក្រុមអវកាសយានិកនៃយានអវកាសដឹកមនុស្សShenzhou-13ទៅបំពេញបេសកកម្មរយៈពេល៦ខែនៅលំហអវកាសដែលនឹងបង្ហាញពីដំណើរដ៏មិនធម្មតាមួយនៅក្នុងលំហអវកាសដែលប្រកបដោយសោភ័ណវិទ្យាបែបវប្បធម៌ចិនជូនចំពោះទស្សនិកជន៕
Read More » -
ការស្ទង់មតិរបស់បណ្តាញCGTN ៖ជប៉ុនត្រូវហ៊ានគិតពិចារណាពីកំហុសរបស់ខ្លួន និងហ៊ានសុំទោស !
Cambodia News ថ្ងៃទី ១៥ ខែសីហា ខណៈពេលថ្លែងសុន្ទរកថាក្នុង“ពិធីចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមលោកលើកទី២នៅទូទាំងប្រទេស” លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើងពីទំនួលខុសត្រូវរបស់ជប៉ុនក្នុងការឈ្លានពានបណ្តាប្រទេសនានានៃទ្វីបអាស៊ី ។នៅថ្ងៃដដែល លោកបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ហើយសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីនៅថ្ងៃដដែលដែរដែលបានរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មជ្ឈដ្ឋានមតិអន្តរជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ…
Read More » -
ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)បណ្តាលឱ្យមានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនបរទេស
Cambodia News តាមទិន្នន័យនៃវេទិកាតាមបណ្តាញអ៊ីនធឺណែតឱ្យដឹងថា គិតរហូតដល់ម៉ោង៧ និង៤០នាទី ថ្ងៃទី ១៥ ខែសីហា បរិមាណសរុបនៃការលក់សំបុត្រភាពយន្ត (បូករួមទាំងការកក់សំបុត្រ)ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៥ (ពីខែមិថុនា ដល់ខែសីហា)បានលើសពី៩២០០លានយាន់ប្រាក់ចិន ។ ក្នុងនោះ ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead…
Read More » -
សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”
Cambodia News ថែរក្សាសន្តិភាព ចាប់ដៃគ្នាកសាងអនាគត ! សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”បានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក យប់ថ្ងៃទី ១៣ ខែសីហា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនក្រោមប្រធានបទ”សំឡេងនៃសន្តិភាព”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក…
Read More » -
ការស្ដារទីជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ
Cambodia News ក្នុងនាមជាប្រទេសកសិកម្មដ៏សំខាន់ ប្រទេសចិនមានផ្ទៃដីបង្កបង្កើនផលតិចជាង ១០% នៃពិភពលោក ប៉ុន្តែត្រូវចិញ្ចឹមប្រជាជនជិត ២០% នៃចំនួនប្រជាជនពិភពលោក ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងយ៉ាងរស់រវើកថា ប្រជាជនចិនត្រូវតែធានាថាកាន់ “ចានបាយ” នៅក្នុងដៃរបស់ខ្លួនឱ្យជាប់គ្រប់ពេលវេលា ។ គិតត្រឹមឆ្នាំ ២០២៤…
Read More » -
បទវិភាគ៖ ផ្លូវឆ្ពោះទៅរកសន្តិភាពរបស់ជប៉ុនគឺស្ថិតនៅត្រង់ការកែតម្រូវការយល់ដឹងរបស់ខ្លួនចំពោះប្រវត្តិសាស្ត្រ
Cambodia News “ប្រសិនបើយើងមិនដឹងប្រវត្តិសាស្រ្តឈ្លានពាន នោះប្រហែលជាអាចប្រព្រឹត្តកំហុសដដែលៗម្តងទៀត”។ ក្នុងពិព័រណ៍មួយដែលដាក់តាំងបង្ហាញពីអំពើឃោរឃៅដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលរៀបចំដោយសមាគមសង្គមស៊ីវិលជប៉ុននាពេលថ្មីៗនេះ អ្នកស្ម័គ្រចិត្តបានពន្យល់ពីមូលហេតុនៃការរៀបចំពិព័រណ៍នេះក្នុងរយៈពេលដប់ឆ្នាំជាប់ៗគ្នា។ ៨០ឆ្នាំក្រោយពីសង្រ្គាម គឺនៅថ្ងៃទី១៥ ខែសីហា ដែលជាទិវារំលឹកការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន សំឡេងបែបនេះកាន់តែមានអត្ថន័យព្រមានទៅទៀត។ ការចងចាំប្រវត្តិសាស្ត្រនេះគឺដើម្បីក្រេបយកមេរៀន ហើយថែរក្សាសន្តិភាពដែលបានមកដោយមិនងាយនោះ។…
Read More » -
ការស្ទង់មតិរបស់បណ្តាញCGTN ៖ ការដណើ្តមយករដ្ឋធានីមកវិញមានការលំបាក ឯការ ព្យាបាល “ជំងឺរបស់អាមេរិក”កាន់តែលំបាកថែមទៀត
Cambodia News “តំបន់ពិសេសក្រុងវ៉ាស៊ីនតោនបានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក” លោកត្រាំ ប្រធានាធិបតីអាមេរិក ដែលមានផែនការ “ដណើ្តមយករដ្ឋធានីមកវិញ” បានប្រកាស ដាក់តំបន់ពិសេសក្រុងវ៉ាស៊ីនតោនក្នុងគ្រាអាសន្នខាងសន្តិសុខសាធារណៈ ព្រមទាំងថ្លែងថា នឹងបណ្តេញជនអនាថា និងអ្នកគ្មានទីលំនៅឱ្យចាកចេញទាំងអស់ ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតនៅទូទាំងពិភពលោក…
Read More »