ព័តមាន​អន្តរជាតិ

  • អាជ្ញាធរ​អូស្រ្ដាលី​កំពុង​ស្វែង​រក​ជន​ជាតិ​ម៉ាឡេស៊ី​ដែល​រសាត់​បាត់​ខ្លួន​

    សកម្មភាពស្វែងរកជនជាតិម៉ាឡេស៊ីម្នាក់ដែលបានរសាត់អណែ្ដតចេញពីឆ្នេររដ្ឋ អូស្រ្ដាលីខាងលិចនៅពេលកំពុងស្ទូចត្រីបានបន្ដឡើងវិញហើយ។ បុរសម៉ាឡេស៊ីរូបនេះដែលមានអាយុ២០ឆ្នាំ គឺនៅក្នុងចំណោមមនុស្ស១៧នាក់ ដែលជាប់ តែលតោលនៅក្នុងអាកាសធាតុគ្រោះថ្នាក់។ ក្រុមអ្នកជួយសង្រ្គោះដែនសមុទ្ទ និងប៉ូលិសមុជទឹកបានចំណាយពេលមួយថ្ងៃ ស្វែងរកបុរសម្នាក់នេះដោយមិនបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ លោកពលបាល Peter Reeves ប៉ូលិសអូស្រ្ដាលីមានប្រសាសន៍ថា គេមិនទាន់អស់ សង្ឃឹមទាំងស្រុងនៅឡើយទេ៕ (Radio Australia)

    Read More »
  • អូស្រ្ដាលី និង​ម៉ាឡេស៊ី​រៀប​ចំ​កម្ម​វិធី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យុវជន​

    លោក Bob Carr រដ្ឋមន្រ្ដីក្រសួងការបរទេសអូស្រ្ដាលីមានប្រសាសន៍ថា ពលរដ្ឋ អូស្រ្ដាលីវ័យក្មេង៦នាក់ដែលមានសាវតារជាអ្នកកាន់សាសនាឥស្លាមនឹងមានលទ្ធ ភាពអាចធ្វើឲ្យជំនាញដឹកនាំរបស់ពួកគេកាន់តែ មានភាពប្រសើរឡើងនៅពេលដែល យុវជនទាំងនេះចូលរួមនៅក្នុងកម្មវិធី ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹង ប្រទេស ម៉ាឡេស៊ី។ លោកព្រឹទ្ធសមាជិក Bob Carr និងសមភាគីម៉ាឡេស៊ីរបស់លោកបានចុះហត្ថលេ ខា លើកម្មវិធីផ្លាស់ប្ដូរ បទពិសោធន៍នេះក្រោយពីមានការចរចារវាងភាគីអូស្រ្ដាលី និងម៉ាឡេស៊ីនៅក្នុងពេលថ្មីៗនេះ។…

    Read More »
  • សហភាព​អឺរ៉ុប​ចង់​ឃើញ​ការ​បញ្ចប់​នៃ​អំពើ​ហិង្សា​សាសនា​នៅ​ភូមា​

    នៅប្រទេសភូមាជិតនោះវិញ ក្រោយពីមានការចរចាជាមួយនឹងលោក Thein Sein ប្រធានាធិបតីនៃប្រទេសភូមារួចមក លោកប្រធានគណៈកម្មការសហភាពអឺរ៉ុបបាន អំពាវនាវឲ្យមានការបញ្ចប់ការ សម្លាប់រួមគ្នានៅក្នុងប្រទេសភូមា។ ការអំពាវនាវពីសំណាក់រូបលោក Jose Manuel Barroso នេះ គឺធ្វើឡើងដើម្បីឆ្លើយត បទៅនឹងសកម្មភាពហិង្សាដែលកំពុងកើតមាន បន្ដបន្ទាប់នៅក្នុងរដ្ឋ Rakhine រវាងពុទ្ធសាសនិក និងជនជាតិភាគតិច Rohingya…

    Read More »
  • ថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ១៦១២ – ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១២

    គឺ ៤០០ ឆ្នាំមុន ដែលទឹកដីរុស្ស៊ី ត្រូវបានរំដោះពីពួកកាន់កាប់ប៉ូឡូញ។ រំដោះនេះ គឺដោយកងសេនាជន ក្រោមការដឹកនាំនៃព្រឹទ្ធាចារ្យ ឈ្មោះ Minine និង អង្គ ម្ចាស់ Pojarski។ ការរំដោះនេះគឺខ័ណ្ឌបញ្ចប់ភាពវឹកវរបែកបាក់គ្នានៃប្រជាជាតិ រុស្ស៊ីដែលម្ខាងបានពឹងបរទេសឲ្យលុកចូលមកជួយខ្លួន។ ទិវា៤វិច្ឆិកាធ្លាប់ជា បុណ្យជាតិអស់៣សតវត្សរ៍ជាប់សម័យដែលប្រទេសរុស្ស៊ីជាចក្រភពក្រោមអំណាច ស្តេច Tsar។…

    Read More »
  • ២​ថ្ងៃ​មុន​ការ​បោះឆ្នោត​ការ​ឃោសនា​ផ្តោត​លើ​អ្នក​មិន​ទាន់​សម្រេចចិត្ត

    នៅសល់តែ២ថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មី របស់អាមេរិកនឹងមកដល់។ បេក្ខជនទាំងពីរនាក់បារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីមិនបានបង្អន់ដៃឡើយក្នុងយុទ្ធនាការឃោសនា។ នៅថ្ងៃសៅរ៍នេះ បេក្ខ ជនទាំងពីរបានអំពាវនាវចំៗដល់អ្នកដែលមិនទាន់សម្រេចចិត្តថា ត្រូវគាំទ្របេក្ខជន ណាមួយនោះ។ នោះគឺជាក្រុមចុងក្រោយដែលកំណត់ការចាញ់ឈ្នះនៃបេក្ខ ជនទាំងពីរ។ បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិង លោកមីត រ៉ូមនី នៅ…

    Read More »
  • នាវា​ល្បាត​ចិន​បើក​ចូល​កៀក​ជា​ថ្មី​នៅ​ប្រជុំ​កោះ​គ្រប់​គ្រង​ដោយ​ជប៉ុន​

    នាវារដ្ឋាភិបាលចិន៤គ្រឿង នៅថ្ងៃអាទិត្យ៤វិច្ចិកានេះ បានបើកចូលទៅជិត ប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន។ ប្រជុំកោះ ដែលគ្រប់គ្រងដោយប្រទេស ជប៉ុន តែចិននៅតែទាមទារជានិច្ចថាជា បូរណភាពដែនដីខ្លួន។ ការលេចមុខជាថ្មី ឡើងវិញនៃនាវាល្បាតចិននៅថ្ងៃនេះគឺធ្វើឡើងក្រោយពីនាវាល្បាតចិនជាច្រើន គ្រឿងធ្លាប់បានបើកចូលទីប្រជុំកោះម្តងរួចមកហើយកាលពីថ្ងៃសុក្រមុន។ នាវាល្បាតរបស់ចិនជាច្រើនគ្រឿង បានបើកចូលទៅក្នុងតំបន់ប្រមាណ ជា២២គម នៅជុំវិញប្រជុំកោះសេនកាគូ ហៅតាមជប៉ុនឬទាវយូហៅតាមចិនក្នុងដែនសមុទ្រ ចិនខាងត្បូងនៅថ្ងៃអាទិត្យ៤វិច្ឆិកានេះក្នុងវេលាម៉ោង១២ម៉ោងប្រទេសជប៉ុន -នេះជាការបញ្ជាក់របស់ឆ្នាំសមុទ្រជប៉ុន ។ ឆ្មាំល្បាតជប៉ុន បានរកឃើញវត្តមាន…

    Read More »
  • ភូមិ​បុរាណ​ចាស់​ជាង​គេ​ដែល​គេ​រក​ឃើញ​នៅ​អឺរ៉ុប

    ក្រុមបុរាណវិទូនៅប្រទេសប៊ុលហ្ការីនិយាយថា ខ្លួនបានរកឃើញទីប្រជុំជនបុរេប្រវត្ដិ សាស្រ្ដបុរាណមួយមានវ័យយូរឆ្នាំជាងគេ ដែលគេមិនធ្លាប់បានរកឃើញនៅក្នុង ទ្វីបអឺរ៉ុប។ គេជឿថា អតីតភូមិឋានព័ទ្ធដោយជញ្ជាំងការពារ នៅក្បែរក្រុង Provadia នេះ គឺជា មណ្ឌលសំខាន់មួយសម្រាប់ការផលិតអំបិល។ ការរកឃើញនៅពេលនេះ អាចផ្ដល់ការពន្យល់ជុំវិញការរកឃើញកាលពី៤០ឆ្នាំមុននូវ គំនរមាសលាក់ទុកដ៏ធំមួយនៅក្បែរទីនេះ។ ក្រុម អ្នកស្រាវជ្រាវ ជឿថា ភូមិឋានមួយកន្លែងនេះ មានមនុស្សរស់នៅប្រមាណ…

    Read More »
  • អូស្រ្តាលី​ផ្ដល់​ខ្លួន​ជួយ​អាជ្ញាធរ​ក្រុង​ញូវ​យ៉ក​ក្រោយ​ព្យុះ​​បាន​វាយ​លុក

    រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោក Bob Carr មានប្រសាសន៍ថា លោកបានផ្ញើ លិខិត ជូនអាជ្ញាធរគ្រប់គ្រងក្រុងញូវយ៉កហើយ ដើម្បីកោតសរសើរអំពីវិធានការទប់ទល់ និងដំណោះស្រាយចំពោះគ្រោះធម្មជាតិនៃព្យុះ Sandy ។ ការបោសសម្អាត និងការរៀបចំក្រុងឡើងវិញកំពុងតែដំណើរការនៅក្រុងញូវយ៉ក បន្ទាប់ពីព្យុះបានវាយបក់បោកទៅលើក្រុងនេះ ដោយបណ្ដាលឲ្យមនុស្ស យ៉ាងតិច១៨នាក់ស្លាប់នៅក្នុងក្រុងមួយនេះ។ ប្រទេស អូស្រ្តាលីបានផ្ដល់ខ្លួនថានឹងជួយអាជ្ញាធរក្រុងញូវយ៉ក ប៉ុន្តែលោកថា មិនទាន់ទទួលការឆ្លើយតបវិញពីសហរដ្ឋអាម៉េរិកនៅឡើយទេ៕…

    Read More »
  • Sandy ក្លាយ​ជា​វិញ្ញាសា​ចុងក្រោយ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​មក​ដល់

    ខ្យល់ព្យុះសង្ឃរាSandyបានរារាំងគម្រោងឃោសនាបោះឆ្នោតរបស់បេក្ខ ជនប្រធានាធិបតីទាំងពីររបស់ អាមេរិកនៅក្នុងតំបន់ខ្លះមែន ប៉ុន្តែបេក្ខជនទាំង ពីរមិនបាននៅស្ងៀមឡើយ ហើយបានប្រែក្លាយគ្រោះធម្មជាតិដ៏មហន្តរាយ នេះទៅជាវិញ្ញាសាមួយថ្មី នៅក្នុងការបោះឆ្នោត។ លោកបារ៉ាក់ អូបាម៉ា និងលោកមីត រូមនីបានចាប់ផ្តើមជួបអ្នករងគ្រោះ និងបង្ហាញសម្មាន ចិត្តចំពោះពួកគេ។ លោកប្រធានាធិបតីអូបាម៉ាបានប្រកាសដាក់ក្រុងញូយ៉ក និងរដ្ឋ New Jersey ស្ថិតក្នុងស្ថានភាពគ្រោះមហន្តរាយ។ យ៉ាងហោច…

    Read More »
  • អ.ស.ប៖ ដំណំាអាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦

    នៅថ្ងៃពុធ ទី៣១ តុលានេះ ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆំាង គ្រឿងញាន និងឧក្រិដ្ឋភាពបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាព ដំណំា អាភៀន នៅក្នុងពិភពលោក។ យោងតាមរបាយការណ៍ដំណំា អាភៀនបានកើនទ្វេដងនៅអាស៊ីអាគ្នេយ៍តំាងពីឆ្នំា ២០០៦ មក។ កំណើនដំ ណំា អាភៀនដោយសារតែតម្រូវការថ្នំាជាតិអាភៀនមានការកើន ឡើង នៅក្នុងប្រទេសចិន និងនៅក្នុងតំបន់។ គឺមកពីមានកំណើនតម្រូវការថ្នំាជាតិ…

    Read More »
Back to top button
Close
Close