ព័តមាន​អន្តរជាតិ

  • នាយករដ្ឋមន្រ្ដី​ថៃ​ចូល​គាល់​មហាក្សត្រិយានី​អង់គ្លេស​

    មានរបាយការណ៍ថា លោកស្រី Yingluck Shinawatraនាយករដ្ឋមន្រ្តីប្រទេសថៃ នឹងចូលគាល់ព្រះមហាក្សត្រិយានីអង់គ្លេស Queen Elizabeth ក្នុងដំណើរទស្សនៈ កិច្ចរបស់លោកស្រីទៅកាន់ប្រទេសអង់គ្លេសនៅក្នុង សប្តាហ៍នេះ។ លោកស្រី Yingluck នឹងចំណាយពេលពីរថ្ងៃនៅប្រទេសអង់គ្លេស តាមការ អញ្ជើញរបស់លោក David Cameron នាយករដ្ឋមន្រ្តីអង់គ្លេស។ កាសែត The…

    Read More »
  • អង្គការ OCDE ៖ ចិន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៦

    អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចដែលហៅកាត់ជាភាសាបារាំងថា OCDE បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញ បង្ហាញថា ចិននឹងដណ្តើមកន្លែងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពីអាមេរិក នៅឆ្នាំ ២០១៦។ហើយបន្ទាប់មកទៀតសូម្បីតែតំណែងជាមហាអំណាចសេដ្ឋកិច្ចទី២ក៏នឹង ត្រូវឥណ្ឌាដណ្តើមយកពីអាមេរិកដែរ។ អង្គការ OCDE ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស គឺជាអង្គការសេដ្ឋកិច្ច អន្តរជាតិដែលមានសមាជិក៣៤ប្រទេស ភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចជឿន លឿនប្រកាន់លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារ សេរី។ របាយការណ៍ដែលOCDE ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ…

    Read More »
  • អគ្គនាយក BBC លាឈប់​ពី​តំណែង ក្រោយពី​បាន​ចាក់ផ្សាយ​ព័ត៌មាន​មិនពិត

    អគ្គនាយកទូរទស្សន៍BBCគឺលោកចច អិនធ្វីសិល(George Entwistle)បានប្រកាស លាឈប់ពីមុខតំណែង កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ ក្រោយពីចូលកាន់តំណែង បានត្រឹមតែ២ខែប៉ុណ្ណោះ។ ការប្រកាសលាឈប់នេះបានធ្វើឡើង ក្រោយពី BBC បានចាក់ផ្សាយព័ត៌មានមិនពិតជុំវិញការរំលោភលើកុមារប្រព្រឹត្តដោយអតីតមន្រ្តី ជាន់ខ្ពស់គណបក្សអភិរក្សនិយមអង់គ្លេស។ ព័ត៌មានដែលចោទប្រកាន់ដោយភ័ន្តច្រឡំទៅលើអតីតអ្នក នយោបាយជាន់ ខ្ពស់អង់គ្លេសនេះ ត្រូវបានចាក់ផ្សាយ ក្នុងកម្មវិធី « Newsnight » កាលពីថ្ងៃ…

    Read More »
  • រញ្ជួយដី​កម្រិត ៦,៨ នៅ​ភូមា បណ្តាល​ឲ្យ​ស្លាប់​យ៉ាងតិច ១៣នាក់

    គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះនៅតំបន់ Mandalay ភាគកណ្តាលប្រទេសភូមា។តាមតួលេខដំបូងដែលផ្តល់ដោយអាជ្ញាធរភូមា អ្នក ស្លាប់ក្នុងគ្រោះរញ្ជួយដីនេះមានចំនួនតែ ២នាក់ប៉ុណ្ណោះ និងមានអ្នកបាត់ ខ្លួន៥នាក់។ក៏ប៉ុន្តែតាមតួលេខចុងក្រោយដែលផ្តល់ដោយអង្គការក្រៅរដ្ឋា ភិបាលឈ្មោះ Save the Children ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងតិចដល់ ទៅ ១៣នាក់ និងរបួស ៤០នាក់។ យោងតាមទីភ្នាក់ងាររបស់អាមេរិកឈ្មោះ US Geological…

    Read More »
  • លោក​​បារ៉ាក់​អូបាម៉ាធ្វើ​ទស្សនកិច្ច​នៅ​​បណ្តា​ប្រទេស​អាស៊ី

    មានរបាយការណ៍ថា នៅសប្តាហ៍ក្រោយ លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាម៉េរិកដែលទើបជាប់ឆ្នោតមួយអាណត្តិទៀតនឹងអញ្ជើញទៅធ្វើទស្សន កិច្ចនៅបណ្តាប្រទេសជាច្រើននៅអាស៊ី។ មន្រ្តីកម្ពុជា និយាយថា មានការរំពឹងថា លោក បារ៉ាក់អូបាម៉ា នឹងធ្វើទស្សនកិច្ច នៅរាជធានីភ្នំពេញ ក្នុងអំឡុងការប្រជុំកំពូលអាស៊ាន ដែលនឹងបញ្ចប់នៅថ្ងៃ ទី ២០ ខែវិច្ឆិកា។ មន្រ្តីភូមាក៏បានអោយដឹងដែរថាលោកប្រធានាធិបតីរូបនេះក៏នឹងធ្វើទស្សនកិច្ចនៅ ប្រទេសភូមាដែរ។…

    Read More »
  • នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី​ធ្វើទស្សន​កិច្ច​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​

    នាយករដ្ឋមន្រ្តីអូស្ត្រាលី លោកស្រី Julia Gillard បានអញ្ជើញទៅដល់ក្រុង Denpasar   ដើម្បីធ្វើជាអធិបតីក្នុងវេទិកាប្រជាធិបតេយ្យបាលីទី៥។ លោកស្រីបានសាទរលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាដែលបានជាប់ឆ្នោតមួយ អាណត្តិទៀត នៅបន្ទាប់ពីលោកស្រីបានចុះពីយន្តហោះភ្លាម។ នៅមុនពេលធ្វើជាសហអធិបតីសម្រាប់វេទិកាប្រជាធិបតេយ្យបាលីនៅថ្ងៃនេះលោក ស្រី Julia Gillard បានអបអរសាទរលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា ដែលបានជាប់ ឆ្នោត ជាប្រធានាធិបតី មួយអាណត្តិទៀត។…

    Read More »
  • អង្គការសហ​ប្រជាជាតិ​​​រិះគន់​អូស្រ្តាលី​ក្នុង​ការ​​ជ្រើស​រើស​យក​ជន​ភៀស​​ខ្លួន

    ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនឬ UNHCR  និយាយថា អូស្រ្តាលីអាចស្ថិតក្នុងការបំពានទៅលើច្បាប់អន្តរជាតិចំពោះការ ពន្យារពេលក្នុងការពិនិត្យជ្រើសរើសយកអ្នកស្វែងរកសិទ្ធិជ្រកកោន ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោកស្រី Julia Gillard នៅថ្ងៃនេះ បាននិយាយ បកទៅលើការរិះគន់ពីប្រធានឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សអំពីការពិនិត្យជ្រើសរើសយកអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេស ប៉ាពួរនូវ៉ែលហ្គីណេ និងណូរូ ។ លោកស្រី Julia…

    Read More »
  • ​ កូរ៉េខាង​ត្បូង​ស្វែង​រក​ជំរើស​​ផ្សេង​ទៀត​​ដើម្បី​បង្កើត​ថាមពល​​ ​នុយក្លេអ៊ែរ​

    អ្នកជំនាញផ្នែកថាមពលកូរ៉េខាងត្បូងម្នាក់ និយាយថា ប្រទេសរបស់លោកកំពុង ពិនិត្យមើលរកជម្រើសផ្សេងទៀតដើម្បីបង្កើតថាមពលនុយក្លេអ៊ែរ បន្ទាប់ពីមាន គ្រោះថ្នាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅប្រទេសជប៉ុននៅឆ្នាំកន្លងទៅ នេះហើយនិងរឿងចម្រូងចម្រាសអំពីគ្រឿងបន្លាស់ក្លែងបន្លំនៅក្នុងប្រទេស កូរ៉េខ្លួនឯង ។  រ៉េអាក់ទ័រនុយក្លេអ៊ែរទាងអស់២៣របស់កូរ៉ខាងត្បូង នឹងត្រូវគេត្រួតពិនិត្យបន្ទាប់ពី កូរ៉េ ខាងត្បូងបានឲ្យដឹងថា គ្រឿងបន្លាស់ជាច្រើនពាន់ ដែលផ្គត់ផ្គង់ទៅឲ្យ រ៉េអាក់ទ័រ ២ បានក្លែងបន្លំឯកសារសុវត្ថិភាព។ រ៉េអាក់ទ័រទាំង២ត្រូវបានបិទមិនអោយដំណើរការដោយសារមានការបារម្ភអំពីអនាគត នៃឧស្សាហកម្ម…

    Read More »
  • បន្ទាប់ពី​ប្រទេស​ឡាវ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​ផ្តើម​ទស្សនកិច្ច​នៅ​វៀតណាម​

    ក្នុងក្របខ័ណ្ឌទស្សនៈកិច្ចដែលនឹងពន្យារទៅ២ថ្ងៃព្រឹកមិញ នៅក្រុង ហា ណូយ លោក នាយករដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ បានធ្វើកិច្ចចរចាជាមួយសមភាគី វៀតណាមគឺលោក Nguyen Tan Dung។ ប្រធានបទសំខាន់ៗ គឺសហប្រតិបត្តិការ វិស័យថាមពល ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងយោធា។ ជាលទ្ធផលមានចុះបាន កិច្ចព្រមព្រៀងមួយចំនួន។ ថ្លែងទៅពួកអ្នកកាសែតក្រោយពីកិច្ចចរចាព្រឹកមិញនៅក្រុងហាណូយ ប្រមុខ រដ្ឋាភិបាល…

    Read More »
  • ប៉ូលិស​ពិសេស​អូស្រ្ដាលី​ចុះ​បង្រ្កាប​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​

    កងកម្លាំងប៉ូលិសពិសេសថ្នាក់ជាតិរបស់ អូស្រ្ដាលីបានចុះបង្រ្កាបក្រុមអ្នកលេង ជិះម៉ូតូ ដោយផ្ដោតគោលដៅទៅលើឥទ្ធិពលរបស់ក្រុមនេះទៅលើជំនួញ ស្របច្បាប់។ អាជ្ញាធរបានបង្កើតកងកម្លាំងពិសេសនេះកាលពីខែកុម្ភៈដើមឆ្នាំ ហើយតាំងពី ពេលនោះមកបានឃុំខ្លួនសមាជិកក្រុមអ្នកលេងជិះម៉ូតូនេះនិងដៃជើងពួកគេបានជាង ៣០០នាក់។ ក្រៅពីនេះអាជ្ញាធរក៏បាន ដាក់បទចោទជាង៥០០ផងដែរទាក់ទងនឹងការជួញដូរគ្ រឿងញៀន, ការលាងលុយកខ្វក់, ការជំរិតប្រាក់ និងអំពើហិង្សា។ បន្ថែមលើសពីនេះ អាជ្ញាធរក៏រឹបអូសបានគ្រឿងញៀន និងកាំភ្លើងជាច្រើនដើមផងដែរ។ លោក Paul…

    Read More »
Back to top button
Close
Close