ព័តមានអន្តរជាតិ
-
អ្នកវាយលុកតាមអ៊ីនធើរណិតលួចយកឯកសាររបស់អង្គការស៊ើបការសម្ងាត់អូស្រ្ដាលី
រដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលី មាន ប្រសាសន៍ថា ការឲ្យដឹងអំពីជនជាតិចិនជាអ្នកវាយលុកតាមប្រព័ន្ធអ៊ីនធើរណិត ហើយលួចបានឯកសារសម្ងាត់ដែលជាប្លង់នៃប្រព័ន្ធអ៊ិនធើរណិត និងសន្តិសុខទីស្នាក់ការធំរបស់ភ្នាក់ងារស៊ើបការសម្ងាត់អូស្រ្ដាលី ហៅកាត់ថា ASIO នៅក្រុងខេនបេរ៉ា នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ដរវាង អូស្រ្ដាលី និងចិននោះទេ។
Read More » -
រដ្ឋាភិបាលវៀតណាមឃុំខ្លួនអតីតអ្នកកាសែតដែលបាននិយាយរិះគន់
មន្រ្ដីវៀតណាមបានឃុំខ្លួនអតីត អ្នកកាសែត ម្នាក់ និងជាអ្នកសរសេរកំណត់ត្រាព័ត៌មានតាមអ៊ីនធើរណិត (blogger) ផងពីបទផ្សាយអត្ថបទមួយចំនួនដែលរិះគន់ដល់រដ្ឋាភិបាលកុម្មុយនីស្ដ វៀតណាម។
Read More » -
ទាហានបារាំងត្រូវជនមិនស្គាល់មុខលួចចាក់ក ក្នុងពេលដើរល្បាត
បន្ទាប់ពីទាហានអង់គ្លេស ទាហានបារាំង បានធ្លាក់ខ្លួនរងគ្រោះដោយការប៉ុនប៉ងសម្លាប់របស់ជនមិនស្គាល់មុខ។ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ជនមិនស្គាល់មុខម្នាក់បានលួចចាក់ ក ទាហាន ប្រឆាំងអំពើភេរវកម្មម្នាក់ ដែលកំពុងដើរល្បាត នៅក្នុងស្ថានីយ៍រថភ្លើង ដ៏រវល់ មួយក្នុងសង្កាត់ពាណិជ្ជកម្មរបស់ក្រុងប៉ារីស។
Read More » -
ពួកឧទ្ទាមម៉ៅនិយមបាញ់សម្លាប់មន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាចឥណ្
ក្បួនរថយន្ត របស់គណបក្សកាន់អំណាចឥណ្ឌា ត្រូវបានពួកឧទ្ទាមម៉ៅនិយម ស្ទាក់វាយប្រហារ តាមផ្លូវ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងរដ្ឋឆាទីហ្គា។ តាមតុល្យការចុងក្រោយ ដែលប៉ូលិសឥណ្ឌាបានផ្តល់នៅថ្ងៃអាទិត្យនេះ មាន មនុស្ស២៣នាក់ ស្លាប់ និងជាង៣០នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
Read More » -
M១៥ បានព្យាយាមជ្រើសរើសឃាតករសង្ស័យម្នាក់ដែលសម្លាប់ទាហានអង់គ្លេសមកធ្វើជាបុគ្គលិក
នៅក្នុងប្រទេសអង់គ្លេស ២ថ្ងៃក្រោយព្រឹត្តិការណ៍ចាក់សម្លាប់ទាហានអង់គ្លេសម្នាក់ក្នុង ទីក្រុងឡុងដ៍ដោយបុរស ២នាក់ប្រដាប់ដោយកាំបិត និងកាំបិតប៉័ងតោសស្ញាចមក មិត្តភ័ក្តិម្នាក់របស់ជនដៃដល់ឈ្មោះ Abou Nusaybah បានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍ BBC ដោយបានបង្ហើបឲ្យដឹងថា ក្រសួងស៊ើបការសម្ងាត់ផ្ទៃក្នុងអង់គ្លេស (M១៥) ធ្លាប់បានព្យាយាមហៅឃាតករម្នាក់ឈ្មោះ Michael Adebolajo ឲ្យចូលបម្រើការនៅក្នុងក្រសួង។ ក្រោយពីបទសម្ភាសន៍នោះភ្លាម ប៉ូលិសក៏បានឃាត់ខ្លួនរូប Abou…
Read More » -
បាតុកម្មប្រឆាំងច្បាប់រៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នានៅបារាំង
ប៉ូលិសនៅប្រទេសបារាំងនិយាយថា មានបាតុករប្រឆាំងច្បាប់រៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា ចំនួន១សែន៥ម៉ឺននាក់ ចូលរួមក្នុងបាតុកម្មនៅទីក្រុងប៉ារីស ដែលជាការប្រមូលផ្តុំគ្នាធ្វើបាតុកម្មដ៏ធំបំផុត តាំងពីប្រទេសបារាំង ទទួលស្គាល់ច្បាប់រៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាមកនោះ។
Read More » -
អូស្ត្រាលីបារម្ភថាជនស្វែងសុំសិទ្ធិជ្រកកោនជាច្រើននាក់ទៀតអាចនឹងលង់ទឹកស្លាប់
មានក្តីបារម្ភថា ជនស្វែងសុំសិទ្ធិជ្រកកោនជាច្រើននាក់ទៀត អាចនឹងលង់ទឹកស្លាប់ ក្នុងដំណើរមកកាន់ប្រទេសអូស្ត្រាលីតាមផ្លូវទឹក។
Read More » -
ឥណ្ឌាសន្យាថានឹងចាត់វិធានការបង្រាបក្រុមអ្នកបះបោរ ម៉ៅ និយម
រដ្ឋាភិបាលប្រទេសឥណ្ឌា បានសន្យាថានឹងចាត់វិធានការបង្រាបក្រុម អ្នកបះបោរ ម៉ៅ និយមបន្ទាប់ពីការវាយប្រហារមួយ ដែលបណ្តាលឲ្យប្រជាពលរដ្ឋក្នុងភាគកណ្តាលនៃប្រទេស យ៉ាងតិច២៤នាក់បាត់បង់ជីវិត។
Read More » -
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជូនប្រេសិតពិសេសឲ្យទៅចិន
នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានបញ្ជូនមន្រ្តីយោធាជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសរបស់លោក គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន។ ការបញ្ជូនប្រេសិតពិសេសនេះធ្វើឡើង នៅក្នុងពេលដែលចិន និងកូរ៉េខាងជើងកំពុងតែមើលមុខគ្នាមិនចំ ហើយមេដឹកនាំចិនគ្រោងនឹងជជែកពីបញ្ហាកូរ៉េខាងជើង នៅក្នុងជំនួបកំពូលជាមួយលោកអូបាម៉ា នៅខែក្រោយ។
Read More » -
នាយករដ្ឋមន្រ្តីចិនសន្យាពង្រឹងភាពជាដៃគូជាមួយប៉ាគីស្ថាន
លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង បានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា ហើយបានមកដល់ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះ នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចក្រៅ ប្រទេសលើកទី១ ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចិន។
Read More »