ព័តមានអន្តរជាតិ
-
រុស្ស៊ី នឹងមិនផ្តល់សច្ចាប័នបញ្ជូន Edward Snowden ទៅឱ្យអាមេរិកទេ
លោកប្រធានាធិបតីរុស្ស៊ី Vladimir Poutine បានបញ្ជាក់ថានឹងមិនចាប់បញ្ជូន Edward Snowden ទៅឱ្យសហរដ្ឋអាមេរិកជាដាច់ខាត។ តែទោះយ៉ាងលោក ក៏ចង់ឱ្យមានការចាត់តាំងតំណាងរបស់ក្រុមទីភ្នាក់ងារសន្តិសុខ រវាងប្រទេសទាំងពីរដើម្បីរកដំណោះស្រាយមួយទាក់ទងនឹងសំណុំរឿង Edward Snowden នេះដែរ។
Read More » -
សង្គ្រាមនៅស៊ីរីមានពាក់ព័ន្ធនឹងអំពើហិង្សានៅស៊ីនជាំង
សារព័ត៌រដ្ឋចិនមួយចំនួនបានសរសេរ ឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទនេះថា ក្រុមឧទ្ទាមនៅស៊ីរីនិងរដ្ឋាភិបាលស៊ីរី បានបង្កើតឱ្យមានកងកម្លាំងប្រយុទ្ធឥស្លាម ដែលក្រុមទាំងនោះជាប្រភពនៃអំពើហិង្សានៅស៊ីនជាំង ភាគពាយ័ព្យប្រទេសចិនកាលពីប៉ុន្មានសប្តាហ៍មុនដែលបណ្តាលឱ្យមាន មនុស្សស្លាប់ចំនួន៣៥នាក់។
Read More » -
បារាំងទទូចឲ្យអាម៉េរិកបញ្ឈប់ស៊ើបការណ៍លើសហគមន៍អឺរ៉ុប
ប្រធានាធិបតីនៃប្រទេសបារាំង Francois Hollande បានអំពាវនាវសុំឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់សកម្ម ភាពស៊ើបការណ៍សម្ងាត់ ភ្លាមៗទៅលើសហគមន៍អឺរ៉ុប។
Read More » -
ច្បាប់ក្នុងប្រទេសចិនអាចផ្ដន្ទាទោសកូនមិនទៅសួរសុខទុក្ខឪពុកម្ដាយចាស់ជរា
ប្រទេសចិនកំពុងតែលើកស្ទួយឲ្យ មានការ គោរពចាស់ទំមួយកម្រិតថ្មី ទៀត ដោយអាជ្ញាធរនឹងផ្តន្ទាទោសចំពោះកូនចៅណាដែលមិនទៅជួបសួរសុខ ទុក្ខម៉ែឪចាស់ជរា។
Read More » -
សកលវិទ្យាល័យល្អបំផុតទាំង១០០នៅលើពិភពឆ្នាំ២០១៣ មានពីរនៅអូស្រ្តាលី
មជ្ឈមណ្ឌលដើម្បីវាយតម្លៃ និងដាក់ចំណាត់ថ្នាក់ថាជាសកលវិទ្យាល័យល្អប្រសើរបំផុតនៅក្នុង ពិភពលោកដែលហៅជាអង់គ្លេសថា The Centre for World University Rankings នោះ បានរាប់បញ្ចូលសកលវិទ្យាល័យចំនួនពីររបស់អូស្រ្តាលីទៅក្នុងបញ្ជី ឆ្នាំ២០១៣ កត់ត្រាសកលវិទ្យាល័យកំពូលៗចំនួន១០០ក្នុងពិភពលោក។
Read More » -
ក្រុងព្យូងយ៉ាង ដាក់ពង្រាយគ្រាប់មីស៊ីលជាថ្មីនៅតាមព្រំដែន
ទីភ្នាក់ងារព័ត៌មានរបស់ កូរ៉េខាងត្បូង យ៉ុនហាប់ បានសរសេរឱ្យដឹង នៅក្នុងថ្ងៃអាទិត្យទី៣០ មិថុនា នេះថា កូរ៉េខាងជើង កំពុងតែដាក់ពង្រាយគ្រាប់រ៉ូកែតជាច្រើននៅតាមបណ្តោយព្រំដែន ដែល គ្រាប់ទាំងនោះ មានសមត្ថភាពអាចបាញ់ដល់ទីក្រុងសេអ៊ូល។
Read More » -
កាសែតចិនព្រមានទីក្រុងម៉ានីល ទាក់ទងជម្លោះប្រជុំកោះ
កាសែតចិនជាច្រើនបានចុះផ្សាយ កាលពីព្រឹកថ្ងៃសៅរ៍ទី២៩ មិថុនា ដោយព្រមានដល់ហ្វីលីពីន ដែលបង្កហេតុ ទាក់ទងនឹងជម្លោះប្រជុំកោះនាសមុទ្រចិនខាងត្បូង។ ក្នុងនេះចិនទិះទានហ្វីលីពីនថាកំពុងតែប្រព្រឹត្តអំពើបាប ខណៈដែលប្រទេសទាំងពីរកំពុងតែរៀបចំកិច្ចប្រជុំដោះស្រាយជម្លោះ ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រ៊ុយណេ។
Read More » -
អូបាម៉ាអះអាងថា វត្តមានអាមេរិកនៅទ្វីបអាហ្វ្រិក មិនមែនសង្គ្រាមត្រជាក់ទេ
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសថាការចូលមកបស់អាមេរិក នៅក្នុងទ្វីបអាហ្វ្រិក មិនមែនជាសង្គ្រាមត្រជាក់ឡើយ។ ដោយលោកយល់ថាជាការល្អណាស់ ដែលមានប្រទេសជាច្រើនចាប់អាមរម្មណ៍មកដាក់ទន់វិនិយោគនៅតំបន់ខាង លើនេះ។
Read More » -
ជប៉ុនសន្យាជួយអភិវឌ្ឍន៍ទីម័រខាងកើត
ប្រទេសជប៉ុន និងទីម័រខាងកើតបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្ដិការទ្វេភាគី តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសទីម័រ ខាងកើតដែលបានរងការបំផ្លិចបំផ្លាញដោយសារអំពើហិង្សា។
Read More » -
អាស៊ានទទូចឲ្យឥណ្ឌូណេស៊ីធ្វើបត្យាប័នកិច្ចព្រមព្រៀងដោះស្រាយផ្សែងពុល
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បានទទូចឲ្យប្រទេសឥណ្ឌូណេស៊ីធ្វើបត្យាប័នកិច្ចព្រមព្រៀងអាស៊ានលើ បញ្ហាខ្យល់ពុលឆ្លងកាត់ព្រំដែន។
Read More »