ព័តមានអន្តរជាតិ
-
សង្ឃភូមាបាតុកម្មប្រឆាំងទស្សនកិច្ចគណៈប្រតិភូអង្គការសហប្រតិបត្តិការអ៊ីស្លាម
នៅថ្ងៃអង្គារនេះ សង្ឃភូមាប្រមាណ៣០០អង្គ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទស្សនកិច្ចគណៈប្រតិភូអង្គការ សហប្រតិបត្តិការអ៊ីស្លាម។ តំណាងអង្គការនេះ និងចុះមកទស្សនកិច្ច នៅភូមា នៅសប្តាហ៍នេះ។ តំណាងរដ្ឋាភិបាលភូមាបានបញ្ជាក់ថា តំណាងអង្គការនេះ ត្រូវចុះមកទស្សនកិច្ចភូមានៅសប្តាហ៍នេះពិត មែន។
Read More » -
រុស្ស៊ីនិងវៀតណាម ពីមិត្តភាព ទៅជាដៃគូថាមពលនិងយោធា
នា ឱកាសបំពេញទស្សនកិច្ចនៅប្រទេស វៀតណាមថ្ងៃអង្គារនេះ លោកប្រធានាធិបតីរុស្ស៊ី វ្លាដេមៀ ពូទីន បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចសន្យា ចំនួន១៧ សំដៅពង្រឹងពង្រីកទំនាក់ទំនងនយោបាយ យោធា ពាណិជ្ជកម្ម ដោយមិនរំលងឡើយកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល។
Read More » -
រដ្ឋាភិបាលថ្មីអូស្ត្រាលីដាក់សេចក្ដីព្រាងច្បាប់លុបចោលពន្ធដារកាបោនឲ្យសភាអនុម័ត
នៅព្រឹកមិញនេះ គណបក្សប្រឆាំងអូស្ត្រាលីបានពន្យារពេលរដ្ឋាភិបាលអស់ជាងមួយម៉ោងមុន ការដាក់សេចក្ដីព្រាងច្បាប់លុបចោលពន្ធដារលើឧស្ម័នកាបោនជូនសភា អនុម័ត។
Read More » -
សហគមន៍អន្តរជាតិកំពុងរួមគ្នាជួយដល់ប្រទេសហ្វ៊ីលីពីនដែលរងគ្រោះដោយព្យុះទីហ្វុង
កិច្ចប្រឹងប្រែងផ្ដល់ជំនួយ អន្តរជាតិមួយ កំពុងតែធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនួយបន្ទាន់ទៅដល់ ប្រទេសហ្វ៊ីលីពីនដែលរងការវាយប្រហារដោយសារព្យុះទីហ្វុងដ៏ធំ។
Read More » -
ចិនសន្យាអនុញ្ញាតឲ្យទីផ្សារដើរតួនាទីដាច់មុខនៅក្នុងសេដ្ឋកិច្ច
បណ្ដាមេដឹកនាំចិនមួយចំនួនបាន សន្យា អនុញ្ញាតឲ្យទីផ្សារដើរតួនាទីដាច់មុខនៅក្នុងសេដ្ឋកិច្ចប្រទេសក្នុង រយៈពេលមួយទសវត្សទៀត។
Read More » -
អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិសំរេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នា
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ។ កិច្ចព្រមព្រៀងនេះចែងពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ពីរ ដែលតំរូវអោយអ៊ីរ៉ង់អនុញ្ញាតអោយអ្នកជំនាញរបស់ទីភ្នាក់ងារ AIEA បានចុះទៅពិនិត្យទីតាំងម៉ាស៊ីនប្រតិករទឹកធ្ងន់នៅក្រុងអារ៉ាក់ ភាគខាងលិចអ៊ីរ៉ង់។
Read More » -
ព្រឹទ្ធសភាថៃពិនិត្យគំរោងច្បាប់លើកលែងទោស ក្រោមសម្ពាធនៃបាតុកម្មក្រុមប្រឆាំង
នៅថ្ងៃចន្ទ១១វិច្ឆិកានេះ នៅប្រទេសថៃ ព្រឹទ្ធសភាថៃបានសិក្សាពិនិត្យគំរោងច្បាប់លើកលែងទោស ដែលសភាបានអនុម័ត កាលពីថ្ងៃ១វិច្ឆិកា។ ការពិនិត្យច្បាប់នេះ បានធ្វើឡើងក្រោមសម្ពាធបាតុកររាប់ពាន់នាក់ ដែលបាននាំគ្នាចុះតាមផ្លូវនៅក្រុងបាងកក បរិហារប្រឆាំងច្បាប់នេះ។
Read More » -
ខ្យល់ព្យុះកំណាចហាយយ៉ាន់ថមថយឥទ្ធិពល តែបង្កមហន្តរាយនៅវៀតណាមដដែល
បើតាម បុគ្គលិកមួយរូបរបស់កាកបាទក្រហមនៅប្រទេសវៀតណាមបានឲ្យដឹងថា វិធានការជម្លៀសប្រជាពលរដ្ឋពីខ្យល់ព្យុះកំណាច ជួយឲ្យប្រទេសនេះទប់ស្កាត់មិនឲ្យមានការបាត់បង់ជីវិតមនុស្ស ច្រើនដូចនៅប្រទេសហ្វ៊ីលីពីន។
Read More » -
អូស្ត្រាលីផ្តល់ជំនួយដល់ប្រទេសហ្វ៊ីលីពីន
អង្គការ មនុស្សធម៌ទស្សនៈពិភពលោកបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់រដ្ឋា ភិបាលអូស្ត្រាលីក្នុងការផ្តល់ជំនួយចំនួន ១០លានដុល្លារដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដោយខ្យល់ព្យុះ បើទោះបីជាគេត្រូវការជំនួយជាច្រើនទៀតក៏ដោយ។
Read More » -
បក្សប្រឆាំងស្រីលង្កាជំទាស់ទៅនឹងគម្រោងសាងសង់កាស៊ីណូរបស់អ្នកជំនួញអូស្ត្រាលី
គណបក្ស ប្រឆាំងធំបំផុតរបស់ប្រទេសស្រីលង្កាបានទាមទារឲ្យនគរបាលចាត់ វិធានការប្រឆាំងទៅនឹងអ្នកជំនួញជនជាតិអូស្ត្រាលីគឺលោក James Packer ដែលលោកនឹងអញ្ជើញទៅចូលរួមវេទិការដ្ឋាភិបាល Commonwealth ក្នុងសប្តាហ៍នេះ។
Read More »