ព័តមានអន្តរជាតិ
-
អ្នកផ្តល់បទសម្ភាសន៍ជាមួយ CGTN ចំនួន៨១,៦៩ភាគរយសម្តែងការព្រួយបារម្ភចំពោះជប៉ុន និងអាមេរិកបង្កើនការឃុបឃិតផ្នែកយោធា
Cambodia News/ ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា
Read More » -
ប្រព័ន្ធសារព័ត៌មាន+ទេសចរណ៍ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ
Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិកា ដែលបានឈានដល់គំនិតឯកភាពរួមស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យការផ្សាយព័ត៌មានវប្បធម៌និងទេសចរណ៍ ការផ្សព្វផ្សាយម៉ាកផលិតផលទេសចរណ៍ និងរៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មានជាដើម ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Urosevic…
Read More » -
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញនឹងធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ
Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការរួមគ្នាជំរុញការផ្លាស់ប្តូរ សហការគ្នារៀបចំការប្រកួត និងជំរុញដល់ការអភិវឌ្ឍកីឡាបាល់ទាត់យុវជននិងក្មេងជំទង់ជាដើម ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យកីឡា ជាទ្រព្យសម្បតិ្តដ៏មានតម្លៃនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេស្ប៉ាញ ពិតមែនតែប្រទេសយើងទាំងពីរមានវប្បធម៌មិនដូចគ្នាក៏ដោយ ក៏ប៉ុន្តែទឹកចិត្តដែលស្រឡាញ់កីឡាបាល់ទាត់គឺដូចគ្នា…
Read More » -
កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”
Cambodia News/ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-អេស្ប៉ាញ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីនិងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល…
Read More » -
លោក Han Zheng ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
Cambodia News/ នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក…
Read More » -
ភាគីចិនគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
Cambodia News/ នៅថ្ងៃទី២៦ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងចិនបានបញ្ចេញមតិអំពីបញ្ហាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំលើកទី២នៃសន្និបាតពិនិត្យពិភាក្សា«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១១ថា ការពង្រឹងប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងលុបបំបាត់ហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងការគាំពារ«អនុសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ បច្ចុប្បន្ននេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយចំនួនតូចបានទទូចប្រកាន់យកទស្សនៈសង្គ្រាមត្រជាក់ និងងប់ជាមួយនឹងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ហើយប្រើប្រាស់”ស្តង់ដារពីរ”និងធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងបញ្ហាបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ យកផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្រ្តនយោបាយតម្កល់ពីលើប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលបំណងដើមនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ បំផ្លាញគំនិតឯកភាពរួមនិងកិត្យានុភាពក្នុងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ ក៏ដូចជាបង្កើនហានិភ័យនៃការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ភាគីចិនបានគូសបញ្ជាក់ពី៣ចំណុចអំពីកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៖ ទី១ បញ្ឈប់ទង្វើដែលធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទី២ ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់តាមវិធីនយោបាយនិងការទូត។…
Read More » -
លោក Ding Xuexiang ធ្វើដំណើរទៅកាន់ប្រទេសររុស្ស៊ី ចូលកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី
Cambodia News/ ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។ លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។…
Read More » -
រឿងរ៉ាវរបស់លោកXi Jinpingជាមួយអូឡាំពិក
Cambodia News/ “ការប្រកួតអូឡាំពិកផ្ទុកនូវការស្វែងរករបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។“ជានិច្ចាកាល លោកXi Jinpingតែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ចាប់ពីកាន់តួនាទីជាប្រធានអនុកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកយុវជនក្រុងNanjingឆ្នាំ២០១៤ដោយជោគជ័យ រហូតដល់ជំរុញដោយផ្ទាល់នូវសំណើរនិងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២និងប៉ារ៉ាឡាំពិករដូវរងា លោកXi Jinpingនិងការប្រកួតអូឡាំពិកបានបង្កើតចំណងទំនាក់ទំនងយ៉ាងស៊ីជម្រៅ។ នៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសខិតជិតមកដល់ យើងមកទទួលបទពិសោធន៍ពីការប្តេជ្ញាចិត្តរបស់លោកXi Jinpingដែលដឹកនាំប្រទេសចិនក្នុងការគាំទ្រនិងជំរុញការអភិវឌ្ឍន៍នៃបុព្វហេតុអូឡាំពិកតាមរយៈរឿងរ៉ាវមួយ។…
Read More » -
សហរដ្ឋអាមេរិក ចោទប្រកាន់រុស្ស៊ី ថាបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន
សារព័ត៌មាន Cambodia News/ វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ទី១ ខែឧសភា បានចោទប្រកាន់រុស្ស៉ីថាបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន
Read More » -
អាជ្ញាធរចិន ព្រមានពីគ្រោះទឹកជំនន់ដ៏អាក្រក់ ខណដែលទំនប់ និងអាងស្តុកទឹកមួយចំនួនជិតលេចធ្លាយ
សារព័ត៌មាន Cambodia News/ ប៉េកាំង៖ អាជ្ញាធរនៅក្នុងខេត្តក្វាងទុងរបស់ប្រទេសចិន កំពុងទប់ទល់នឹងស្ថានភាពដ៏អាក្រក់ បន្ទាប់ពីទន្លេ ផ្លូវទឹក និងអាងស្តុកទឹកពេញហូរហៀរជិតឈានដល់ការលេចធ្លាយ បង្កទៅជាគ្រោះទឹកជំនន់ដែលអាចមានគ្រោះថ្នាក់។ មន្ត្រីអាកាសធាតុក្នុងតំបន់ បាននិយាយថា ការកើនឡើងទឹកដ៏កម្រនៅក្នុងអាងទន្លេ Xijiang និង Beijiang មិនធ្លាប់មាននេះគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ១២ ម៉ោង ដែលបណ្ដាលឱ្យមនុស្ស…
Read More »