ព័តមានអន្តរជាតិ
-
អាមេរិកប្រកាសដាក់ទណ្ឌកម្មលើការធ្វើពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើង
សារព័ត៌មាន Cambodia News/ អាមេរិក (០៩ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៨ធ្នូបានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងស្ថាប័នឯកជន៦និងក្រុមហ៊ុនមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសព្វាវុធកូរ៉េខាងជើង។ ទណ្ឌកម្មនេះ បានកំណត់គោលដល់លើប្រព័ន្ធរ៉ុកក្កែតរបស់កូរ៉េខាងជើងតែម្ដង ដោយមានធនាគារពីរនិងក្រុមហ៊ុនដឹកជញ្ជូនចំនួនបីផ្សេងទៀត ត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការលក់គ្រឿងសព្វាវុធ។ នេះបើតាមការបញ្ជាក់ពីរតនាគារអាមេរិក។
Read More » -
តួឯកប្រុស ក្នុងរឿងកប៉ាល់ទីតានិច ប្រាប់ឲ្យមនុស្សទូទាំងពិភពលោក មកទស្សនាអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា
សារព័ត៌មាន Cambodia News/ អាមេរិក (០៨ ធ្នូ ២០១៥) ៖ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Leonardo DiCaprio តារាសម្តែងជាតួឯកប្រុស ក្នុងខ្សែភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC បានអំពាវនាវទៅដល់ មនុស្សទូទាំងពិភពលោក ឲ្យមកទស្សនាប្រាសាទអង្គរវត្ត ឲ្យបានគ្រប់ៗគ្នា។
Read More » -
ស្លាប់ជនស៊ីវិលជិត ៣០នាក់ដោយសារការប្រហារតាមអាកាសរបស់ក្រុមចម្រុះអាមេរិក
សារព័ត៌មាន Cambodia News/ ស៊ីវិល (០៨ ធ្នូ ២០១៥) ៖ ជនស៊ីវិលប្រមាណ២៦នាក់ក្នុងនោះមានកុមារជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនៅភាគឦសាន ប្រទេសស៊ីរី។ មូលហេតុនៃការស្លាប់នេះ ដោយសារការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក។ នេះបើតាមការបញ្ជាក់របស់ក្រុមសកម្មប្រយុទ្ធរបស់ស៊ីរី។ បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសបាននិយាយថា នៅភូមិal-Khan ជិតខេត្តHasakahប្រទេសស៊ីរី កំពុងតែរងគ្រោះដោយសារការវាយប្រហារតាមអាកាសហើយ។
Read More » -
លោក គីម ជុងអ៊ុន ក៏មានការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុដែរ
សារព័ត៌មាន Cambodia News/ កូរ៉េខាងជើង (០៨ ធ្នូ ២០១៥) ៖ ដែលកន្លងមក មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកគីម ជុងអ៊ុន ហាក់ដូចជាសកម្មយ៉ាងខ្លាំងចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយក៏ត្រូវអង្គការសហប្រជាជាតិនិងអាមេរិកផងថ្កោលទោសយ៉ាងខ្លាំង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរនេះ ក៏មានចិត្ដនឹកបារម្ភពីការប្រែប្រួលអាកាសធាតុដែរ។
Read More » -
តួកគីបញ្ឈប់បញ្ជូនទាហានខ្លួនទៅអ៊ីរ៉ាក់ក្រោយពីមានការគំរាមប្ដឹងទៅUN
សារព័ត៌មាន Cambodia News/ តួកគី (០៧ ធ្នូ ២០១៥) ៖ រដ្ឋាភិបាលតួកគីបាននិយាយកាលពីថ្ងៃទី០៦ធ្នូថា ខ្លួនបញ្ឈប់បញ្ជូនទាហានទៅប្រទេសអ៊ីរ៉ាក់នៅតំបន់ជិតទីក្រុងMosul ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមISហើយ។ ការបញ្ឈប់បញ្ជូនទាហានទៅអ៊ីរ៉ាក់ បន្ទាប់ពីទីក្រុងបាដាដគំរាមថា នឹងទៅប្ដឹងអង្គការសហប្រជាជាតិ។
Read More » -
ថៃកំពុងស្វែងរកជនជាតិស៊ីរីរស់នៅខុសច្បាប់ចំពេលរុស្ស៊ីព្រមានវត្តមានក្រុមIS
សារព័ត៌មាន Cambodia News/ ថៃ (០៧ ធ្នូ ២០១៥) ៖ តាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិChannel News Asia បានឲ្យដឹងថា អាជ្ញាធរថៃកំពុងស្វែងរកជនជាតិស៊ីរីទាំងបួននាក់ កំពុងរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ដោយសារលិខិតឆ្លងដែនរបស់បុរសទាំងបួននាក់នោះ បានផុតកំណត់ទៅហើយ។
Read More » -
លោកពូទីន ប្រកាសផ្អាកពិភាក្សាស្ដីពីការបង្ហូរឧស្ម័នជាមួយសមាជិកអង្គការណាតូ
សារព័ត៌មាន Cambodia News/ រុស្ស៊ី (០៤ ធ្នូ ២០១៥) ៖ កាលពីថ្មីៗនេះ លោកវ្លាឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសផ្អាកកិច្ចពិភាក្សាជាមួយសមាជិកអង្គការណាតូស្ដីពីការបង្ហរឧស្ម័ន។ ការប្រកាសផ្អាកកិច្ចពិភាក្សានេះ បន្ទាប់ពីទីក្រុងអង់ការ៉ាបាញ់ទម្លាក់យន្តហោះរុស្ស៊ីកាលពីថ្ងៃទី២៤ខែមុន។
Read More » -
អាមេរិកអំពាវនាវឲ្យស៊ើបអង្កេតរបាយការណ៍កងទ័ពមីយ៉ានម៉ាធ្វើអំពើឃោឃៅ
សារព័ត៌មាន Cambodia News/ មីយ៉ានម៉ា (០៤ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ធ្នូ បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីភាពជាក់ស្ដែង ជុំវិញរបាយការណ៍ពាក់ព័ន្ធនឹងអំពើឃោឃៅរបស់យោធានៅក្នុងរដ្ឋសាន ដោយនិយាយថាប្រសិនបើជាការពិត នោះអ្នកប្រព្រឹត្ដនឹងត្រូវមានទោស។
Read More » -
ជនសង្ស័យពាក់ព័ន្ធអំពើភេរវកម្មនៅប៉ារីសអាចរត់ទៅអាល្លឺម៉ង់
សារព័ត៌មាន Cambodia News/ បារាំង (០៣ ធ្នូ ២០១៥ ) ៖ តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់កាលពីថ្ងៃទី០២ធ្នូ បានឲ្យដឹងថា បុរសឈ្មោះSalah Abdeslam ជាជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងប្រទេសបារាំង ហើយកំពុងត្រូវបានតាមចាប់ខ្លួនផងនោះ រួមទាំងបក្សពួកផ្សេងទៀត អាចគេចខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ឬក៏អាចឆ្លងកាត់ប្រទេសអាល្លឺម៉ង់។
Read More » -
ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់
សារព័ត៌មាន Cambodia News/ អាមេរិក (០៣ ធ្នូ ២០១៥) ៖ ហេតុការណ៍ដ៏សែនអាក្រក់ បានកើតឡើងម្តងទៀតហើយ ដោយសារមានការបាញ់រះ ក្នុងទ្រង់ទ្រាយធំមួយ នៅឯរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយក្នុងនោះ បានធ្វើឲ្យមនុស្សយ៉ាងតិច ១៤នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។
Read More »