ព័តមានអន្តរជាតិ
-
ព្រះចន្ទនឹងផ្តល់នូវទស្សនីយភាពដ៏កម្រចំនួន ៣ នៅថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ មករា ២០១៨) ៖ នៅថ្ងៃពុធ ផ្នែកភាគច្រើននៃពិភពលោកនឹងមើលឃើញមិនត្រឹមតែព្រះចន្ទពណ៌ខៀវនិងព្រះចន្ទធំប៉ុណ្ណោះទេ ប៉ុន្តែក៏ឃើញចន្ទគ្រាសពេញវង់ផងដែរ។ មិនដែលមានបាតុភូត ៣ ក្នុងពេលតែមួយដូច្នេះទេ តាំងពីឆ្នាំ ១៩៨២ ហើយបាតុភូតបែបនេះនឹងកើតឡើងម្តងទៀត គឺរហូតដល់ឆ្នាំ ២០៣៧ ឯណោះ។
Read More » -
រយៈពេល០៤ថ្ងៃនៃប្រតិបត្តិការយោធាតួកគីនៅស៊ីរីផ្តាច់ជីវិតមនុស្ស ២៦០នាក់
សារព័ត៌មាន Cambodia News/ អង់ការ៉ា (២៤ មករា ២០១៨) ៖ តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ៖ កងកម្លាំងយោធាតួកគីបានអះអាងថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលតួកគី ឆ្លងចូលមកក្នុងទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមកបានផ្តាច់ជីវិតសមាជិកនៃក្រុមប្រដាប់អាវុធឃើដ YPG យ៉ាងតិចចំនួន២៦០នាក់។
Read More » -
មនុស្ស ៥នាក់បាត់បង់ជីវិតអំឡុងការតវ៉ានៅតាមដងផ្លូវក្នុងប្រទេសកុងហ្គោ
សារព័ត៌មាន Cambodia News/ កុងហ្គោ (២២ មករា ២០១៨) ៖ បេសកកម្មរក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងប្រទេសកុងហ្គោបាននិយាយថា កងកម្លាំងសន្តិសុខកុងហ្គោបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងអ្នកតវ៉ា ដែលត្រូវហាមឃាត់ប្រឆាំងប្រធានាធិបតីលោក Joseph Kabila ដែលបាតុកម្មនេះត្រូវបានរៀបចំដោយក្រុមអ្នកនៅវិហាកាតូលិកកាលពីថ្ងៃអាទិត្យ។
Read More » -
ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃផ្តាច់ជីវិតមនុស្ស៣នាក់ និង១៨នាក់រងរបួស
សារព័ត៌មាន Cambodia News/ បាងកក (២២ មករា ២០១៨) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនាព្រឹកនេះថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង១៨នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះម៉ូតូបង្កៃគ្រាប់បែកមួយគ្រឿងនៅភាគខាងត្បូងប្រទេសថៃ។ អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានបង្កៃគ្រាប់បែកនៅលើម៉ូតូមួយគ្រឿង ហើយយកវាទៅផ្លុងចោលនៅក្បែរផ្សារដោយកម្លាំងផ្ទុះរបស់វាបានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ខណៈមនុស្ស ១៨នាក់បានរងរបួស។
Read More » -
មនុស្ស៦០នាក់ស្លាប់ និងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកនៅនីហ្សេរីយ៉ា
សារព័ត៌មាន Cambodia News/ នីហ្សេរីយ៉ា (១៨ មករា ២០១៨៖ ប្រជាពលរដ្ឋនិងមន្ត្រីម្នាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នៅផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងម៉ៃឌូហ្គូរី (Maiduguri) ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានបណ្តាលឲ្យមនុស្សយ៉ាងតិច១២នាក់បាត់បង់ជីវិត និង៤៨នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនោះបានកើតឡើងកាលពីរសៀលថ្ងៃពុធ។
Read More » -
វាយប្រហារនៅសាលារៀនមួយនៅរុស្ស៊ីបណ្តាលឲ្យមនុស្ស១៥នាក់រងរបួស
សារព័ត៌មាន Cambodia News រុស្ស៊ី (១៦ មករា ២០១៨) ៖ មន្ត្រីអាជ្ញាធរមូលដ្ឋានបាននិយាយថា កាលពីថ្ងៃចន្ទមនុស្សចំនួន១៥នាក់បានរងរបួសនៅក្នុងការវាយប្រហារកាំបិតមួយនៅសាលារៀនមួយកន្លែងនៅទីក្រុងភើម (Perm) នៅតំបន់ភ្នំក្នុងប្រទេសរុស្ស៊ី។ ទីភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសរុស្ស៊ីបាននិយាយថា ហេតុការណ៍នេះបានចាប់ផ្ដើមកើតឡើងជាមួយការប្រយុទ្ធគ្នានឹងកាំបិតរវាងនិស្សិតចំនួន២នាក់ដែលធ្វើឲ្យគ្រូនិងសិស្សនិស្សិតដទៃទៀតបានរងរបួសនៅពេលពួកគេបានព្យាយាមចូលទៅជួយបំបែកនិស្សិតឈ្លោះគ្នានេះ។
Read More » -
បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានីបាដាដសម្លាប់មនុស្ស៣៥នាក់
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (១៦ មករា ២០១៨) ៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នៅក្នុងតំបន់ភាគខាងកណ្ដាលនៃរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្សយ៉ាងតិច៣៥នាក់ និងបានធ្វើអោយមនុស្សជាង៦០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញនេះ។ យោងតាមអាជ្ញាធររបស់អ៊ីរ៉ាក់បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅឯទីលានមួយកន្លែងក្នុងតំបន់ភាគកណ្ដាលនៃរដ្ឋធានីបាដាដ ហើយត្រូវបានធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នាក់។
Read More » -
ប៉ូលិសទុយនីស៊ីចាប់ខ្លួនមនុស្ស២៣៧នាក់បន្ទាប់ពីមានការប៉ះទង្គិច
សារព័ត៌មាន Cambodia News/ ទុយនីស៊ី (១១ មករា ២០១៨) ៖ មន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ីបាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន២៣៧នាក់ រួមទាំងអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធអ៊ីស្លាម២នាក់ចំពោះការវាយប្រហារទៅលើស្ថានីយប៉ូលិស និងអគាររដ្ឋាភិបាលជាច្រើនកន្លែង និងការបំផ្លាញទ្រព្យសម្បត្តិផ្សេងៗទៀតនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
Read More » -
ម៉ាឡេស៊ី សម្រេចហាមមិនឲ្យអ្នកធ្វើដំណើរប្រើប្រាស់ខ្សែក្រវាត់កណ្តាល
សារព័ត៌មាន Cambodia News/ សុខភាព (០៣ មករា ២០១៨) ៖ ជាទូទៅពេលធ្វើដំណើរ អ្នកតែងតែពាក់ខ្សែក្រវាត់ចំហៀងខ្លួន និងសម្រាប់អ្នកអង្គុយនៅខាងក្រោយត្រង់កៅអីកណ្តាល ក៏ពាក់ខ្សែវាត់ការពារនៅត្រង់ចំណុចពោះ ដែលខ្សែ ក្រវាត់នេះគេច្រើនហៅថា ខ្សែក្រវាត់កណ្តាល ដើម្បីការពារសុវត្ថិភាពអ្នកនៅពេល ដែលរថយន្តមានបញ្ហាប៉ះទង្គិច ឬមានបញ្ហាគ្រោះថា្នក់ចរាចរណ៍ផ្សេងៗដោយយថាហេតុ។
Read More » -
អាមេរិកគំរាមបញ្ឈប់ការផ្តល់ជំនួយ ទៅប៉ាឡេស្ទីនលើជួរភ្នំក្រុងយេរូសាឡឹម
សារព័ត៌មាន Cambodia News/ អាមេរិក (០៣ មករា ២០១៨) ៖ លោកប្រធានាធិបតី Trump បាននិយាយថាសហរដ្ឋអាមេរិកអាចបញ្ឈប់ការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន ដែលមិនមានឆន្ទៈក្នុងការនិយាយពីសន្តិភាពយូរអង្វែង។ នៅលើបណ្តាញ Twitter លោក Trump បាននិយាយថាសហរដ្ឋអាមេរិចទទួលបាន “ការអរគុណ ឬការគោរពនោះទេ” នៅក្នុងការត្រឡប់មកវិញសម្រាប់ជំនួយរបស់ខ្លួន។
Read More »