ពាណិជ្ជកម្ម
-
សម្ដេចតេជោ ហ៊ុន សែន ៖ មនោសញ្ចេតនា រយៈពេលជាង៣០ឆ្នាំ ជាមួយគ្រួសារថាក់ស៊ីន ត្រូវបានបំផ្លាញ
Cambodia News ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ (គ្រួសារហ៊ុន និងគ្រួសារថាក់ស៊ីន) ត្រូវបានបំផ្លាញ
Read More » -
រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជា មានសព្វាវុធគ្រប់គ្រាន់ ការពារប្រទេស
Cambodia News ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជាមិនមានយន្តហោះចម្បាំង នាវាចម្បាំងដូចភាគីថៃក៏ពិតមែន ប៉ុន្តែកម្ពុជាមានសព្វាវុធគ្រប់គ្រាន់ សម្រាប់ការពារប្រទេស ដោយពុំមានមហិច្ឆតាឈ្លានពានប្រទេស ណាមួយនោះទេ។
Read More » -
សង្គមស៊ីវិលចិនផ្តល់គ្រឿងចក្ររួមចំណែកដល់បេសកកម្មបោសសម្អាតមីននៅកម្ពុជា
Cambodia News ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាមានរៀបចំប្រគល់-ទទួលគ្រឿងចក្រកសិកម្ម១គ្រឿងពីមូលនិធិចិនសប្បុរសធម៌Sanyi និងមូលនិធិចិនPEACELAND ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sanyiបានគូសបញ្ជាក់ថា មូលនិធិចិនទាំងពីររួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានបង្កើនសកម្មភាពនានារបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកក្នុងបេសកកម្មរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស្របតាមសកម្មភាពមនុស្សធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិថែមទៀតផង។ គ្រឿងចក្រកសិកម្មដែលត្រូវបានបរិច្ចាគនាថ្ងៃនេះ នឹងត្រូវប្រើប្រាស់ចូលរួមចំណែកដោយផ្ទាល់ក្នុងប្រតិបត្តិការបោសសម្អាតមីននៅតំបន់រងគ្រោះដោយសារមីនក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាលើរបរកសិកម្មក្រោយទទួលបានដីសុវត្ថិភាពពីការបោសសម្អាតមីន។ ឯកឧត្តម ហេង…
Read More » -
និយ័តករធានារ៉ាប់រងកម្ពុជា ចុះផ្សព្វផ្សាយពីការធានារ៉ាប់រងជាកាតព្វកិច្ច ដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងនៅខេត្តរតនគិរី
Cambodia News/ រតនគិរី៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តរតនគិរី។ ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់…
Read More » -
នៅថ្ងៃទី១៤ ខែមិថុនានេះ ជាថ្ងៃដំបូងនៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភា
Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនានេះ ជាថ្ងៃដំបូងនៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភា ដោយភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស…
Read More » -
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីជម្លោះព្រំដែនជាមួយថៃ កម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១៥ មិថុនា
Cambodia News ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៣ មិថុនា របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៣ មិថុនា បានសរសេរថា៖ ករណីជម្លោះព្រំដែនជាមួយថៃ កម្ពុជា នឹងបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៥ មិថុនា ។…
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មាន ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានប្រភពច្បាស់លាស់
Cambodia News ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាស ឯកឧត្តម អញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍…
Read More » -
សម្តេចតេជោ ហ៊ុន សែន គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបង
Cambodia News ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅលើបណ្តាញហ្វេសប៊ុក បានប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង។ សម្តេចលើកទ្បើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុតតូចៗ៣ប៉ុណ្ណោះគឺ ទី១ឈប់ទិញអ៊ីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និង ទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា៕
Read More » -
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅ ICJ គឺមានគោលជំហររឹងមាំច្បាស់លាស់
Cambodia News/ ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការដាក់ពាក្យបណ្តឹង ចំពោះសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហររឹងមាំច្បាស់លាស់…
Read More » -
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ត្រូវបានលើកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ឆ្នាំ២០២៥
Cambodia News ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង
Read More »