Cambodia News
-
ព័តមានអន្តរជាតិ
លោកXi Jinpingប្រធានរដ្ឋចិនធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងChengdu
Cambodia News ថ្ងៃទី៥ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើការផ្លាស់ប្តូរជាមិត្តភាពជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំងនៅក្រុងDujiangyanខេត្តSichuan។ លោកXi Jinpingបានណែនាំអំពីប្រវត្តិនិងសារៈសំខាន់នៃទីក្រុងDujiangyan ដោយចង្អុលបង្ហាញថា វិស្វកម្មធារាសាស្ត្រDujiangyanគឺជាវិស្វកម្មធារាសាស្ត្របុរាណតែមួយគត់នៅលើពិភពលោក ដែលនៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយក៏ជាការអនុវត្តដោយជោគជ័យដំបូងបំផុតមួយនៃការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ដំណើរការសាងសង់បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវស្មារតីរបស់ប្រជាជាតិចិនដែលមិនខ្លាចការលំបាកនិងហ៊ានត្រួសត្រាយ។ប្រជាជាតិបារាំងក៏មានស្មារតីមិនចុះចាញ់ការលំបាកផងដែរ។ប្រទេសចិននិងបារាំងគួរតែអាចស្វែងយល់និងគោរពគ្នាទៅវិញទៅមកបានល្អជាងប្រទេសដទៃទៀត។ ជាការឆ្លើយតប លោកMacronបានលើកឡើងថា វិស្វកម្មធារាសាស្ត្រដែលសាងសង់ឡើងកាលពីជាង២០០០ឆ្នាំមុននៅតែប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ហើយភាពឧស្សាហ៍ព្យាយាមនិងប្រាជ្ញារបស់ប្រជាជនចិនពិតជាគួរឱ្យកោតសរសើរ។ប្រទេសបារាំងនិងប្រទេសចិនមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរអង្វែង ហើយការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសទាំងពីរក៏ដូចគ្នាដែរ កិច្ចសហប្រតិបត្តិការរវាងបារាំងនិងចិនអាចសម្រេចបាននូវការរួមគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០លាននាក់
Cambodia News ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ឱ្យដឹងថា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០លាននាក់។ ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ
Cambodia News រាជធានីភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
កម្ពុជានឹងមានសួនឌីជីថលលើកដំបូងលើផ្ទៃដីប្រមាណ ១០០ហិកតា
Cambodia News ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងកំពុងអនុវត្តគម្រោងបង្កើត និងអភិវឌ្ឍន៍សួនឌីជីថលលើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល។ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថា “ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជា ជាបណ្តើរៗ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សិស្ស និងមន្ត្រីរាជការ ប្រមាណ ៣៥០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញឌីជីថល ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការបណ្តុះបណ្តាលឱ្យបានច្រើនបន្ថែមទៀត
Cambodia News ភ្នំពេញ៖ សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង៣,៥០០នាក់ កំពុងទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
Read More » -
ព័តមានអន្តរជាតិ
វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា
Cambodia News នៅថ្ងៃទី១ ខែធ្នូតាមម៉ោងក្នុងតំបន់ វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》ដែលសហការរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយភាសាបរទេសចិន និងស្ថានទូតចិនប្រចាំនៅប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើងនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា។ ឥស្សរជនចំនួនប្រហែល២០០រូប មកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងកេនយ៉ាបានចូលរួមក្នុងសកម្មភាពលើកនេះ។ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិដែលចូលរួមវេទិកានេះបានថ្លែងថា សៀវភៅ《ស៊ី ជីនភីង៖អភបាលកិច្ចប្រទេសចិន》ភាគទី ៥ គឺមានខ្លឹមសារភ្ជាប់ជាមួយភាគទី ១ ទៅដល់ភាគទី៤…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា
សារព័ត៌មាន Cambodia News កណ្តាល៖ សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សាដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនសប្បុរសធម៌Zhongdaoប៉េកាំង និងមជ្ឈមណ្ឌលបោះពុម្ពផ្សាយនិងចែកចាយអន្តរជាតិចិន បានរួមគ្នារៀបចំកម្មវិធីចែកសម្ភារសិក្សាអេឡិកត្រូនិកជូនដល់សិស្សមត្តេយ្យសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
លោក ប៊ូ ច័ន្ទភីរូ រំពឹងថាកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នឹងជួយធានាដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាពសម្រាប់ប្រទេសជាសមាជិក
Cambodia News សៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ នៅខេត្តសៀមរាប លោក ប៊ូ ច័ន្ទភិរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា កិច្ចប្រជុំដ៏មានសារសំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងជាប្រធាននេះ នឹងជួយសម្រួលដល់បណ្តាប្រទេសទាំងអស់ជាសមាជិកក្នុងអាស៊ានធានាបាននូវការគ្រប់គ្រងមួយ ក៏ដូចជាធានាបាននូវទីផ្សារមួយដែលមានការរីកចម្រើនប្រកបដោយចីរភាព។ លោក ប៊ូ ច័ន្ទភិរូ បានលើកទ្បើងថា បើយើងនិយាយពីធានារ៉ាប់រងវាគឺជាឧបករណ៍មួយដ៏មានសារសំខាន់ណាស់ក្នុងការធានានូវភាពធន់នឹងវិបត្តិផ្សេងៗ ករណីដូចជាកន្លងមកយើងជួបប្រទះវិបត្តិកូវីតផង…
Read More » -
ព័ត៌មានជាភាសាខ្មែរ
កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ដើម្បីផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍចុងក្រោយនៃវិស័យធានារ៉ាប់រងក្នុងតំបន់
Cambodia News សៀមរាប៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (AIC)
Read More » -
ព័តមានអន្តរជាតិ
ប្រទេសចិនចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »
Cambodia News ថ្ងៃទី ២៧ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី « ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី »។ សៀវភៅសបានលើកឡើងថា ឈានចូលយុគសម័យថ្មី ក្រោមការចង្អុលបង្ហាញពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន, ប្រទេសចិនបានជំរុញការកសាងទំនើបកម្មតាមបែបផែនចិនយ៉ាងម៉ឺងម៉ាត់ សម្របតាមសំឡេងអំពាវនាវរួមនៃសហគមន៍អន្តរជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ,គំនិតផ្តួចផ្តើមសន្តិសុខសកល,…
Read More »