Cambodia News
-
ខឹងប្រពន្ធជំពាក់លុយគេ ពេលគេមកទារលុយបែរជាវាយប្រពន្ធ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ ពេលគេមកទារលុយប្រពន្ធ បានស្ទុះទៅវាយប្រពន្ធ និងយកទួឡឺវីសចាក់ប្រពន្ធចំនួន៤កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។…
Read More » -
រអិលបាក់ដីនៅប្រទេសបង់ក្លាដែសផ្ដាច់យកអាយុជីវិតមនុស្ស៤៥នាក់
សារព័ត៌មាន Cambodia News/ ដាកា (១៤ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងខ្លាំងនៅក្នុងស្រុកចំនួន០៣ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែសបានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ៤៥នាក់ហើយ ក្នុងនោះ០៧នាក់ជាកងកម្លាំងសង្គ្រោះ។ អាជ្ញាធរបង់ក្លាដែសបានរាយការណ៍ថា ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់…
Read More » -
យុវជនម្នាក់ ផ្លោះរបងចូលទៅបង្ហាញកេរ្តិ៍ឱ្យប្រពន្ធគេមើល
សារព័ត៌មាន Cambodia News/ ខេត្តកណ្តាល ( ១៤ មិថុនា ២០១៧) ៖ យុវជនម្នាក់ផ្លោះរបងចូលទៅឈរនៅមាត់ទ្វារមុខបន្ទប់ រួចរូតខោបង្ហាញប្រដាប់ភេទដាក់ស្ត្រីអាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្តី និងកូន2នាក់ ខណៈ ស្ត្រីរងគ្រោះដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ក្រោមផ្ទះម្នាក់ឯងពេលនោះស្ត្រីរងគ្រោះភ័យ ក៏តេទូរស័ព្ទហៅបងប្រុសឲ្យមកជួយ គ្រាន់តែឮដូច្នេះជនសង្ស័យក៏រត់គេចទៅផ្ទះបាត់។ បន្ទាប់មកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹង។
Read More » -
ករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ារកឃើញសាកសព៥៩នាក់ហើយ
សារព័ត៌មាន Cambodia News/ មីយ៉ាន់ម៉ា (១២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានចេញផ្សាយថា គិតមកទល់ថ្ងៃចន្ទនេះក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ៥៩នាក់ហើយ នៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ម៉ាមានផ្ទុកមនុស្សចំនួន ១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង គ្រាដែលប្រតិបត្តិការជួយសង្គ្រោះ និងរុករកបានឈានចូលដល់ថ្ងៃទី០៦។
Read More » -
ប្រធានាធិបតីហ្វីលីពីន៖ លោកមិនបានស្វែងរកការគាំទ្រពីអាមេរិកដើម្បីបញ្ចប់សង្គ្រាមក្នុងទីក្រុងម៉ារ៉ាវីនោះឡើយ
សារព័ត៌មាន Cambodia News/ ហ្វីលីពីន (១២ មិថុនា ២០១៧) ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកមិនបានស្វែងរកការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ការហ៊ុមព័ទ្ធទីក្រុងនាភាគខាងត្បូងប្រទេសហ្វីលីពីន ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានកំពុងផ្ដល់ជំនួយបច្ចេកទេសតាមសំណើរបស់រដ្ឋាភិបាល។
Read More » -
ទាហានអាមេរិក ៣នាក់ស្លាប់ និងមួយចំនួនរងរបួសក្រោយពីត្រូវកងទ័ពអាហ្វហ្គានីស្ថានបាញ់ប្រហារ
សារព័ត៌មាន Cambodia News/ អាហ្វហ្គានីស្ថាន (១២ មិថុនា ២០១៧) ៖ ការសម្លាប់ទាហានអាមេរិក ៣រូបដោយកងទ័ពអាហ្វហ្គានីស្ថាន បានកើតឡើងនៅពេលដែលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិភាក្សាអំពីការបញ្ជូនកងទ័ពអាមេរិករាប់ពាន់នាក់បន្ថែមទៀត និងបោះទីតាំងកងទ័ពនៅក្នុងប្រទេសនេះ។
Read More » -
កងទ័ពអ៊ីរ៉ាក់បន្តវាយប្រហារទៅលើពួករដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងម៉ូស៊ូល
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (១២ មិថុនា ២០១៧) ៖ នគរបាលសហព័ន្ធអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍កន្លងទៅ បានរឹបអូសរោងចក្រផលិតគ្រាប់រ៉ុកកែតយ៉ាងធំមួយកន្លែង នៅសង្កាត់សង់ជីលីក្នុងទីក្រុងម៉ូស៊ូលពីពួករដ្ឋអ៊ីស្លាម។ មន្ត្រីនគរបាលម្នាក់បាននិយាយថា គ្រាប់កាំភ្លើងត្បាល់សម្រាប់បាញ់ផ្លោងជាច្រើន, គ្រឿងផ្ទុះ និងគ្រាប់គ្រប់ភេទ រួមទាំងម្សៅ TNT និងគ្រឿងបំផ្ទុះដ៏មានឥទ្ធិពល C4 ត្រូវបានកងទ័ពអ៊ីរ៉ាក់រកឃើញ…
Read More » -
សម្តេចតេជោ ៖ វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ច និងសង្គម ជួយជំរុញដល់កំណើនជីវភាពរបស់ប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/ សៀមរាប (១២ មិថុនា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ…
Read More » -
នាំខ្លួនកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃមកសាកសួរនៅស្នងការ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ មិថុនា ២០១៧) ៖ សមត្ថកិច្ចបាននាំខ្លួនកូនប្រុសលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាជនបង្កដែលបើករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 បុកគេ និងបាញ់ប្រហារដើម្បីគំរាមពលរដ្ឋនៅតាមដងផ្លូវដែលបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១២ ខែមិថុនា…
Read More » -
សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិទេសចរណ៍ព្រឹកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ មិថុនា ២០១៧) ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទអន្តរជាតិស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ…
Read More »