Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ធ្វើតេស្ត​មី​ស៊ី​ល​បន្ថែមទៀត​ទៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក​

    សារព័ត៌មាន​ Cambodia News/ កូរ៉េខាង​ជើង (៣០ សីហា ២០១៧) ៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ជា​ឲ្យ​មានការ​ធ្វើតេស្ត​មី​ស៊ី​ល​បន្ថែមទៀត ទៅលើ​ទីតាំង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​លោក​ក៏បាន​ប្រកាស​ទទួលស្គាល់​ចំពោះ​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ហោះ​រំលង​ប្រទេស​ជប៉ុន​កាល​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់​។​

    Read More »
  • សម្ដេច​តេ​ជោ​ ៖ ​​ត្រូវ​ចូលរួម​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ ​មុននឹង​ធ្វើបាតុកម្ម​ឬ​កូដកម្ម

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ​ (៣០ សីហា ២០១៧) ៖ ​ក្នុងឱកាស ​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​កម្មករ​-កម្មការិនី នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់ក​ម្មករ​-​កម្មការិនី​​ទាំងអស់ មុននឹង​ធ្វើបាតុកម្ម​ឬ​កូដកម្ម ត្រូវ​ចូលរួម​ដោះស្រាយ​គ្នា​ដោយ​សន្ដិវិធី​។​

    Read More »
  • ​រដ្ឋាករទឹក​ភ្នំពេញ​ប្រកាស​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​រហូតដល់ថ្ងៃទី៤កញ្ញា

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (៣០ សីហា ២០១៧) ៖ ​រដ្ឋាករ​ទឹកភ្នំពេញបាន​ប្រកាស​ផ្អាក​ការទទួលប្រាក់​ថ្លៃ​ទឹក​រហូតដល់​ថ្ងៃទី​៤​ខែកញ្ញា​ទើប​ចាប់ផ្តើម​ទទួល​ឡើងវិញ​ ពេលនេះ​រដ្ឋាករទឹក​កំពុងតែ​រៀបចំ​វិក្កយបត្រ​ថ្មី​តាមរបៀប​ចាស់ ដោយមាន​បន្ថែម​ប្រភេទ​៤០០​រៀល​និង​៥០០​រៀល​ហើយ​រៀបចំ​បែបបទ​បង្វិលប្រាក់​លម្អៀង​សង​អតិថិជន​វិញ​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹងរបស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៩ សីហា។

    Read More »
  • កម្មការិនី​នៅ​រោងចក្រ «​ប៊ី​រី​» ជាង​៣០​នាក់​ដួលសន្លប់​បន្ដបន្ទាប់​មិនដឹង​មូលហេតុ​

    សារព័ត៌មាន​ Cambodia News/​ ភ្នំពេញ (៣០ សីហា ២០១៧) ៖ នៅវេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​នេះ កម្មការិនី​នៅក្នុង​រោងចក្រ «​ប៊ី​រី​» ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាង​៣០​នាក់​បាន​ដួលសន្លប់​ជា​បន្ដបន្ទាប់​ដោយ​មិនដឹង​មូលហេតុ​។​ ​ប៉ុន្ដែ​ទោះជា​យ៉ាងណា​កម្មការិនី​ទាំងអស់នោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ឃ្លី​នី​ក​ឯកជន និង​ខ្លះទៀត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​៕

    Read More »
  • ការ​ប្រមាញ់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ផ្តោតលើ​ប្រទេស​ចំនួន៦​

    សារព័ត៌មាន​ Cambodia News/ ​ថៃ (៣០ សីហា ២០១៧) ៖ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​ថា ក្រសួងការបរទេស​បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​តាមរយៈ​បណ្តាញ​ទូត​ជាមួយ​ប្រទេស​ចំនួន ៦ និង​ពិនិត្យមើល​ចំណុច​អន្តោប្រវេសន៍​តាម​បណ្តោយ​ព្រំដែន​ថៃ​ដើម្បី​ស្វែងរក​លោកស្រី​យី​ង​ឡាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ព្រះរាជាណាចក្រ​ថៃ ភ្លាមៗ​មុនពេល​សាលក្រម​ត្រូវបាន​ប្រកាស​អំពី​ករណី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​កាលពី​សប្តាហ៍​មុន​។

    Read More »
  • សម្តេច​តេ​ជោ ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់​

    សារព័ត៌មាន​ Cambodia News/​ ភ្នំពេញ​ (៣០ សីហា ២០១៧) ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​នេះ​អញ្ជើញ​ចុះទៅ​ជួប​សំណេះ​​សំ​ណា​ល​ដោយផ្ទាល់ ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣…

    Read More »
  • ក្រសួងមហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្ស​ចំនួន​៩ ​ ​

    សារព័ត៌មាន​​​ Cambodia News/ ភ្នំពេញ​ (២៩ សីហា ២០១៧) ៖ នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ ក្រសួងមហាផ្ទៃ បាន​ប្ដឹង​រំលាយ​គណបក្ស​ចំនួន​៩ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​ ​តាម​​​រយៈ​លិខិត​ដែល​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​ទៅកាន់​តុលាការ​កំពូល​គណបក្ស​ចំនួន​៩​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ​និង​ត្រូវ​​ប្តឹង​រំលាយ​រួមមាន ៖ គណបក្ស​ប្រជា​ជាតិខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី​គណបក្ស​នាង​​នាគ​នារី​ខ្មែរ គណ​កប្ស​ពន្លឺសេរីភាព​លោក​ថាច់…

    Read More »
  • តុលាការសម្រេចឃុំខ្លួនតារា​លក់​ឡេ​លាប​ស្បែក​តាម Facebook

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២៩ សីហា ២០១៧) ៖ នា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញនេះ នគរបាល​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​សាកសួរ​ករណី​លក់​ផលិតផល​ក្លែងក្លាយ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​

    Read More »
  • AseanPhoto of UNESCO: ‘Cracking the code’ to end gender disparities in science, technology, engineering and mathematics

    UNESCO: ‘Cracking the code’ to end gender disparities in science, technology, engineering and mathematics

    BANGKOK (28 August 2017) – Girls and women are significantly underrepresented in science, technology, engineering and mathematics (STEM) professions worldwide,…

    Read More »
  • កំណែ​ប្រឡង​បាក់​ឌុប​រឹតបន្តឹង​​បំពាក់​ទៅ​ដោយ​​កាមេរ៉ា​សុវត្ថិភាព​

    សារព័ត៌មាន​​ Cambodia News/ ភ្នំ​ពេញ (២៨ សីហា ២០១៧) ៖ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​បង្ហាញ​ថា ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្ងប់ស្ងាត់ និង​តឹងរ៉ឹង​បំផុត ដោយមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្កេតការណ៍​យ៉ាង​ហ្មត់ចត់ ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ថែមទៀត​ផង​។​

    Read More »
Back to top button
Close
Close