Cambodia News
-
មនុស្ស៦០នាក់ស្លាប់ និងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកនៅនីហ្សេរីយ៉ា
សារព័ត៌មាន Cambodia News/ នីហ្សេរីយ៉ា (១៨ មករា ២០១៨៖ ប្រជាពលរដ្ឋនិងមន្ត្រីម្នាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នៅផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងម៉ៃឌូហ្គូរី (Maiduguri) ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានបណ្តាលឲ្យមនុស្សយ៉ាងតិច១២នាក់បាត់បង់ជីវិត និង៤៨នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនោះបានកើតឡើងកាលពីរសៀលថ្ងៃពុធ។
Read More » -
ប.ស.ស បើកផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីឆ្លងទន្លេ តាមធនាគារអេស៊ីលីដា និងវីង ដើម្បីឲ្យទាន់ពេលវេលា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៨) ៖ ប.ស.ស បើកផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីឆ្លងទន្លេ តាមធនាគារអេស៊ីលីដា និងវីង ដើម្បីឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ប.ស.ស៖
Read More » -
សម្តេចតេជោ អញ្ជើញប្រកាសផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៨) ៖ នៅថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
រាជធានី-ខេត្តចំនួន៩នឹងមានភ្លៀងធ្លាក់កក់ខែចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៧) ៖ ឥទ្ធិពលខ្យល់មូសុងឦសាន នឹងធ្វើឲ្យបណ្ដាលរាជធានី-ខេត្តចំនួន៩របស់កម្ពុជា មានភ្លៀងធ្លាក់កក់ខែ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ ពិសេសបណ្ដាខេត្តនៅតំបន់ប៉ែកខាងកើត និងខាងត្បូងនៃប្រទេសកម្ពុជា។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
Read More » -
សម្តេច ហ៊ុន សែន ៖ រាល់ការបោះឆ្នោតនៅកម្ពុជានឹងធ្វើឡើងតាមការកំណត់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នាព្រឹកថ្ងៃនេះថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភៈ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ការប្រកាសបញ្ជាក់បែបនេះធ្វើឡើងតាមរយៈទំព័រហ្វេកបុក បន្ទាប់ពីសម្តេចបានអានអត្ថបទចុះផ្សាយរបស់កាសែតបានមើលភ្នំពេញប៉ុស្តិ៍។
Read More » -
មនុស្សជិត២០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរីរយៈពេលជាង២សប្ដាហ៍
សារព័ត៌មាន Cambodia News/ ស៊ីរី (១៦ មករា ២០១៨) ៖ ក្រុមជួយសង្គ្រោះស្ម័គ្រចិត្តនៅក្នុងប្រទេសស៊ីរីបាននិយាយថា មនុស្សជិត២០០នាក់ក្នុងនោះមានកុមាររហូតដល់ទៅ៥១នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គូតា (Ghouta) ភាគខាងកើតក្នុងប្រទេសស៊ីរី រយៈពេលត្រឹមតែជាង២សប្ដាហ៍ចុងក្រោយនេះប៉ុណ្ណោះនៅពេលដែលរដ្ឋាភិបាលស៊ីរីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។
Read More » -
វាយប្រហារនៅសាលារៀនមួយនៅរុស្ស៊ីបណ្តាលឲ្យមនុស្ស១៥នាក់រងរបួស
សារព័ត៌មាន Cambodia News រុស្ស៊ី (១៦ មករា ២០១៨) ៖ មន្ត្រីអាជ្ញាធរមូលដ្ឋានបាននិយាយថា កាលពីថ្ងៃចន្ទមនុស្សចំនួន១៥នាក់បានរងរបួសនៅក្នុងការវាយប្រហារកាំបិតមួយនៅសាលារៀនមួយកន្លែងនៅទីក្រុងភើម (Perm) នៅតំបន់ភ្នំក្នុងប្រទេសរុស្ស៊ី។ ទីភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសរុស្ស៊ីបាននិយាយថា ហេតុការណ៍នេះបានចាប់ផ្ដើមកើតឡើងជាមួយការប្រយុទ្ធគ្នានឹងកាំបិតរវាងនិស្សិតចំនួន២នាក់ដែលធ្វើឲ្យគ្រូនិងសិស្សនិស្សិតដទៃទៀតបានរងរបួសនៅពេលពួកគេបានព្យាយាមចូលទៅជួយបំបែកនិស្សិតឈ្លោះគ្នានេះ។
Read More » -
បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានីបាដាដសម្លាប់មនុស្ស៣៥នាក់
សារព័ត៌មាន Cambodia News/ អ៊ីរ៉ាក់ (១៦ មករា ២០១៨) ៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នៅក្នុងតំបន់ភាគខាងកណ្ដាលនៃរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ បានសម្លាប់មនុស្សយ៉ាងតិច៣៥នាក់ និងបានធ្វើអោយមនុស្សជាង៦០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញនេះ។ យោងតាមអាជ្ញាធររបស់អ៊ីរ៉ាក់បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅឯទីលានមួយកន្លែងក្នុងតំបន់ភាគកណ្ដាលនៃរដ្ឋធានីបាដាដ ហើយត្រូវបានធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នាក់។
Read More » -
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពឲ្យបានល្អ
សារប័ត៌មាន Cambodia News ភ្នំពេញ (១៦ មករា ២០១៨) ៖ តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ធាតុអាកាសប្រែប្រួលមិនប្រក្រតី នៅទីក្រុងភ្នំពេញថ្ងៃនេះ គឺត្រជាក់ខ្លាំងដោយមានខ្យល់ធ្លាក់ មកពីជើងទៀតផង។ នៅតាមបណ្តាខេត្តអាច នឹងត្រជាក់ខ្លាំងជាងទីក្រុង ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ…
Read More » -
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ ២០១៨ ត្រូវតែជាឆ្នាំ ដែលមានការអភិវឌ្ឍល្អ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ មករា ២០១៨) ៖ ក្នុងពិធីសម្ភោធអគារព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០១៨នេះត្រូវខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់ តែរឹងមាំ កាន់តែលូតលាស់ ធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សង្គមរបស់យើងកាន់តែត្រូវបានធានា។
Read More »