Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
ដើម្បីចូលរួមថែរក្សាបរិស្ថាន យុវជនផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសផ្លាស្ទិក
សារព័ត៌មាន Cambodia News/ ឧត្តរមានជ័យ (១៤ សីហា ២០២០) ៖ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិកយុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតជាករណីនាំចូល និងជាសះស្បើយ៣នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ សីហា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤នាក់បន្ថែមទៀត ជាបុរសជនជាតិខ្មែរធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ីកាលពីខែកក្កដា ខណៈមានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។
Read More » -
ព័តមានអន្តរជាតិ
រុស្ស៊ីក្លាយជាប្រទេសទី១ ដែលអនុម័តប្រើវ៉ាក់សាំងប្រឆាំងកូវីដ១៩
សារព័ត៌មាន Cambodia News/ រុស្ស៊ី (១២ សីហា ២០២០) ៖ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩មួយ បន្ទាប់ពីការសាកល្បងលើមនុស្សមិនដល់២ខែផង ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងរៀបចំឡើងនៅក្នុងខែធ្នូ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ សីហា ២០២០) ៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមជាគោលការណ៍អនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡារៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៅក្នុងខែធ្នូ ឆ្នាំ២០២០។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្ងៃនេះរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថែមទៀតជាករណីនាំចូល
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីថែមទៀតដែលជាករណីនាំចូល។ ក្នុងនោះជាជនជាតិចិន១នាក់ មកពីហ្វីលីពិន និងជាជនជាតិអាមេរិក មកពីសហរដ្ឋអាមេរិក។
Read More » -
ព័តមានអន្តរជាតិ
ត្រឹមថ្ងៃអាទិត្យនេះ វៀតណាមរកឃើញ អ្នកឆ្លងមេរោគកូវីដចំនួន ២២នាក់
សារព័ត៌មាន Cambodia News/ វៀតណាម (១០ សីហា ២០២០) ៖ ប្រទេសវៀតណាម បានបញ្ជាក់ពីករណី ឆ្លងមេរោគកូវីដ១៩ ចំនួន ២២នាក់ រាប់តាំងពីល្ងាចថ្ងៃសៅរ៍ មកដល់ព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមាន អ្នកឆ្លងមេរោគកនេះសរុប ៨១២ នាក់។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ជាករណីនាំចូល និងជាសះស្បើយ២នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១០ សីហា ២០២០) ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន០៣នាក់ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងអ្នកជំងឺចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
Read More » -
ហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនៅលីបង់អ្នកស្លាប់កើនដល់១៣៧នាក់
សារព័ត៌មាន Cambodia News/ បេរូត (០៧ សីហា ២០២០) ៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាតនៅក្នុងរដ្ឋធានីបៃរូត បានបន្តកើនឡើងដល់ ១៣៧នាក់ ក្នុងចំណោមអ្នករងរបួសជាង ៥,០០០នាក់ ហើយក្រុមជួយសង្គ្រោះរបស់ប្រទេសលីបង់ នៅតែបន្តតាមប្រមាញ់រកមនុស្សមួយចំនួនទៀតដែលបានបាត់ខ្លួន។ នេះបើយោងតាមប្រភពពី CGTN។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រសួងសុខាភិបាល ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បេីយ ២នាក់ទៀត និងគ្មានអ្នកឆ្លងថ្មី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣១ កក្កដា ២០២០) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់ ហើយគ្មានរកឃើញអ្នកឆ្លងថ្មីនោះទេ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ អបអរសាទរខួប១១ឆ្នាំ ការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣១ កក្កដា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ បានបង្ហោះសារអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភ ពលោក…
Read More »