Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
CPP ផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនិងខួប អនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ តុលា ២០២០) ៖ គណបក្សប្រជាជនកម្ពុជាបានជូនដំណឹងអំពីការផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ តុលា ២០២០) ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រសួងធនធានទឹក ៖ ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ពីថ្ងៃទី០៧-០៩ ខែតុលា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ តុលា ២០២០) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។
Read More » -
ព័តមានអន្តរជាតិ
អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញលោក Trump ជិះក្នុងរថយន្តនៅខាងក្រៅពីមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/ អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឲ្យអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីរពេទ្យដែលគាត់កំពុងព្យាបាលជំងឺកូវីដមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់បានជិះក្នុងរថយន្តបើកឆ្លងកាត់ពួកគេ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ថែមទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៥ តុលា ២០២០) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ ហើយ គ្មានករណីព្យាបាលជាសះស្បើយនោះទេ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៥នាក់។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ថ្ងៃទី១ តុលា ក្រសួងសុខាភិបាលប្រកាសពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី០១នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០២ តុលា ២០២០) ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ១នាក់ លើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក ហើយគ្មានករណីព្យាបាលជាសះស្បើយនោះទេ ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៣នាក់។
Read More » -
ព័តមានអន្តរជាតិ
អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅមីយ៉ាន់ម៉ាកើនឡើងចំនួន ៣០នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/ មីយ៉ាន់ម៉ា (៣០ កញ្ញា ២០២០) ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា មីយ៉ាន់ម៉ា ត្រូវបានគេរាយការន៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៨៩៧នាក់ គិតត្រឹមថ្ងៃចន្ទ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយក្រសួងសុខាភិបាល និងកីឡា…
Read More » -
ព័ត៌មានជាភាសាខ្មែរ
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទៅចុះបញ្ជីនៅក្រសួងការងារ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ កញ្ញា ២០២០) ៖ ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឱ្យអង្គភាពសារព័ត៌មានឯកជនទាំងអស់ ត្រូវទៅចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីបញ្ជូនឈ្មោះបុគ្គលិករបស់ខ្លួនទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថាប.ស.ស ដូចវិស័យផ្សេងៗ។
Read More » -
ព័តមានអន្តរជាតិ
អ្នកឆ្លងកូវីដ១៩នៅវៀតណាមកើនឡើងដល់១,០៩៤ករណី ក្នុងនោះស្លាប់៣៥នាក់
សារព័ត៌មាន Cambodia News/ វៀតណាម (៣០ កញ្ញា ២០២០) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១៧នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,០៩៤ករណី។
Read More » -
ព័ត៌មានជាភាសាខ្មែរ
អ្នកកាសែតម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ វាយបែកក្បាលបណ្តាលឲ្យស្លាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ កញ្ញា ២០២០) ៖ កាលវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បុរសជាអ្នកសារព័ត៌មានម្នាក់ត្រូវបានគេ ប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ស្ថិតតាមបណ្ដោយផ្លូវបេតុខាងមុខរោងចក្រខ្ចូអឹមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារគេវាយនឹងវត្ថុរឹងចំក្បាលពីក្រោយ។
Read More »