Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់បម្រាមគោចរពីម៉ោង១០យប់ ដល់ម៉ោង៣ភ្លឺ រយៈពេល១សប្តាហ៍ទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ សីហា ២០២១) ៖ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តឱ្យអនុវត្តបម្រាមគោចរពេលយប់រយៈពេល១សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
តំបន់ 3 ក្នុងរាជធានី-ខេត្ត រកឃើញសិស្ស ៥នាក់ឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ សីហា ២០២១) ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសថា នៅក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រកឃើញឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ចំនួន…
Read More » -
ព័តមានអន្តរជាតិ
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨,៧៦៦ករណី និងស្លាប់៣៤២នាក់ទៀត
សារព័ត៌មាន Cambodia News/ វៀតណាម (១២ សីហា ២០២១) ៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃពុធម្សិលមិញក្រសួងសុខាភិបាល វៀតណាមបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ រហូតដល់ ៨,៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ
សារព័ត៌មាន ៖ Cambodia News / ភ្នំពេញ (១២ សីហា ២០២១) ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកពីប្រទេសចិន មកដល់កម្ពុជានៅព្រឹកនេះ។
Read More » -
ព័តមានអន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) ថា កូវីដនឹងនៅជាមួយយើងរយៈពេលវែង
សារព័ត៌មាន Cambodia News/ អន្តរជាតិ (៥ សីហា ២០២១) ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនឆ្លងដែលមិនបានដឹង ហើយយើងអាចនឹងនៅតែទទួលរងនូវជំងឺកូវីដ ១៩ ទន្ទឹមនោះ WHO ប្រជាជនត្រូវរៀនរស់ជាមួយមេរោគនេះ ខណៈជំងឺនេះមានរយៈពេលវែង។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ៖ វ៉ាក់សាំង Astra Zeneca របស់ចក្រភពអង់គ្លេសនឹងប្រើសម្រាប់ដូសទី៣ឬដូសជំរុញ
សារព័ត៌មាន Cambodia News/ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ វ៉ាក់សាំង Astra Zeneca ដែលជាជំនួយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ប្រជាជននិងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ សម្រាប់ដូសទី៣ ឬដូសជំរុញ ។
Read More » -
ព័ត៌មានជាភាសាខ្មែរ
ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មី៩៥នាក់ ជាសះស្បើយ១៤១នាក់ ស្លាប់២នាក់
សារព័ត៌មាន Cambodia News/ ខេត្តសៀមរាប (៥ សីហា ២០២១) ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែ សីហា បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៩៥នាក់ ជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់។
Read More » -
សម្ដេចតេជោ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេស
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៥ សីហា ២០២១) ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ…
Read More » -
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៩១នាក់ ខណៈជាសះស្បើយ៦១៨នាក់ និងស្លាប់១៩នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៥ សីហា ២០២១) ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦១៨ នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៩នាក់ទៀត។
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ សង្កាត់ទួលសង្កែទី១ ក្រោយមានការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី (Delta)
សារព័ត៌មាន Cambodia News ភ្នំពេញ (៥ សីហា ២០២១) ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។
Read More »