Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យបណ្តឹងគណបក្សភ្លើងទៀននៅថ្ងៃស្អែក
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ព្រឹកនេះ សម្ដេចតេជោអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ ករណីរឿងចាប់ក្មេងវះក្រលៀន ដែលបង្ហោះចែកចាយពេញបណ្ដាញសង្គមជាព័ត៌មានប្រឌិត
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ដែលបង្ហោះចែកចាយពេញបណ្ដាញសង្គមជាព័ត៌មានប្រឌិត។ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញ ធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារសុខសន្តិភាព
សារព័ត៌មាន Cambodia News/ ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារ សុខសន្តិភាពឲ្យខាងតែបាន ខណៈសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលការពារនូវឆ្នាំងបាយរបស់បងប្អូននោះ។ ការប្រកាសរបស់សម្តេចតេជោបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន៖ ត្រកូល ហ៊ុន ស្ម័គ្រស្លាប់ការពារព្រះមហាក្សត្រ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការពាររាជានិយមនិងបានផ្ដាំទៅអ្នកដែលចង់ប្រមាថព្រះមហាក្សត្រត្រូវឆ្លងកាត់ត្រកូល ហ៊ុន សិន។ សម្ដេចតេជោថា ត្រកូល ហ៊ុន គឺជាត្រកូលការពារព្រះមហាក្សត្រមិនមែនជាត្រកូលក្បត់ព្រះមហាក្សត្រនោះទេ។ សម្ដេចថា៖ «ត្រកូលនេះគឺត្រកូលការពារព្រះមហាក្សត្រ ការពាររាជបាល្ល័ង ការពាររាជានិយម»។ សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣…
Read More » -
ព័តមានអន្តរជាតិ
មេដឹកនាំ MFP៖ បក្សភឿថៃ និងបក្សចលនាឆ្ពោះទៅមុខអាចបង្កើតរដ្ឋាភិបាលបាន
សារព័ត៌មាន Cambodia News/ បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើត រដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះទេ។ បើតាមលទ្ធផលបោះឆ្នោតបឋម គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្ននេះ សមាជិកបក្សប្រឆាំង បានដកខ្លួនមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្ដបន្ទាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ សមាជិក-សមាជិកា ឬកូនចៅរបស់គណបក្សប្រឆាំងមិនភ្លើដូចមេទៀតឡើយ ខណៈពួកគេបានដកខ្លួន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់។ សម្ដេចតេជោ ហ៊ុន…
Read More » -
ព័តមានអន្តរជាតិ
ថៃ៖ គណបក្សប្រឆាំង ផ្ដួលគណបក្សគាំទ្រដោយយោធា ក្នុងការបោះឆ្នោត
សារព័ត៌មាន Cambodia News/ បាងកក៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា គណបក្សប្រឆាំងធំៗនៅក្នុងប្រទេសថៃ បានទទួលជ័យជម្នះយ៉ាងងាយស្រួលលើគណបក្សរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៧ភាគរយ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលអាសនៈច្រើនជាងគេ ដោយនាំមុខគណបក្សភឿថៃ ដែល…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន ៖ ត្រូវឆ្លៀតហាត់ប្រាណ ដោយលេងកីឡា ដើម្បីអាយុច្រើនមានកម្លាំងធ្វើការបានច្រើន
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ តាមរយៈChannel តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីសកម្មភាពការងារប្រចាំថ្ងៃរបស់សម្ដេចនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។ សម្ដេចបានលើកឡើងថា អាយុគឺគ្រាន់តែជាតួលេខប៉ុណ្ណោះ។ សម្ដេចតេជោបានសរសេរនូវនៅលើChannel តេឡេក្រាម របស់សម្ដេចនៅល្ងាចម្សិលមិញថា៖ «ម្សិលមិញសម្រាប់ខ្ញុំប្រើពេល…
Read More » -
ព័ត៌មានជាភាសាខ្មែរ
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែឧសភាម្សិលមិញ ស្លាប់៤នាក់ និងរបួស៤នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕
Read More »