Cambodia News
-
ព័តមានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានពីការចេញផ្សាយសៀវភៅ “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន”
Cambodia News/ កាលពីថ្ងៃទី៤ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ។
Read More » -
ព័តមានអន្តរជាតិ
ក្រសួងការបរទេសចិន៖ បើសិនជាអាមេរិកទទូចធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមអ្វីផ្សេងទៀត នោះភាគីចិននឹងកំដរដល់ទីបញ្ចប់
Cambodia News/ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ១០ភាគរយបន្ថែមទៀតទៅលើផលិតផលភាគច្រើនរបស់ប្រទេសចិន ។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិនដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវនិងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។ លោក…
Read More » -
ព័តមានអន្តរជាតិ
កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ
Cambodia News/ ព្រឹកថ្ងៃទី៥ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោកXiJinpingជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ តាមរបាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងការវិនិយោគដើម្បីរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕
Read More » -
ព័តមានអន្តរជាតិ
គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ ៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%
Cambodia News/ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក ។ លោក Li Qiang…
Read More » -
ព័តមានអន្តរជាតិ
ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់
Cambodia News/ នៅព្រឹកថ្ងៃទី៥ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោកXiJinpingជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែលម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕
Read More » -
ព័តមានអន្តរជាតិ
ពូនជ្រំឧស្សាហកម្មអនាគតដូចជាផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច ភាពវៃឆ្លាតរូបរាងនិង6G ជាដើម
Cambodia News/ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត…
Read More » -
ព័ត៌មានជាភាសាខ្មែរ
កម្ពុជា-កូរ៉េ ចុះ MOU ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងប្រទេសទាំងពីរ
Cambodia News/ ភ្នំពេញ៖ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក) លោក ប៊ូ ច័ន្ទភីរូ និង លោក Chang-Eon Heo ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅរសៀលថ្ងៃទី៤ ខែមីនានេះ
Read More » -
ព័តមានអន្តរជាតិ
មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង
Cambodia News/ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ៤ ខែមីនា មហាសន្និបាតប្រចាំឆ្នាំ ២០២៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាង ២១០០ រូបដែលមកពីវិស័យចំនួន ៣៤ ដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងធនធានបរិស្ថានជាដើមបានជួបជុំគ្នាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួននិងផ្តល់ជាមតិយោបល់និងសំណើផ្នែកប្រឹក្សានយោបាយ ក្នុងន័យជំរុញការសម្រេចគោលដៅនិងភារកិច្ចនៃការធ្វើទំនើបកម្មតាមបែបផែនចិន ៕
Read More » -
ព័តមានអន្តរជាតិ
ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកបង្ហាញថា សហគ្រាសបរទេសមានឆន្ទៈបណ្តាក់ទុនបន្ថែមនៅប្រទេសចិន
Cambodia News/ តាមការផ្សាយដំណឹងនៃវេបសាយកាសែត « South China Morning Post»បានឱ្យដឹងថា របាយការណ៍ស្ទង់មតិមួយរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិនបានបង្ហាញថា សហគ្រាសបរទេសដែលធ្វើអាជីវកម្មនៅចិន ក្នុងនោះបូករួមទាំងសហគ្រាសអាមេរិកផងដែរ មានគោលបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងប្រើប្រាស់ប្រាក់ចំណេញកាន់តែច្រើនសម្រាប់ការបណ្តាក់ទុនបន្ថែមទៀត ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍បានថ្លែងថា នឹងប្រើប្រាស់ប្រាក់ចំណេញចំនួន១៤៥៩០លានដុល្លារអាមេរិកដែលរកបាននៅប្រទេសចិន សម្រាប់ការបណ្តាក់ទុនបន្ថែមទៀតក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មនិងកូតាក្នុងទីផ្សារចិន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
អភិបាលរងខេត្តស្វាយរៀងលើកទឹកចិត្តនិយ័តករធានារ៉ាប់រងកម្ពុជា បើកសាខានៅខេត្តស្វាយរៀង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ
Cambodia News/ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិត”នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបានបង្ហាញនូវការលើកទឹកចិត្ត និងស្នើដល់និយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យលទ្ធភាពនិងសម្របសម្រួលឲ្យមានការបើកសាខារបស់ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនអន្តរការីធានារ៉ាប់រងនៅខេត្តស្វាយរៀងក្នុងន័យបង្កើតនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាកាត់បន្ថយហានិភ័យហិរញ្ញវត្ថុផងដែរ។
Read More »